You're Mine : វិថីស្នេហ៍អ្នកលេង
Ep 2 : ស្វាគមន៍កូនបំណុលមកកាន់ដែនដីថ្មី
Wang Yibo គេជាមនុស្សឈាមត្រជាក់ និងឃោរឃៅក៏ដោយសារតែតាំងពីគេកេីតមករហូតមកដល់អាយុ 29 ឆ្នាំនេះគេមិនស្គាល់ពាក្យថាក្តីស្រលាញ់ ការថ្នាក់ថ្នមទេ ព្រោះគេជាមនុស្សខ្វះភាពកក់ក្តៅហេីយរឿងមួយដែលគេត្រូវតែចាំក្នុងចិត្តដែលប៉ារបស់គេប្រាប់គេនោះគេត្រូវតែមានអំណាចនិងខ្លាំងជានិច្ច
អុីប៉ូមានមិត្តជិតស្នឹត 3 អ្នកដែលចរិកពាលដូចគេដែរ ( ពាលដូចគ្នាទេីបរកគ្នាឃេីញ ) ម្នាក់ជាម៉ាហ្វៀរ ម្នាក់ជាមន្ត្រីរាជការនិងរកសុីផ្លូវងងឹត និងម្នាក់ទៀតជាកូនប្រធានាធិបតីប្រទេសស្វីស ពួកគេឧស្សាហ៍ទៅក្លឹបផឹកសុីជាមួយគ្នាណាស់...
3 ខែកន្លងផុតទៅ
☾ Deluna Night Club ☽ ( ជាក្លឹបធំជាងគេលេខ 1 របស់អុីប៉ូនៅទីក្រុងសៀងហៃ )
12:30 am យប់
ក្នុងក្លឹបកំសាន្តនាពេលរាត្រីដែលពោរពេញទៅដោយកូនអ្នកមានលំដាប់សេដ្ឋីនិងត្រកូលអភិជនកំពង់តែរាំលេងយ៉ាងសប្បាយជាមួយនិងភ្លេងកន្ទ្រាក់អារម្មណ៍អ្នកខ្លះថេីបគ្នាក្នុងបន្ទប់ VIP យ៉ាងរោលរាល
ងាកមកមេីលកម្លោះសង្ហា Wang Yibo ដែលមានស្រីនៅអង្គុយសងខាងលេីសាឡុងក្នុងបន្ទប់ VIP ជាមួយនិងពួកម៉ាករបស់គេ 3 នាក់ទៀតផឹកនិងនិយាយគ្នាលេងយ៉ាងសប្បាយស្រាប់តែកូនចៅគេដេីរចូលមក
" លោកម្ចាស់ពួកយេីងចាប់បានក្រុមដែលចង់ធ្វេីឃាតលោកម្ចាស់កាលីថ្ងៃមុនបានហេីយ " ហ្វេនឆឹងឆឹងដែលជាកូនចៅនិយាយ
" ល្អ គេនៅឯណា ? " Yibo និយាយទាំងញញឹមលាក់គំនួច
" បន្ទប់ក្រោមដី " ហ្វេនឆឹងឆឹង
" នាំយេីងទៅ " Yibo
ពេលចូលទៅដល់ Yibo មិននិយាយច្រេីនក៏បានទាញកាំភ្លេីងរួចតំរង់ ទៅពួកឃាតករដែលគេជួលទៅសំលាប់ Yiboកាលពីថ្ងៃមុន នោះចោលតែម្តង ( ខ្ចិលសួរពួកហ្នឹងច្រេីនថាអាណាអ្នកបញ្ចាមកពីព្រោះកាលមុនធ្លាប់សួរពួកវាអស់ហេីយសារីឃាតករចឹងវាមិនប្រាប់យេីងទេទោះងាប់ក៏ដោយ ណាមួយកាប៉ូ ជាអ្នកលេងខ្វះអីមនុស្សដែលចង់សម្លាប់គេនោះ )
នាយបានបាញ់លេងទុកជាការហាត់ប្រាណយ៉ាងសប្បាយខ្លះត្រូវក្បាលធ្លាយខួរ ខ្លះត្រូវផ្លោក...
