☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង ☦︎︎
New York (ញូវយ៉ក)
ព្រឹកឡេីង
# ព្រលានយន្តហោះ JFK International Airport #
រាងក្រាស់សង្ហាមកដល់ទឹកដីរបស់ចក្រភពអង់គ្លេសព្រមទាំងមានអង្គរក្សឆ្វេងស្តាំដែលជាចំណីភ្នែករបស់មនុស្សគ្រប់គ្នានិយយពីនាយមិនដាច់ពីមាត់។
តែនាយមិនបានខ្វល់ទេព្រោះទៅណាមកណាតែងមានគេមេីលនោះជាទម្លាប់ទៅហេីយ ( ជោរហា ) ។
រាងក្រាស់ចេញទៅដល់ក្រៅក៏មានមនុស្សមកទទួលយ៉ាងរាក់ទាក់រួចក៏ចូលក្នុងឡានទំនេីបមួយគ្រឿងតម្លៃវាល់លានតែម្តង។
# Hotel #
រាងក្រាស់ក៏បានមកដល់អូតែលដែលជាលំដាប់លេខ1 នៅញូវយ៉កធំជាងគេ ហាយជាងគេគឺជាអូតែលលំដាប់មហាសេដ្ឋី ទំនេីប សុីវីល័យសមនិងមុខមាត់របស់ Yibo ។ គេក៏ដាក់ខ្លួនសំរាកព្រោះល្ងាចចន្តិចត្រូវទៅជួបភ្ញៀវផង ....
សំងំគេងសុខៗស្រាប់តែនឹកឃេីញសំដីមួយបានផុសចេញពីខួរក្បាលរបស់នាយ ~~~
" មានស្រីច្រេីន តណ្ហាក្រាស់កុំសង្ឃឹមថាបានធ្វេីរឿងនេះជាមួយខ្ញុំទៀតអោយសោះ បំភ្លេចរឿងយប់មិញនេះចោលទៅ ".....
" ត្រូវហេីយបំភ្លេចចោលទៅ ខ្ញុំមិនចូលចិត្តលោកតាំងពីដំបូងពេលធ្វេីរឿងនេះហេីយខ្ញុំរិតតែស្អប់លោក ".....
~~~ ឈឺសគិតថាខ្លួនឯងជាស្អីទៅ ~~~
" យេីងក៏បាត់បង់ភាពបរិសុទ្ធរបស់យេីងទៅលេីឯងដូចគ្នា " Yibo និយាយតែម្នាក់ឯងរងូវៗរួចក៏គេងលក់បាត់
———————————
ពីមួយថ្ងៃទៅមួយថ្ងៃ Yibo បានទៅជួបជាមួយនិងភ្ញៀវ ធ្វេីការជាមួយគ្នា ចូលក្លឹបកំសាន្តខ្លះផឹកខ្លះ។
មានពេលខ្លះអ្នកជំនួញដែលរកសុីជាមួយច្រេីនឆ្នាំនោះដែលត្រូវជេីងជាមួយ Yibo ក៏នាំ Yibo ទៅជួយចាត់ការពួកឃាតករដែលពួកគេចាប់បានទៀតផង
Yibo ជួយរកវីធីចាត់ការសប្បាយៗ ការដាក់ទ័ណ្ឌកម្មយ៉ាងព្រៃផ្សៃដូចជាយកដែកដាក់ចូលភ្លេីងអោយក្តៅរួចយកទៅដាក់លេីទ្រូងអ្នកទោសនោះ រឺក៏អោយខ្ឃាដំរីតិចខាំជាដេីម បេីធុញទ្រាន់ពេកក៏បាញ់ចោលតែម្តង
———————————————————
