☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង ☦︎︎
Ep3 ឯងជាមនុស្សរបស់យេីងហេីយ
កាសុីណូនៅសៀងហៃ
~~~ ពេលយប់ក៏ឈានចូលមកដល់ 7:00 pm ~~~
រាងតូចក៏បានក្រោកពីគេងឡេីងបន្ទាប់ពីសន្លប់អស់ជា
ច្រេីនម៉ោង
Zhan ហាក់យល់ការច្រេីនជាងមុននិងដឹងថាខ្លួនជាអ្វីនៅពេលនេះ
" ក្រោកហេីយហេស នេះជាសម្លៀកបំពាក់ធ្វេីការរបស់ឯងឆាប់ទៅងូតទឹករៀបចំខ្លួន អាលទៅហូបបាយ "ឆឹងៗនិយាយយ៉ាងត្រឹមត្រូវទៅកាន់ចាន់
រាងតូចមិនមាត់ក៏យកសម្លៀកបំពាក់ទៅផ្លាស់និងញាំបាយតាមការរៀបចំរបស់ Yibo ។ ក្រោយពីញាំអាហាររួចឆឹងៗក៏នាំចាន់ចុះទៅក្រោមដេីម្បីពន្យល់ពីការងរដែលចាន់ត្រូវធ្វេីក្នុងកាសុីណូ
" លោកហា ខ្ញុំដូចជាមិនសូវយល់សោះ " ចាន់បន្លឺឡេីង
" ហៅខ្ញុំឆឹងៗទៅបានហេីយមិនបាច់លោកស្អីទេ " គេនិយាយព្រមទាំងញញឹមតិចៗ
" ការងារនេះអាចនិងពិបាកសម្រាប់លោកបន្តិច តែយូរៗទៅលែងអីហេីយ " ឆឹងបន្ត
Hmmmm ចាន់ដកដង្ហេីមធំ
" អូ.... ត្រូវហេីយចេញពីធ្វេីការចាំខ្ញុំជូនលោកទៅកន្លែងស្នាក់នៅ
—————————————————————
កាសុីណូរបស់អុីប៉ូមានក្លិបមួយនៅជាន់ខាងលេីដែលជាក្លិបលេខ 2 បន្ទាប់ពី Deluna Night Club
រាងក្រាស់កំពុងនិយាយលេងនិងផឹកជាមួយដៃគូរជំនួញយ៉ាងសប្បាយក្អាក្អាយដោយមិនភ្លេចមានស្រីនៅសងខាង ដោយពួកនាងៗទាំងនោះតែងតែលូកលាន់ស្ទាបអង្អែលអុីប៉ូយ៉ាងរោលរាលចំណែកឯ Yibo វិញជក់បារីធ្វេីព្រងេីញ
មួយសន្ទុះក្រោយមករាងតូចត្រូវបានគេប្រេីអោយយកស្រាចូលទៅបន្ទប់ VIP ។ Zhan ក៏បានដេីរចូលមករួមជាមួយស្រាក្នុងដៃដែលតំរង់ទៅសាឡុងរបស់អុីប៉ូដោយចៃដន្យ... បន្ទាប់ពីឃេីញសកម្មភាពរបស់រាងក្រាស់ភ្លាមរៀងតូចក៏ងាកមុខទៅម្ខាងមិនហ៊ានមេីលរាងក្រាស់ឃេីញដូចនេះក៏ញញឹមចុងមាត់....