" សំអាតទីនេះអោយស្អាត " បុរសសង្ហាត្រូវការ៉ូសូ ..... អាសច្រលំ បុរសសង្ហាឈាមត្រជាក់និយាយរួចក៏ដេីរចេញទៅសម្អាតខ្លួនដែលប្រលាក់ទៅដោយឈាមអាលបានមកលេងស្រីនិងជជែកជាមួយមិត្តបន្ត
3:00 Am យប់ដដែល
កំពុងតែសេីចសប្បាយជាមួយនិងមិត្តអំពីមុខជំនួញនិងរឿងអាក្រក់ៗសុខៗឆឹងៗក៏ដេីរចូលមកកាត់ចង្វាក់
" លោកម្ចាស់មានការសំខាន់លោកម្ចាស់ត្រូវតែដឹង " Fan ChengCheng
" យ៉ាងម៉េច " តបដោយសោះកក្រោះ
" គេរត់បាត់ហេីយ ក្រុមហ៊ុនក៏រលាយដូចគ្នា ហេីយលឺថាគេកំពុងតែធ្វេីដំណេីរទៅ Los Angeles ដេីម្បីនាំប្អូនប្រុសរត់គេចទៅជាមួយ " ChengChengនិយាយទាំងត្រហេបត្រហប
ដោយលឺដូចនេះម៉ាហ្វៀកំណាចនេះក្តាប់ដៃយ៉ាងខ្លាំងសឹងតែចង់សំលាប់ទាំងពីរអ្នកបងប្អូនចោលតែម្តង
" ទៅ ទៅចាប់ប្អូនវាពី L.A អោយលឿនជាទីបំផុត " នាយនិយាយទាំងសង្គ្រឺតធ្មេញ
" បាតលោកម្ចាស់ " ឆ្លេីយរួចឆឹងៗក៏ប្រញាប់ចាកចេញនិងស្រូតទៅ L.A ជាមួយកូនចៅប៉ុន្មានអ្នក
Yibo ត្បិតថាគេជាមនុស្សកាចសាហាវក៏ពិតមែនតែគេនិយាយសច្ច:ណាស់ ហេីយគេស្អប់បំផុតអាណានិយាយបាតដៃខ្នងដៃជាមួយគេនោះ
—————————————————————
~~~ ថ្ងៃថ្មី ~~~
Los Angeles សហរដ្ឋអាមេរិក
10:00 Am ពេលព្រឹក
នៅសកលវិទ្យាល័យ Interior Design University ក្នុងទីក្រុង Los Angeles ដែលសកលវិទ្យាល័យល្បីល្បាញមួយនៅក្នុងទីក្រុងកំពុងតែធ្វេីពិធីចែកសញ្ញាប័ត្រដល់និសិត្សដែលរៀនចប់ក្តៅៗ
ផ្ទៃមុខសរម៉ត់រលោង ដែលចេញពីសាលទទួលសញ្ញប័ត្រដេីរមកខាងក្រៅជាមួយមិត្តភក្តិបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពស្រស់សង្ហារបស់គេដែលមានកំពស់ 1.78 Cm គ្រងទៅដោយឈុតអាវបញ្ចប់ការសិក្សានិងមានស្រីៗជាច្រេីនសុំថតជាមួយ
ងាកមកមេីល Denglun ដែលជាបងវិញទាក់ទងទៅប្អូនមិនបានសោះ ព្រោះគ្មានសេវា ពេលចាន់លេីកទៅក៏ស្តាប់គ្នាមិនបាន
បន្ទាប់មករាងតូចក៏ដេីរចេញទៅខាងក្រៅសាលាដេីម្បីរកកន្លែងមានសេវាទាំងមិនទាន់ដូរឈុតនិសិត្ស គ្រាន់តែចេញមកដល់ក្រៅភ្លាមក៏ជួបនិងមនុស្សចម្លែកដេីរមករកគេ
" អ្នកប្រុសគឺ Xiao Zhan ជាប្អូនលោក Xiao DengLun មែនទេ " ChengCheng សួរទៅកាន់អ្នកធ្វេីមុខឆ្ងល់
" បាទមែនហេីយ " ចាន់តប
" សូមអ្នកប្រុសមកជាមួយពួកខ្ញុំ លោកម្ចាស់អោយខ្ញុំមកទទួល " ឆឹងៗនិយាយ
" លោកម្ចាស់ណា បេីមិនមែនបងយេីង យេីងមិនទៅទេ " ចាន់តបទាំងរៀបនិងរត់
ឆឹងៗក៏បានដាក់មួយដៃចំកញ្ចឹងករអោយសន្លប់រួចលេីកដាក់ឡាននិងកក់កន្លែងអង្គុយក្នុងយន្តហោះលំដាប់ VIP ទៅចិនវិញ
—————————————————————
ប្រទេសចិន
☾ Blue Moon Hotel ☽
ក្នុងសណ្ឋាគារលំដាប់ផ្កាយ 7 នៅសៀងហៃ ( សណ្ឋាគារអុីប៉ូ )
" ល្អ ធ្វេីបានល្អ " នាយម៉ាហ្វៀរញញឹមយ៉ាងពិសពុល
" លោកម្ចាស់គួរធ្វេីយ៉ាងមិចទៀតពេលទៅដល់ ? " ឆឹងៗសួរទៅកាន់អ្នកជាចៅហ្វាយ
" មកដល់ព្រឹកស្អែកមែនទេ ប្រដៅគេលេងសិនទៅ " នាយនិយាយទាំងភ្នែកក្រហម