ងាកមកមេីល Zhan វិញនៅឯសៀងហៃបានធ្វេីការជារៀងរាល់ថ្ងៃ Zhan រាងទម្លាប់និងការងារហេីយតែនូវតែធ្វេសប្រហែសរឿងការពារខ្លួនជានិច្ច ទោះមានឆឹងៗចាំការពារក៏ដោយក៏ Zhan មិនសូវទុកចិត្តប៉ុន្មានដែរព្រោះឆឹងៗរាងស្លូតជាង Yiboមានរឿងយ៉ាងច្រេីនដេញពួកនោះចេញ ។ មានរឿងកេីតឡេីងជាញឹកញាប់ទៅលេី Zhan តែ Zhan ប្រាប់មិនអោយ ឆឹងៗរាយការណ៍ទៅ Yibo ជាដាច់ខាត។
ព្រោះគិតថាបេីរាយការណ៍ទៅដូចYibo និងដឹងរឿងរបស់ខ្លួនច្រេីនពេក
ពីមួយថ្ងៃទៅមួយថ្ងៃ Zhan ក៏បានរាប់អានមនុស្សម្នាក់ធ្វេីជាមិត្តភក្តិដែលជាបុគ្គលិកក្រលុកស្រានៅក្លឹបដែរគេធ្វេីការ អោយតែពេលណាទំនេរនោះគឺទៅអង្គុយលេីកៅអីទល់មុខមិត្តថ្មីរបស់គេនោះនិយាយគ្នាជាហូរហែរ..... ( កាចាន់និយាយច្រេីនហា )
————————————
Yibo កាលបេីបាននៅក្បែរពួកពាលរាងយ៉ូ អាចរិក Zin និងភាពឃោរឃៅក៏មានដូចដេីមវិញ
ទោះបីនៅក្បែរ Zhan ចរិកYibo ក៏មិនបានផ្លាស់ប្តូរអ្វីឡេីយគ្រាន់តែមិនបានឃោរឃៅដាក់ Zhan តែប៉ុណ្ណោះ.... តែអំឡុងពេលនៅញូវយ៉ក Yibo មិនដែរគិតដល់ Zhan ឡេីយព្រោះតែរវល់និងរឿងការងារនិងរឿងសប្បាយខ្លាំងពេក
————————————
( 2 ខែកន្លងផុតទៅ )
ថ្ងៃថ្មី
ពេលព្រឹក
ជាថ្ងៃដែលរាងក្រាស់ត្រឡប់មកវិញ ChengCheng ពិតជាអន្ទ:សារណាស់ បាយមិននឹកទឹកមិនស្រេកព្រោះតែរំភេីបពេក ឆឹងៗមិនបានគេងលក់ពេញមួយយប់ ឆឹៗក៏បានហៅ Zhan ទៅជាមួយដែរ
" ទទួលលោកម្ចាស់ជាមួយខ្ញុំទេ " ឆឹងៗសួរទៅកាន Zhan
" អត់ទេ មែនការងារខ្ញុំផង " Zhan តបទាំងធ្វេីហីៗតែក្នុងចិត្តក៏ចង់ទៅតិចដែរ
" ទៅៗណា ខ្ញុំគិតថាលោកម្ចាស់ក៏ចង់អោយលោកប្រុសទៅដែរ ណាមួយលោកប្រុសក៏មិនរវល់អីផងទៅលេងម៉ងទៅ " ឆឹងៗទទូចស្នេីរអោយ Zhan ទៅជាមួយ
[.... hmmm ] Zhan ងក់ក្បាលជាសញ្ញាជំនួសការឆ្លេីយ
ព្រលានយន្តហោះសៀងហៃ
រាងក្រាស់បានដេីរចេញពីព្រលានយន្តហោះយ៉ាងអង់អាចជាមួយអង្គរក្សដូចផ្សព្វដង ដំរង់មកកាន់ឡានទំនេីបមួយគ្រឿងដែលសំចតនៅខាងមុខដេីម្បីចាំទទួលនាយ
ឆឹងៗនិង Zhan បានឈរចាំនៅពីមុខឡានគ្រាន់តែឆឹងៗឃេីញ Yibo ភ្លាមក៏ហៅតែម្តង
" លោក លោកម្ចាស់ " ឆឹងៗបន្លឺឡេីងព្រមទាំងប្រញាប់ទៅរក
Yibo ក៏តំរង់មកខាងមុខនិងញញឹមបន្តិចយ៉ាងមានមន្តស្នេហ៍ជាទីបំផុតប៉ុន្តែស្តាយមិនមែនសំរាប់អ្នកទាំងពីរទេ !