" យកមកនេះ " សម្លេងត្រជាក់ស្រេបរបស់អុីប៉ូ
[ .... ] ដេីរទៅទាំងមិនសូវហ៊ានមេីលមុខ
~~~ ដាក់ស្រាចុះរួចក៏រត់ទៅបាត់ =,=
ការចរចារត្រូវបានបញ្ចប់ ភ្ញៀវពិតជាពេញចិត្តនៅសំណេីររបស់ Yibo ណាស់ រួចរាល់ភ្ញៀវក៏ដេីរចេញទៅ
អុីប៉ូឃេីញដូចនេះក៏រុញពួកស្រីៗនោះចេញដោយគ្មានអារម្មណ៍អីបន្តិចព្រមទាំងរៀបចំខ្លួនដេីរចេញទៅដែរ។
( អន់ចិត្តមិនស្ទេីទេមីនាង )
ចាន់បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវគ្រប់គ្នាដែលចូលមកលេងក្នុងកាសុីណូដោយភាពទាក់ទាញរបស់គេនិងរឹកពារគួរអោយស្រលាញ់តែដោយសារមានការការពារពីកូនចៅរបស់ឆឹងទេីបរាងតុូចគេចផុតពីកណ្តប់ដៃពួកអស់នោះ។
————————————————————
ម៉ោងធ្វេីការក៏បានបញ្ចប់ 1:00 Am
" លោកប្រុសអញ្ចេីញ " ឆឹងៗនិយាយព្រមទាំងនាំចាន់សំដៅទៅឡាន
គ្រាន់តែចាន់បេីកទ្វាឡានរៀបនិងចូលឡានភ្លាមស្រាប់តែភ្ញាក់ផ្អេីល
" យ៉ាងម៉េចចង់ឈរទីនេះទល់ភ្លឺមែនទេ ? " Yibo និយាយទាំងទឹកមុខធុញ
[ ..... ] មិនមាត់
* ក្នុងឡាន
ឆឹងជាអ្នកបេីកឡានដោយYibo និង Zhan អង្គុយពីក្រោយ
" ធ្វេីការថ្ងៃដំបូងយ៉ាងមេចដែរសប្បាយទេ ? " អុីប៉ូនិយាយទាំងឌឺទៅកាន់រាងតូច
Hmmmmm រាងតូចដកដង្ហេីមធំមិននិយាយរកYibo រួចក៏ផ្អែកក្បាលលក់ក្នុងឡានតែម្តង
ឈឺស...មេីលគេធ្វេី
" លោកម្ចាស់ថ្ងៃនេះលោកប្រុស Zhan នឿយហត់ខ្លាំងណាស់ " ឆឹងនិយាយទាំងសម្តីគួរអោយអាណិតទៅកាន់អុីប៉ូ
អុីប៉ូក៏ធ្វេីមាត់ពេបបែបជ្រេញ
" ថ្ងៃនេះគេមានបង្ករឿងអីអត់ " Yibo សួរទៅកាន់ឆឹង
" លោកប្រុស Zhan ធ្វេីការតែធម្មតាទេតែមានមនុស្សដែលចង់មកលូកលាន់គាត់ " ឆឹងនិយាយទាំងទឹកមុខខឹង ( ខឹងជំនួសចៅហ្វាយ )
" ហាស មានរឿងបែបនេះកេីតឡេីងផងហេស មិចក៏មិនប្រាប់យេីង ? " នាយស្រែកគំហកទៅឆឹងខ្លាំងៗ
" គឺខ្ញុំឃេីញលោកម្ចាស់រវល់រឿងជំនួញខ្លាំងពេក
ទេីបមិនហ៊ានរំខាន " ឆឹងតបទាំងទឹកមុខស្មេីរ