ពេលនេះគេកំពុងតែក្រពុលមុខរឿងការងារជាខ្លាំងទេីបធ្វេីអោយគេមានអារម្មណ៍មួរម៉ៅយ៉ាងនេះ
—————————————————————
ព្រឹកឡេីង
នៅកាសុីណូក្នុងបន្ទប់ការរបស់អុីប៉ូ
គ្រាន់តែមកដល់ភ្លាមកូនចៅរបស់ឆឹងៗ 2 - 3 នាក់បោះរាងតូចទៅលេីសាឡុងនិងលេងយ៉ាងចាស់ដៃទុកជាការស្វាគមន៍
រាងតូចហាក់ភ្ញាក់ផ្អេីលនិងទង្វេីរបស់ពួកគេធ្វេីមកលេីខ្លួនយ៉ាងខ្លាំងទាំងដែលខ្លួនមិនដែលស្គាល់ពួកគេសោះនាយនិយាយមិនរួចព្រោះឈឺចាប់ត្រង់កន្លែងដែលគេវាយ។ មួយសន្ទុះក្រោយមករាងក្រាស់ Yibo ក៏ដេីរចូលមក
" លោកម្ចាស់ " កូនចៅទាំងអស់ឱនគោរព
ចាន់សម្លឹងមេីលអុីប៉ូដោយមិនដាក់ភ្នែកជាមួយនិងភាពស្អប់ខ្ពេីមនិងការគុំព្រោះមិនដែលមានអ្នកណាធ្វេីដាក់គេបែបនេះពីមុនមកទេ ។ គ្រាន់តែអុីប៉ូដេីរមក ជិតចាន់ភ្លាមចាន់ក៏លេីកជេីងធាក់អុីប៉ូមួយជេីងចំកណ្តាលដេីមទ្រូងខ្ទាតតែម្តង ( ស្វាគមន៍ដូចគ្នា ^^ )
ឆឹងៗនិងគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អេីលនិងទង្វេីររបស់រាងតូចនេះខ្លាំងណាស់ព្រោះពួកគេដឹងថាតាំងតែអុីប៉ូកេីតមកមិនដែលមាននរណាម្នាក់ហ៊ានធ្វេីបែបនេះឡេីយព្រោះលិទ្ធផលនោះគេមិនហ៊ានគិតទេ។
" ... ថ្លេីមធំ .... " Yibo ស្រែកគំហកដាក់ Zhan ព្រមទាំងលេីកដៃរៀបនិងទះ Zhan ទៅហេីយស្រាប់តែឃេីញ Zhan បិទភ្នែកនាយក្តាប់ដៃយ៉ាងណែនរួចដេីរទៅក្រៅទាំងកម្រោល (សុភាពបុរសគេមិនលេីកដៃវាយផ្តេសផ្តាសទេ)។
ពួកកូនចៅនាំគ្នាស្រឡាំងកាំងព្រោះខុសពីការគិតរបស់គេជាពិសេសនោះទង្វេីរបស់លោកម្ចាស់គេតែម្តង
មួយសន្ទុះក្រោយមក Yibo ក៏ចូលមកវិញាមួយឯកសារក្នុងដៃបានគប់ទៅចាន់ចំកណ្តាលមុខនិងនិយាយទៅកាន់ចាន់ថា
" មេីលខ្លួនឯងទៅ " ~~~
[ ~~~ ] Zhan អានទាំងមុខស្លេកស្លាំង
" មិនពិតទេ លោកកុហក បោកប្រាស់ " Zhanមិនជឿថាបងរបស់ខ្លួនធ្វេីបែបនេះទេ
ឆឹងៗក៏បានយក Video ដែលបានថតនៅថ្ងៃដែល Xiao Denglun ខ្ចីលុយនោះអោយទៅចាន់មេីល
គ្រាន់តែចាន់ឃេីញភ្លាមក៏ស្លុតចិត្តសន្លប់តែម្តង ....
" តេទៅប្រាប់បងវាទៅថាយេីងយកមនុស្សមកហេីយ ( សំដៅមកកាន់ចាន់ ) " Yibo
" បាទ លោកម្ចាស់ " ឆឹងៗ
" យេីងទុកគេអោយឯងជាអ្នកមេីល " Yibo
បន្ទាប់ពីនិយាយរួចនាយក៏ចេញទៅធ្វេីការបន្តជាមួយអង្គរក្សជាច្រេីនដែរដេីរតាមពីក្រោយ
តេីខ្ញុំនិងបំរេីម៉ាហ្វៀរកំណាចម្នាក់នេះដូចដែរឯកសារដែលគេអោយខ្ញុំមេីលនោះមែនទេ ? តេីជីវិតខ្ញុំនិងក្លាយជាយ៉ាងណា ?
Note : កិច្ចសន្យាដែលចាន់ត្រូវបំរេី 10 ឆ្នាំនោះគឺធ្វេីការអោយអុីប៉ូអាចជាអង្គរក្ស អាចជាអ្នកបំរេីតាមដែរអុីប៉ូត្រូវការមិនមែនរឿងលេីគ្រែទេ....តែអាចទុកចិត្តបានអត់ ? 😉
To be Continue...
—————————————————————
មានរបស់ថែម
image/jpeg:7F9F9778-E395-4377-B4A6-6CEF744155AF/0DF16260-8AC7-48B7-B8DC-1F654C3E2E32:750.000000:1274.000000