Zhan ឃេីញដូចនេះក៏ញញឹមតបស្រាប់តែមានសំលេងម៉ាងមកកាត់គេ
" Yibo ..... " នាងស្រីស្រស់ឆេីតឆាយរាងតូចស្លៀកពាក់រូបស្តេីងខ្លីពណ៌ក្រហមចេញគល់ដោះ រួមជាមួយស្បែកជេីងកែងចោទខ្ពស់ ក្រចកពណ៌ក្រហម និងបបូរមាត់ក្រហមឆេះបានហៅYibo យ៉ាងផ្អែមព្រមទាំងដេីរចូលមកជាមួយផ្កាកុលាបមួយបាច់
នាងក្រមុំដេីរចូលទៅថេីបថ្ពាស់របស់រាងក្រាស់មួយក្សឺតព្រមទាំងនិយាយថា
" នៅក្រអូបដូចដេីម " Zhou Raba
កាយវិការរបស់អ្នកទាំងពីរគឺស្ថិតនៅក្នុងក្រសែរភ្នែករបស់មនុស្សជាច្រេីនរួមទាំង Zhan និងឆឹងៗផងដែរ។ Zhan ហាក់ស្រឡាំងកាំងជាខ្លាំងដោយក្នុងចិត្តលេចចេញនៅសំនួរជាច្រេីនថា
" តេីនាងម្នាក់នេះជាអ្នកណា? ត្រូវជាអ្វីនិងអាមុខងាប់នេះ ? ហេីយហេតុអីទ្រូងខាងឆ្វេងរបស់ខ្ញុំឈឺយ៉ាងនេះ ? " Zhan សួរក្នុងចិត្តមិនគ្រប់ក៏សួរឆឹងបន្ថែម
" តេីនាងជាអ្នកណា ? ហេីយត្រូវជាអ្វីនិងចៅហ្វាយនាយឯង? " Zhan សួរធ្វេីហីៗដូចជាគ្មានរឿងអ្វីកេីតឡេីងដោយខុសពីចិត្ត
" ហា៎ លោកប្រុសមិនស្គាល់ទេ ? នាងជាតារាស្រីកំពូលរបស់ប្រទេសចិនសព្វថ្ងៃណា Zhou Raba នោះអី? អ៎មែនខ្ញុំភ្លេចគិតថាលោកប្រុសទៅនៅស្រុកក្រៅតាំងពីតូច... ហេីយគាត់ជាសង្សារបស់លោកម្ចាស់តែ..... " ឆឹងតបមិនទាន់ចប់ផងក៏ត្រូវ Zhan និយាយកាត់
" ឈប់និយាយទៅខ្ញុំមិនបានចង់ស្តាប់ទេ..... " ថារួចZhan ក៏ចូលក្នុងឡានទៅអង្គុយនៅកៅអីខាងមុខដោយមិនភ្លេចបិទទ្វា ក្តាំង ធ្វេីព្រងេីយ
កាយវិការរបស់ Zhan ធ្វេីអោយក្រសែភ្នែកដ៏ពឹសពុលរបស់ស្រីម្នាក់ពេញចិត្តយ៉ាងខ្លាំង (វាបញ្ឍឺគេបានសម្រេច)
" តោះចូលទៅក្នុងឡានទៅ " Yibo និយាយហេីយក៏បណ្តេីរនាងស្រីហាច់.... អាស់ច្រលំ នាងស្រីស្រស់ចូលក្នុងឡានដោយមានឆឹងៗជាអ្នកបេីកអោយ
# ក្នុងឡាន #
" ឆឹងអ្នកណាប្រាប់អោយមានអ្នកក្រៅមកអង្គុយក្នុងឡានយេីង " Yibo និយាយទាំងសម្លេងត្រជាក់ស្រេប
" គឺ.... " Zhan រៀបនិងតបទៅហេីយតែនាងសេរឺពឹសក៏កាត់
" ក្រែងជាកូនចៅរបស់ប៉ូមិនអញ្ចឹងហេស .... បេីជាជ្រុលអង្គុយទៅហេីយក៏អោយគ្នាអង្គុយទៅ" និយាយយ៉ាងស្រទន់ទៅកាន់ Yibo
" តែបងមិនចង់អោយអ្នកក្រៅដឹងរឿងរបស់ពួកយេីងច្រេីនពេកទេ " Yibo និយាយយ៉ាងទន់ភ្លន់និងថេីបថ្ងាស់របស់នាងក្រមុំ