" អាណាឡូឡាស្អីហ្នឹង ថ្លង់ណាស់វេីយ " Zhan ស្រែកខ្លាំងៗទាំងបិទភ្នែកព្រោះគេពិតជាងងុយគេងខ្លាំងណាស់ដោយគេមិនដឹងខ្លួនថានៅទីណាកំពុងនិយាយជាមួយនរណាឡេីយ ( អាណាឡូឡាជេ all )
លឺដូចនេះលោកប្រុសWang យេីងក៏ស្ងាត់
" ហេីយឯងចាត់ការយ៉ាងម៉េច? " នាយសួរបន្តតែសម្លេងស្រាលជាងមុន ( ចុមខ្លាចគេមែនបុិ )
" គឺខ្ញុំបានដេញគេចេញពីក្លឹបនិងគំរាមមិនអោយគេមកជាន់ទីនេះទៀត " ChengCheng
" គ្រាន់តែដេញទេ ? ចង្រៃយក ឯងនេះមិនសមធ្វេីជាកូនចៅរបស់យេីងទេ , បីមានថ្ងៃក្រោយប៉ះដៃកាត់ដៃ ប៉ះកកាត់កវាចោលទៅ ( សំដៅទៅលេីរាងកាយចាន់ពួកវាប៉ះទីណាកាត់របស់ពួកវាកន្លែងនោះ) " Yibo និយាយទាំងញ័រសាច់
# រថយន្តទំនេីបមួយគ្រឿងក៏រំកិលមកដល់មាត់ទ្វាសណ្ឋាគាកន្លែងដែលចាន់ស្នាក់នៅ #
" អេក្រោកឡេីង ..... " រាងក្រាស់ទះមុខរាងតូចថ្នមៗ
[ ... ] Zhan មិនកំរេីក
" ដេកដូចមនុស្សស្លាប់អញ្ចឹង " នាយបន្តទាំងទឹកមុខគួរអោយធុញ
និយាយរួចនាយក៏ត្រកងរាងតូចចុះពីលេីឡានដោយមានឆឹង!ៗជាអ្នកឈរបេីកទ្វាអោយ ។ រាងក្រាស់ក៏ដេីរចូលទៅខាងក្នុងតម្រង់ទៅជណ្តេីរយន្ត
វត្តមានរបស់រាងក្រាស់ធ្វេីអោយបុគ្គលិកទាំងអស់នៅក្នុងសណ្ឋាគារភ្ញាក់ផ្អេីលមិនស្ទេីរ ព្រោះពួកគេមិនធ្លាប់ស្រមៃទេថាដៃរបស់រាងក្រាស់អាចនិងទៅត្រកងអ្នកណានោះ។ ឯនាយក៏ដេីរធ្វេីព្រងេីយចូលទៅ , ដល់ជាន់ដែលចាន់ស្នាក់នៅនាយក៏ចេញនិងដេីរបន្ត....ការភ្ញាក់ផ្អេីលបន្តមានគ្រប់ជាន់តែម្តង.....
" អញ្ចេីញលោកម្ចាស់ " ឆឹងៗបេីកទ្វាអោយចៅហ្វាយចូលទៅក្នុងបន្ទប់ចាន់
" ទៅសំរាកចុះ " នាយនិយាយហេីយក៏ចូលទៅបាត់
~~~ ឆឹងៗក៏ចេញទៅតាមបញ្ជា ~~~
ក្នុងបន្ទប់
រាងក្រាស់ដេីរចូលទៅក្នុងបន្ទប់របស់រាងតូចព្រមទាំងត្រកងរាងតូចជាប់និងដៃ ។ នាយដេីរចូលទៅដោយមិនបានបេីកភ្លេីងព្រោះបន្ទប់រាងតូចជាបន្ទប់ពិសេសដែលមានពន្លឺព្រះច័ន្ទនិងផ្កាយ ជះចូលមកតាមបង្អួចរួមជាមួយកញ្ចក់បង្អួចក៏ធំក្បែរគ្រែគេងល្មមនិងអាចដេីរឃេីញផ្លូវបាន
នាយដាក់រាងតូចថ្នមៗទៅលឺពូក ទាញតេលេម៉ាសុីនត្រជាក់ដាក់លេខល្មម ទាញភួយដណ្តប់អោយ ថេីបថ្ងាសបន្តិចនិងនិយាយថា