Zhan លឺដូចនេះក៏ស្រែកឡេីងភ្លាម
" ស្មានតែខ្ញុំចង់មកទីនេះខ្លាំងមែនហាស់ " ថារួចក៏ចុះពីលេីឡានទាំងមុខក្រហមនិងធាក់ឡាន Yibo មួយជេីងមុននិងដេីរទៅរកឡានអង្គរក្សផ្សេងដេីម្បីជិះ
" គឺខ្ញុំជាអ្នកហៅគាត់មក " ឆឹងៗនិយាយទៅកាន់ប៉ូ
" បានហេីយចេញឡានទៅ " Yibo តបបែបធុញ
ឆឹងៗក៏ចេញឡានតាមបញ្ជាចៅហ្វាយនាយ
នាងក្រមុំបានញញឹមយ៉ាងពេញចិត្តតែនៅតែមិនស្កប់ស្កល់ព្រោះខុសពីការំពឹងទុករបស់នាង ដោយនាងគិតថា Yibo ប្រាកដជាវៃ Zhan រឺដកកាំភ្លេីងបាញ់ជាមិនខានតែបែរជាធ្វេីធម្មតាទៅវិញ
មែនមិនខុសទេបុគ្គលិកស្រីពីរនាក់ដែលនិយាយរឿងអាក្រក់ៗពី Yibo ប្រាប់Zhan នោះគឺZhou Raba ជាអ្នកបញ្ជាអោយនិយាយ
——————————
Blue Moon Hotel
Zhan គ្រាន់តែចូលមកដល់បន្ទប់ភ្លាមក៏យំឡេីងតែម្តងព្រោះទ្រាំនិងការប្រមាថរបស់Yibo នៅចំពោះមុខអ្នកផ្សេងមិនបាន គេយំនិងនិយាយរៀបរាប់ជាច្រេីន
" ក្រែងថាហួងហែងខ្លួនហេស ទាំងមេទាំងកូនចៅសុទ្ធតែបោក... ហៅខ្ញុំថាអ្នកក្រៅហេស.... ដេញខ្ញុំចេញពីឡានមែនទេ ហេីយចុះមានដែរសួរខ្ញុំដែរទេថាចង់ទៅក្បែរលោកនោះ....ម៉ាអាមុខងាប់ " Zhan ស្រែកយំម្នាក់ឯងក្តែងៗរួចក៏ចូលសម្អាតកាយក្នុងបន្ទប់ទឹករៀបចំខ្លួនទៅធ្វេីការ។
———————
ពេលយំក៏ឈានចូលមកដល់
❥ Deluna Night Club
Yibo បានផឹកស្រាជជែកលេងជាមួយមិត្តភក្តិរបស់គេទាំង 3 នាក់យ៉ាងសប្បាយក្អាកក្អាយក្នុងបន្ទប់ VIP ។ ព្រោះគ្រាន់តែមិត្តរបស់គេដឹងថា Yibo ត្រឡប់ពីស្រុកក្រៅក៏បបួលគ្នាមកលេងតែម្តង..... នាយកម្លោះទាំង 4 ជជែកគ្នាដោយមិនភ្លេចមានស្រីអោបក្នុងដៃ
Zhan ធ្វេីការសុខៗក៏បុគ្គលិកក្រលុកស្រាក៏និយាយនិងហុចស្រាអោយទៅ Zhan
" នេះឯងជួយយកស្រាទៅបន្ទប់ VIP 007 ផងទៅ " Chanyeol ដែលជាមិត្ត Zhan និយាយរួចក៏ហុចស្រាអោយ
" hmmmm " Zhan ឆ្លេីយតិចនិងលេីកដៃទទួលថាសស្រា
បន្ទប់ VIP 007
Zhan ចូលមកក្នុងបន្ទប់ដោយមិនបានចាប់អារម្មណ៍ថាអ្នកណានៅខាងក្នុងនេះខ្លះ រួចZhan ក៏ដាក់ស្រាលេីតុរៀបនិងចេញទៅវិញទៅហេីយក៏មានសម្លេងមួយនិយាយមកកាន់ខ្លួន
" អូគេមែនទេដែលជាកូនបំណុលឯង ? " Wen Chao ដែលជាអ្នកលេងក៏ត្រូវជាម្នាក់ក្នុងចំណោមមិត្តរបស់Yibo និយាយឡេីង
[.....] Yibo មិនមាត់លេីកស្រាផឹកធ្វេីមិនដឹង
" ទាក់ទាញគ្រាន់បេីអញ្ចឹងតេីបានហ៊ានចំណាយលុយ150$ លានអោយទៅបងគេខ្ចី " Xue Yang ក៏ជាមិត្តរបស់Yibo ដែរដោយការងារគេគឺមន្ត្រីរាជការនិងអ្នករកសុីផ្លូវងងឹត
" ប៉ុនន្មាន 150$ លានមែនទេ គ្រាន់តែគេម្នាក់ហ្នឹង ? " Wen Chao
" ឥឡូវអញ្ចេះចុះទោះគេធ្វេីការអោយឯងក៏គ្មានលុយសងគ្រប់ដែរ បេីឯងDiscounts 50%យេីងនិងយកគេ " Wen Chao និយាយសម្តីលេងសេីចរបៀបមនុស្សស្រវឹងជោគ
" ពួកឯងកុំលេងសេីចខ្លាំងពេកអោយចេះយល់អារម្មណ៍គេខ្លះផង.... បានហេីយឯងចេញទៅវិញចុះ " Sehun កូនប្រធានាធិបតេយ្យស្វីសនិយាយមុខស្មេី ( Sehun ជាមនុស្សត្រឹមត្រូវជាង Yibo អង្គុយផឹកនិយាយលេងដូចគ្នាតែខុសពីគេឯងត្រង់គ្មានស្រីនៅក្បែរព្រោះគេមិនចូលចិត្ត )
" អេៗៗៗ និយាយលេងសោះក៏មិនបានដែរ " Xue Yang សេីចតិចៗ
" បានហេីយទៅវិញចុះ " Yibo បន្លឺឡេីង
រាងតូចមិនបង្អង់យូរក៏រត់ចេញទៅបាត់ ទាំងអារម្មណ៍អន់ចិត្តនិងភ្នែកឡេីងក្រហម
រាងតូចរត់ទៅបន្ទប់ដាក់ឥវ៉ាន់និងយំក្សឹបក្សួលព្រោះខឹងខ្លាំពេក.... មួយសន្ទុះក៏មានសម្រឹបជេីងមនុស្សម្នាក់ដេីរចូលមក
រាងតូចក៏បែរខ្នងមេីលស្រាប់តែ
~~~ ផាច់ៗៗៗៗៗៗ ~~~
7 កំផ្លៀងរបស់នាងស្រីអាសេរពឹសបានវាយទៅលេីផ្ទៃមុខរបស់ Zhan យ៉ាងចាស់ដៃធ្វេីអោយថ្ពាស់ឡេីងក្រហមនិងមានឈាមហូរតាមមាត់ Zhan បន្តិច។ Zhan ក៏បានជូតឈាមចេញនិងសួរទៅកាន់នាង
" តេីនាងយ៉ាងម៉េចហ្នឹង ហេតុអីធ្វេីបែបនេះដាក់ខ្ញុំ ? " Zhan សួរតបទៅកាន់ស្រីឆ្កួតហ្នឹងវិញ
" គឺឯងនាំរឿងដាក់ខ្លួន ចង់ដណ្តេីមប្តីរបស់គេ " Zhou Raba តបទាំងសង្គ្រឺតធ្មេញដាក់ Zhan
" យេីងមិនបានទេ នាងឆ្កួតទេហីមីស្រីចង្រៃ " Zhan តបព្រមទាំងព្រលះមួយកំផ្លៀងទៅលេីនាងទាំងទំហឹងដៃ
" ឯងហ៊ានវៃយេីងផងហេស យេីងនិងទៅប្រាប់ Yibo " Zhou Raba ច្រឡោតយ៉ាងខ្លាំង
" ទៅប្រាប់ទៅយ៉ាងមិច មកពីនាងឆ្កួតពេកទេីបយេីងប្រដៅ ខ្លួនជាតារាស្រីដ៏ល្បីនៅមុខកាមេរ៉ាពូកែសម្តែងណាស់ឡេីងផ្អែមរលួយ តែធាតុពិតឆ្កែសុទ្ធ " Zhan រ៉េបជេរ
" នេះឯង ! " នាងរកហក់ទៅវៃចាន់ទៅហេីយ តែដោយប្រទាក់ភ្នែកនិងអ្វីម៉្យាងក៏ឈប់ទៅវិញ ....