" រាត្រីសួរស្តីមនុស្សឆ្កួត " ថារួចក៏ចេញទៅបាត់ 🙄
————————————————————
ព្រឹកឡេីង
នៅកាសុីណូ
រាងក្រាស់ដេីរចូលមកបន្ទប់ការងាររបស់លោកជាមួយកូនចៅ
" ពួកឯងចេញទៅក្រៅសិនទៅ " នាយបញ្ជាកូនចៅទាំងអស់ចេញទៅទុកតែឆឹងៗម្នាក់នៅជាមួយ
" បាទចៅហ្វាយ " ពួកគេនាំគ្នាចេញទៅអស់ដោយមិនភ្លេចបិទទ្វា
" មានអីខ្លះនិយាយអោយអស់មក " នាយនិយាយទៅកាន់ឆឹងដែលមានឯកសារក្នុងដៃ ( មិនខុសទេវាជាប្រវត្តរូបរបស់ Zhan ដែល Yibo អោយកូនចៅទៅសេីបព្រោះគេចង់ដឹងថាZhan ជាមនុស្សបែបណា )
រាងក្រាស់ក៏ដេីរទៅអង្គុយគងទាក់ខ្លាលេីសាឡុងព្រមទាំងចាក់ស្រាផឹកទៀតផង
" លោកប្រុស Zhan ត្រូវបងបញ្ជូនអោយទៅរៀននៅរដ្ឋ Los Angeles តាំងតែពីអាយុ 12 ឆ្នាំមកម្លេះ ពេលចូលសកលវិទ្យាល័យគេរៀនផ្នែក Design ហេីយរៀនចប់ជាស្ថាពរនៅថ្ងៃពួកយេីងចាប់គេមក " នាយនិយាយហេីយមេីលមុខចាហ្វាយបន្តិច
" បន្តទៅ " Yibo
" តាំងពីតូចក្រូចឆ្មារមកបងគេថែរគេណាស់មិនដែលជេស្តីរឺវៃសូម្បី 1 ដៃ ព្រោះគេគ្មានប៉ាម៉ាក់តាំងពីពេលគេកេីតមក .... គេជាមនុស្សស្លូតបូតមិនធ្លាប់មានរឿងជាមួយអ្នកណា មិនធ្លាប់មានសង្សា ទាំងដែរមានមនុស្សជាច្រេីនសុំគេតែត្រូវគេបដិសេដរហូតមក ( ខុសពីកាប៉ូដាច់ )....គេជាមនុស្សខឹងគុំហេីយ ក៏ជាមនុស្សឆាប់ភ័យតក់ស្លុតតែចូលចឹត្តសម្តែងធ្វេីជាមនុស្សរឹងមាំ តែពីក្រោយខ្នងគ្រប់គ្នាគេតែងសំងំយំជានិច្ច ( បានពត៌មានពីណាហាច្បាស់ដូចថ្ងៃ ) ...មិនចូលចិត្តធ្វេីការជាមនុស្សខ្ចិល ចូលចិត្តគេងយប់ជ្រៅហេីយងេីបម៉ោង9 ព្រឹក ពេលទំនេរគូរគំនូរ.... ហេីយគេ " នាយក៏បានបញ្ឈប់ពេលលឺសម្លេងរបស់រាងក្រាស់ហេីយសម្លឹងមេីលទៅកាន់ម្ចាស់សម្លេង
~~~ បានហេីយ ~~~
" ថ្ងៃនេះយេីងត្រូវទៅតៃវ៉ាន់ 1 អាទិត្យព្រោះយេីងខានទៅមេីលលោពូចុងសុីនយូរដែរហេីយ " នាយនិយាយទៅកាន់ឆឹងៗ
" ខ្ញុំរៀបចំឥវ៉ាន់ចេញទៅពេលនេះ " ឆឹងៗនិយាយរួចក៏រៀបនិងចាកចេញស្រាប់តែបង្អាក់ដំណេីរ