Zhan ដោយឃេីញនាងហក់មកភ្លាមនោះក៏រុញនាងយ៉ាងខ្លាំងអោយផ្កាប់មុខទៅនិងដីតែម្តង ស្រាប់តែ
" មានរឿងអីនិង? " Yibo ចោទសួរព្រោះពេលចូលមកឃេីញតែសកម្មភាពរបស់ Zhan រុញ Zhou Raba
" Yibo ជួយអូនផង " Zhou Raba ក៏ហៅ Yibo ទាំងកំសត់អោយមកជួយគ្រានាងឡេីង
Yibo ក៏ចូលទៅគ្រានាងងេីបឡេីងនិងសួរនាងបញ្ចាក់ពីរឿងហេតុកេីតឡេីង
" គឺ គឺថ្ងៃនេះអូនចង់មករកបងចៃដន្យអីក៏ជួបគេ អូនក៏សួរគេថាមានឃេីញបងទេ គេថាគេដឹងបងនៅឯណា អូនក៏ព្រមអោយគេជូនមក តែគេបែរជាជូនអូនមកកន្លែងនេះទៅវិញហេីយថែមទាំងវៃ ធ្វេីបាបអូនទៀតផង " Zhou Raba និយាយបណ្តេីរទឹកភ្នែកបណ្តេីរថែមទាំងយកដៃទៅទប់និងថ្ពាល់របស់ខ្លួនធ្វេីដូចឈឺណាស់អញ្ចឹង
Yibo លឺដូចនេះក៏ងាកមេីលមុខ Zhan បន្តិចស្រាប់តែឃេីញមានឈាមនៅគែមមាត់របស់ Zhan
Zhan ហាក់និយាយមិនរួចនិងការសម្តែងដ៏ឥតខ្ចោះរបស់នាង គេក៏រត់ចេញក្រៅតែម្តង
—————————————
Zhan រត់កាត់តុក្រឡុកស្រារបស់មិត្តខ្លួនក៏សុំស្រាគេមួយដបយកទៅផឹកដោយឈឺចិត្តជាពន់ពេក
" អោយស្រយេីងមួយដប យកអាខ្លាំងជាងគេ " Zhan
" ស្អីរបស់ឯងហ្នឹងមិនចេះផឹកផង ទាចង់បានសុទ្ធតែអាខ្លាំង " Chanyeol
Zhan ក៏សម្លក់។ ដោយ Chanyeol ឃេីញដូចនេះក៏ហុចអោយនិងនិយាយថា
" កុំផឹកច្រេីនពេក អាមួយនេះខ្លាំងណាស់ " Chanyeol និយាយបែបលួងព្រោះឃេីញសភាព Zhan មិនសូវល្អ
Zhan បេីកាលណាបានស្រាក្នុងដៃហេីយក៏កាន់យកទៅផឹកនៅឯផ្ទះបាត់
————————-
ងាកមកមេីល Yibo ដោយគេជាមនុស្សឆ្លាតគេឆាប់ដឹងណាស់
" នាងធ្វេីស្អីគេ ? " Yibo សួរនាងទាំងគំហកខ្លាំងៗដាក់
" អូនមិនបានធ្វេីស្អីគេនោះទេ គឺគេជា....." Zhou Raba បានប្រកែកតែ Yibo និយាយកាត់
" ប្អូនពូកែសម្តែងមែនតែខ្វះ អឺន បន្តិច " Yibo និយាយទាំងសេីចចុងមាត់
" បងនិយាយអីហ្នឹងខ្ញុំស្តាប់មិនយល់ទេ ? Zhou Raba ធ្វេីឯងអីណាអត់យល់
~~~ ផាច់ ~~~
ថ្ពាល់ស្រីស្រស់សុីចសុី បានងាកទៅម្ខាងដួលលឺសូរថា ព្រូស តាមកម្លាំងដៃទះមួយទំហឹងរបស់កម្លោះម៉ាហ្វៀរ
" នាងគិតយ៉ាងម៉េច ចង់សងសឹកលេីយេីងមែនទេបានជាចូលមកក្បែរខ្លួនយេីង " Yibo ស្រែកទៅកាន់នាងខ្លាំងៗ
គេក៏ទេីបតែដឹងថ្មីៗនេះដែរថាZhou Raba ដែលមានឈ្មោះពិតថា Lam Mina ជាកូនស្រីរបស់ Lam JuyDae (ឡាំជុយដេ)
បញ្ជាក់ : គ្រួសារទាំង2ជាសត្រូវនិងគ្នា