" មិនបាច់ទេនៅមេីលចាន់ទៅបានហេីយ " និយាយទៅកាន់ឆឹង
" តែ..... " ឆឹងបន្ត
" កុំតាប៉ែពេកយេីងទៅតែមួយអាទិត្យទេ " និយាយទាំងទឹកមុខធុញ
" បាទ ... " ឆឹងៗពិតជាចង់ទៅខ្លាំងណាស់ព្រោះបារម្មណ៍ពីសុវត្ថភាពចៅហ្វាយណាមួយគេមិនដែរទៅណាដោយគ្មានឆឹងៗនោះទេ
" អូ.....កុំភ្លេចរៀបចំរបស់របរប្រេីប្រាស់ដែលគេត្រូវការនិងសម្លៀកបំពាក់អោយគេផង " នាយបន្ត
" ការពារគេអោយបានល្អ " ទះស្មាឆឹងៗរួចក៏ដេីរចេញទៅ
—————————
9:40 Am ( ព្រឹក )
បន្ទប់សណ្ឋាគាររបស់ចាន់
រាងតូចបេីកភ្នែកឡេីងនៅលេីគ្រែក្នុងបន្ទប់ក៏មានភាពភ្ញាក់ខ្លះដែរព្រោះមិនដឹងថាខ្លួនឯងមកនៅទីនេះតាំងពីថ្មេីរណា..... ដោយគិតមិនចេញរាងតូចក៏ងេីបចុះពីលេីគ្រែរួចក៏បេីកទូរខោអាវរួចក៏ឃេីញសំបុត្រមួយ។
" អ្នកប្រុសនេះជារបស់របរនិងសំលៀកបំពាក់ដែលខ្ញុំរៀបចំអោយ បេីអ្នកប្រុសត្រូវការអីគ្រាន់តែយកទូរស័ព្ទជាប់តុតេមកខ្ញុំនិងទៅដល់ភ្លាម " ឆឹងៗ
" អូហូ....សុទ្ធតែរបស់ប្រេន អាមុខងាប់នោះជះលុយម៉េស "
រាងតូចគ្មានរំភេីបអ្វីនោះទេព្រោះបងគេក៏ផ្គត់ផ្គង់គេមិនណយដែរ ។ និយាយរួចរាងតូចក៏យកខោអាវដេីរទៅបន្ទប់ទឹកបាត់
មួយសន្ទុះក្រោយមក
រាងតូចចេញពីបន្ទប់ទឹកភ្លាមក៏លឺស្នូរកណ្តឹងមុខបន្ទប់
~~~ តឹងៗ ~~~
" ទៅហេីយៗ " Zhan ដេីរបណ្តេីរនិយាយបណ្តេីរ
ក្រាក ~~~
បុគ្គលិកសណ្ឋាគារក៏រុញអាហារចូលមកអោយនិងនិយាយថា
" អ្នកប្រុស Xiao ចាប់ពីថ្ងៃនេះទៅខ្ញុំនិងយកអាហារអោយអ្នកប្រុសរាល់ថ្ងៃគ្រប់ពេលអ្នកប្រុសចុចកណ្តឹងនោះ " បុគ្គលិកសណ្ឋាគារនិយាយទាំងចង្អុលដៃទៅទីកន្លែងមួយជាសញ្ញា
" អរខ្ញុំយល់ហេីយអាចចេញទៅវិញបានហេីយ " រាងតូចញញឹមយ៉ាងស្រស់ទៅកាន់បុគ្គលិកសណ្ឋាគារធ្វេីអោយនាងអៀនយ៉ាងខ្លាំង
—————————————————————
តៃវ៉ាន់
រាងក្រាស់ដេីរចូលទៅកាន់កាសុីណូរបស់ខ្លួននៅតៃវ៉ាន់ព្រមទាំងមានអង្គរក្សធ្វេងស្តាំយ៉ាងមានអំណាច
ដំណេីររបស់នាយបានក្លាយជាចំណីភ្នែករបស់មនុស្សស្រីជាច្រេីនព្រមទាំងលាន់មាត់
" គេមែនទេដែលជា Wang Yibo នោះ ? "
" យេីងគិតថាគេហ្នឹងហេីយ " girl 1
" សង្ហាខ្លាំងណាស់ " girl 2
" មែនហេីយ គេពិតជាសមត្ថភាពណាស់ គ្រប់គ្រង់ជំនួញធំតាំងវ័យក្មេង " girl 3
" យេីងចង់បានគេណាស់ ធ្វេីយ៉ាងមិចទៅឯង ? " girl 2
" តែយេីងលឺថាគេមានសង្សាហេីយ ! " girl 1
" ចង្រៃយ៎មីណាទៅ ? " girl 2 និយាយទាំងមួរម៉ៅ
" គឺ មីណា ! " girl 1
" ស្អីឯងយេីងមិនយល់ទេ ? " girl 2 ជ្រួញចិញ្ចេីម
"គឺវាឈ្មោះថា ឡាំ មីណា ( Lam Mina ) តែវាដូរឈ្មោះទៅជា ចូវ រាបា ( Zhou Raba ) ដែលជាតារាល្បីនៅប្រទេសចិនសព្វថ្ងៃនោះអី " girl 1
" តែយេីងលឺថាវាមិនមែនជាសង្សាពិតប្រាកដរបស់លោក Wang ទេនាងគ្រាន់តែជាមនុស្សដែលលោក Wang ជួលមកធ្វេីសង្សាអោយល្អមេីលសំរាប់ចូលកម្មវិធីតែប៉ុណ្ណោះ ឯងក៏ដឹងថាជីវិតជាម៉ាហ្វៀរបេីគ្មានស្រីស្រាល្បែងអមនោះឯងគិតថាមេីលទៅសមទេ " girl 3 នាងនិយាយបន្តទាំងពេបជ្រាយ
" យេីងក៏ធ្លាប់ជួលគេអោយសេីបពីលោក Wang ដែរគាត់មិនធ្លាប់ដេកជាមួយស្រីណានោះទេ " girl 3
" ចុះស្រីដែលនាំចូលបន្ទប់រាល់ដងនោះ ? " girl 1
" គឺទៅបំរេីកូនចៅរបស់លោក Wang ទៅវិញទេ " girl 3 និយាយទាំងសប្បាយចិត្ត
" អរគុណហេីយមិត្តនូវពត៌មានរបស់ពួកឯង ទោះយេីងមិនបានគេ គ្រាន់តែដឹងបែបនេះក៏សប្បាយចិត្តដែរ ខ្ញុំគិតថាពួកយេីងទាំង3 គួរតែដាក់ពាក្យធ្វេីអ្នកសេីបអង្គេតទៅគ្រាន់ជាជាងលេងល្បែងនៅទីនេះ " girl 2 និយាយទៅកាន់ពួកម៉ាក
" ឆ្កួតបេីមនុស្សគ្រប់គ្នាគិតដូចឯងនោះលោក Wang ប្រាកដជាក្រមិនខាន កុំគិតច្រេីនម៉ោះលេងត " girl 1
Me : អស់អីនិយាយ 🙄
————————————————————
ទ្វាស្រាប់តែរបេីក
~~~ ក្រាក ~~~
" លោកពូចុងសុីន " រាងក្រាស់ដេីរចូលទៅក្នុងបន្ទប់ដោយមិនភ្លេចហៅឈ្មោះអ្នកដែលនៅពីមុខគេនោះព្រមទាំងអោបគ្នាដោយការនឹករលឹក
" លោកប្រុសស្គមណាស់ " ចុងសុីននិយាយទាំងអង្អែលស្មាររាងក្រាស់ថ្នមៗ