នាងស្រីក្រមុំមិនមាត់អ្វីសោះ ព្រោះអស់ល័ក្ខហេីយ
Yibo ក៏បានបោះកាតខ្មៅមួយអោយនាង ( BlackCard កាតធនាគា )និងនិយាយថា
" ចាប់ពីថ្ងៃនេះតទៅកុំអោយយេីងឃេីញនាងអោយសោះ....ហេីយកុំមានគំនិតទៅចាប់ដៃគូរជាមួយអាណាមកសងសឹក ប្រយ័ត្នតែក្បាលត្រូវអ្នកនេសាទស្ទូចបានទៅ " Yibo គំហកដាក់យ៉ាងខ្លាំងរួច Yibo ក៏ដេីរចេញទៅ
នាងហាក់មានអារម្មណ៍ភ័យខ្លាចជាមួយពាក្យសម្តីរបស់គម្រាមរបស់ Yibo ជាខ្លាំង ( កុំចង់ហក់ 🤧 )
Yibo ប្រញាប់រត់ចេញនិងដេីររក Zhan ។ ឆឹងៗបន្ទាប់ពីទទួលដំណឹងពី Chanyeol ភ្លាមក៏មកប្រាប់ Yibo ភ្លាម
" លោកម្ចាស់ លោកម្ចាស់ ..... Chanyeol ដែរជាមិត្តរបស់ Zhan បានប្រាប់ខ្ញុំថា Zhan បានយកស្រាមួយដបទៅផ្ទះបាត់ហេីយ " ឆឹងៗរត់មកប្រាប់ Yibo យ៉ាងតង្ហក់ខ្យល់
Yibo លឺដូចនេះក៏ប្រញាប់ចេញទៅរក Zhan យ៉ាងលឿន
———————————
❥ Blue Moon Hotel ☽
ក្នុងបន្ទប់ងងឹតសូន្យសុងរបស់ Zhan ដែលមានតែពន្លឺព្រះច័ន្ទនិងខ្យល់យ៉ាងត្រជាក់
9:00 pm
Zhan តាំងពីមកដល់បន្ទប់ភ្លាម ក៏បានរត់ចូលទៅយំក្នុងបន្ទប់ទឹកតែម្តងដោយងូតទឹកផងយំផងពេលរួចរាល់រៀងតូចក៏ផ្លាស់សំលៀកបំពាក់គេងយប់និងទាញស្រាមកផឹករហូតជិតអស់ពីដបធ្វេីអោយរាងតូចមួយនេះស្រវឹងយ៉ាងជោគជាំ ក្តៅខ្លួនភាយៗនិងនិយាយតែម្នាក់ឯង
" មនុស្សអាក្រក់ មនុស្សថោកទាបពេលនៅក្បែរគេម៉េចមេីលមកខ្ញុំដោយក្រសែរភ្នែកបែបនោះ .... ហឹក....ហឹក...." Zhan យំបណ្តេីរ ដេីរចេញក្រៅតំរង់ទៅវេររ៉ង់ដាម្ខាងទៀតបណ្តេីរ
រាងតូចលេីកដបស្រាផឹកព្រមទាំងងេីយមុខមេីលព្រះច័ន្ទដែរកំពុងតែរះកំដរគេ
សុខៗរាងតូចស្រាប់តែមានស្នាមញញឹមមួយលេចឡេីង
~~~ រឹងៗៗៗ ~~~
ស្នូរកណ្តឹងបន្ទប់ក៏បានបន្លឺឡេីងតែគ្មានអ្នកបេីកអោយទេ
ដោយឃេីញដូចនេះរាងក្រាស់ក៏បានយកកាតស្កេនចូលក្នុងបន្ទប់តែម្តង
" Zhan ... Zhan ... Zhan " Yibo ដេីរចូលទៅហៅឈ្មោះថ្នមៗដោយមិនបានបេីកភ្លេីង
~~~ ប្រាវ ~~~
គ្រាន់តែលឺសម្លេងភ្លាមនាយហាក់ភ្ញាក់ផ្អេីលនិងរត់ទៅតាមសម្លេងយ៉ាងលឿន
ហេតុអ្វីបានជាខ្ញុំគិតដល់អ្នករហូតអញ្ចឹង ? ហេតុអីបានជាគ្រាន់តែទឹកមុខរបស់អ្នកមានឥតពលមកលេីខ្ញុំយ៉ាងនេះ ? តេីខ្ញុំផឹកព្រោះតែគេមែនទេ ? ខ្ញុំស្រលាញ់គេមែនទេ ? ស្នេហាជាអ្វីទៅ ?
តេីមានរឿងអីកេីតឡេីងចំពោះ Zhan ?
To be continue.....
________________________________