" តេីពូសុខសប្បាយជាទេ សុខភាពឥឡូវយ៉ាងម៉េចដែរ ? " រាងក្រាស់សួរទៅកាន់ចុងសុីនដោយការនឹកនា
ថ្វីត្បិតថាចុងសុីនជាកូនចៅរបស់ប៉ាគេមែនតែ Yibo មិនដែរចាត់ទុកគាត់ជាអ្នកក្រៅនោះទេព្រោះគាត់បានមេីលថែ ការពារYibo តាំងពីគេនៅតូចរហូតដល់ធំដូចនេះហេីយទេីប Yibo ស្រលាញ់គាត់ដូចជាសាច់ញាតិរបស់គេអញ្ចឹង
បន្ទាប់ពីសួរសុខទុកគ្នាហេីយ Yibo ក៏និយាយរឿងការងារជាមួយលោកចុងសុីននិងសំនេះសំណាលគ្នាពីនេះពីនោះ។ គេក៏ចំណាយពេលនៅតៃវ៉ាន់1 អាទិត្យពេញ
រឺឯរាងតូចក៏ធ្វេីការដូចសព្វដងដែលមានឆឹងៗជាអ្នកមេីលការខុសត្រូវ
__________________
1 សបា្តហ៍កន្លងផុតទៅ
រាងក្រាស់ក៏មកដល់សៀងហៃវិញ
គ្រាន់តែដឹងថាថ្ងៃនេះរាងក្រាស់ត្រលប់មកដល់សៀងហៃវិញរាងតូចក៏ប្រញាប់ប្រញាលរៀបចំខ្លួនដេីម្បីទៅជួបរាងក្រាស់ព្រោះគេមានរឿងចង់និយាយជាមួយដែលគេខំចាំអស់ប៉ុន្មានថ្ងៃមកហេីយ ~~~
Note : Yibo ចូលចិត្តមនុស្សស្អាតមានន័យថាក្លិនខ្លួនក្រអូបស្អាតមានអនាម័យ ធ្លាប់មានមនុស្សនិយាយថា Yibo កាត់ទៅរកប៉ារបស់គេស្ទេីតែ 100%
————————
កាសុីណូ
ម៉ោង 9:00 Pm
អំឡុងពេលធ្វេីការចាន់ក៏ឈ្លៀតទៅជួបYibo
" លោកមិនអាចចូលទៅក្នុងបានទេប្រសិនជាគ្មានការអនុញ្ញាតពីលោកម្ចាស់ " អង្គរក្ស Yibo ដែលនៅឈរមាត់ទ្វានិយាយទៅកាន់ចាន់
" ខ្ញុំចូលទៅតែមួយភ្លែតទេ " ចាន់និយាយទាំងដៃស្រវ៉ាចាប់ទ្វាមិនលែង
" មិនបានជាដាច់ខាតលោកម្ចាស់កំពុងតែសំរាក " អង្គរក្ស 2 - 3 អ្នកនិយាយទៅកាន់ចាន់ទាំងកំពុងទាញចាន់ពីមាត់ទ្វា
គ្រាន់តែត្រឡប់ពីតៃវ៉ាន់វិញភ្លាមដោយការនឿយហត់ជាខ្លាំងនាយក៏សំរាកក្នុងបន្ទប់ការងារនិងដាក់បំរាមមិនអោយរំខានតែដោយ Yibo ថ្លង់ពីកាឡូឡារបស់អ្នកខាងក្រៅខ្លាំងពេកក៏ផ្ញាក់ពីដំណេកនិងស្រែកអោយអ្នកខាងក្រៅចូលមក
ដំណេីររបស់រាងតូចក៏បានដេីរចូលមកក្នុងទាំងភ័យតិចៗ ព្រោះមុននេះ Yibo បានស្រែកទៅខាងក្រៅយ៉ាងខ្លាំង
" យ៉ាងម៉េចនឹកយេីងមែនទេ បានតក់ក្រហល់យ៉ាងនេះ ? " Yibo និយាយទាំងបិទភ្នែកនៅលេីសាឡុងទៅកាន់រាងតូចព្រោះគេមិនទាន់អស់ស្រវឹង
" អ្នកណាថាខ្ញុំតក់ក្រហល់នោះ ? ហេីយខ្ញុំក៏មុនបាននឹកលោកដែរ " ចាន់និយាយដោយមិនហ៊ានមេីលមុខ
~~~ ឈឺស ~~~
" មានការអី ? " Yibo សួរយ៉ាងសោះកក្រោះនិងមិនខ្ចីបេីកភ្នែក
" គឺរឿងបំណុល " ចាន់និយាយយ៉ាងសុភាពនិងទៅអង្គុយទល់មុខសាឡុង Yibo កំពុងតែគេង
" ហេីយយ៉ាងម៉េច យកខ្លួនមកប្តូរហ៎ ? " នាយនិយាយរួចបេីកភ្នែកលក្ខណ:មុខព្រាន
" ឆ្កួត " មួយម៉ាត់យ៉ាងខ្លីថ្លៃថាបងឆ្កួត
" កុំគិតបែបនោះអោយសោះ ខ្ញុំមកចរចាចង់បន្ថែមការងារនិងអាចឆាប់រួចបំណុល " ចាន់តបដោយប្រាកដប្រជា
" អូហូ " Yibo ឆ្លេីយហីៗ
" ហេីយចង់បានការងារអីបន្ថែម ? " Yibo សួរធម្មតា
" គឺខ្ញុំចង់ប្តូរម៉ោងធ្វេីការក្នុងកាសុីណូពេលថ្ងៃនិងក្នុងក្លឹបពេលយប់យ៉ាងម៉េចដែរចំណេញលោកទេ ហេីយខ្ញុំក៏ឆាប់បានរួចបំណុលផង "ដោយចាន់គិតថាការធ្វេីការនៅក្លឹបមិនពិបាកព្រោះគេមិនធ្លាប់សា
" បាន ខ្ញុំនិងអោយឆឹងៗជូនឯងទៅមេីលជាន់លេី " នាយនិយាយ
" អត់ទេមិនមែនក្លឹបនៅកាសុីណូនេះទេ ខ្ញុំសំដៅទៅលេី Deluna Night Club ដែរនៅក្បែរសណ្ឋាគារខ្ញុំស្នាក់នៅ " ចាន់បញ្ចាក់ភ្លាមៗ
" គ្មានបញ្ហា " នាយនិយាយធ្វេីហី
និយាយរួចរាងតូចក៏រៀបនិង ក្រោកចេញទៅហេីយស្រាប់តែរាងក្រាស់ទាញដៃធ្វេីអោយរាងតូចដួលទៅលេីខ្លួនគេរាងក្រាស់ចាប់ដៃរាងតូចជាប់ដោយប្រេីកម្លាំងដ៏ខ្លាំងរបស់គេរួចត្រឡប់រាងតូចអោយមកនៅខាងក្រោមគេវិញម្តងនិងទ្រោបពីលេីរួចក៏និយាយថា
" អញ្ចេះចុះឆាប់រួចបំណុល កំដរយេីង1 យប់ 1 លាន$ 2 យប់ 3 លាន យ៉ាមិចដែរ " និយាយព្រមទាំងញាក់ចិញ្ចេីម
" អាឆ្កួតចេញភ្លាម អារោគចិត្ត អានរក អាមេរោគកូរ៉ូណា " គ្រាន់តែលឺភ្លាមភ្នែកក៏ក្រហមហេីយក៏រេបជេរតែម្តង ចាន់រៀបនិងជេរទៀតទៅហេីយស្រាប់តែ....
~~~ អុឹប ~~~
តេីមានរឿងអ្វីកេីតឡេីងទៅលេីអ្នកទាំង 2 ទៅ ?
តេី Zhan អាចរួចផុតពីកណ្តាប់ដៃរបស់អ្នកលេងចិត្តឆៅនេះដែរទេ ?
To Be continue...