☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង ☦︎︎
Ep10 : ភាពភ័យខ្លាចរបស់ខ្ញុំចាប់ផ្តេីមកេីតមាន
# ព្រឹកព្រលឹម #
ប្រទេសមិចសុិកកូ ( Mexico )
" លោកម្ចាស់ មានមនុស្សម្នាក់សុំជួប " Man 1
" អ្នកណា ? " Melvin
" គេអោយមកប្រាប់លោកម្ចាស់ថាគេជា Xiao Denglun បងប្រុសរបស់ Xiao Zhan " Man 1
" ហាស..... ឆាប់អោយគេចូលមកភ្លាមមក " Melvin គ្រាន់តែលឺថាជាបងរបស់ Xiao Zhan មកបែបនេះក៏ប្រញាប់បញ្ជាកូនចៅអោយមកជួបគេនៅបន្ទប់ទទួលភ្ញៀវ
Melvin គឺជាអ្នកជំនួញម្នាក់នាពេលបច្ចុប្បន្នដែលមានទ្រព្យសម្បត្តិមហាសាលហេីយគេទេីបតែស្នងដំណែងតពីឱពុករបស់ខ្លួនថ្មីៗនេះផងដែរ។
គ្រួសាររបស់ Melvin គឺរកសុីជំនួញទាំងត្រឹមត្រូវនិងខុសច្បាប់នៅប៉ែកអុឺរ៉ុប។ គេក៏គឺជាបងប្រុសរបស់មិត្ត Zhan ដែររៀនសាលាជាមួយគ្នាផងដែរ....Zhan តែងតែទៅផ្ទះមិត្តភក្តិរបស់គេនៅ L.A កាលនោះ Melvin មេីលការខុសត្រូវប្អូនរបស់ខ្លួនផង ធ្វេីមុខជំនួញនៅ L.A ផង។
Melvin គឺមានចិត្តទៅលេី Zhan តែកាលនោះដោយសារតែ Zhan នៅក្មេងពេកទេីបមិនទាន់ហ៊ានសារភាពប្រាប់....ដោយនាយចាំ Zhan រៀនចប់សិន។
តែក្តីស្រលាញ់ និង មហិច្ចិតាគឺបែងចែកគ្នាដាច់
# បន្ទប់ទទួលភ្ញៀវ #
" សួរស្តី " Xiao Denglun ចូលទៅនិងឱនគោរពបន្តិច
" មិនបាច់គួរសមទេ សុទ្ធតែជាគ្នាឯងតា៎ " Melvin ងេីបឈរចាប់ដៃនិងគោរពតបជាការគោរព
" និយាយអញ្ចឹងលោកមកដោយផ្ទាល់បែបនេះមានការអីដែរ " Melvin និយាយយ៉ាងងេីយឆ្ងល់ ព្រោះបេីត្រឹមការងារធម្មតាៗគ្មានមុខបងរបស់ចាន់មកបែបនេះទេ។
Xiao Denglun ក៏រៀបរាប់ប្រាប់ Melvin ពីដំណេីររឿងគ្រប់បែបយ៉ាង ព្រោះគេទុកចិត្ត Melvin ណាមួយគេស្គាល់ Melvin ច្បាស់ថាជាមនុស្សបែបណានិងគិតយ៉ាងណាចំពោះប្អូនរបស់គេ។
" នេះរឿងយូរយ៉ាងនេះហេីយលោកទេីបតែប្រាប់ខ្ញុំ? " Melvin តបទាំងក្តៅស្លឹកត្រចៀក ព្រោះគេពិតជាបារម្មណ៍ពីចាន់ជាខ្លាំង
" គឺពេលនោះខ្ញុំគិតថាខ្លួនឯងអាចដោះស្រាយបាន ទេីបមិនចង់រំខានលោក " Xiao Denglun
" ឈប់សិន....មុននេះលោកថាគេជាអ្នកណា? Wang Yibo មែនទេ? " Melvin ស្រាប់តែនឹកឃេីញនិងស្លុតអារម្មណ៍ភ្លាមៗពេលចាប់ផ្តេីមរលឹកពីមនុស្សម្នាក់នេះ ។ គេមិនបានខ្លាចទេគ្រាន់តែអាណិតចាន់
" គឺពិតមែនហេីយ " Xiao Denglun ងក់ក្បាលតិចៗ
" មនុស្សច្រេីនណាស់ ហេតុអីបានជាគេ" Melvin និយាយសឹងនិងមិនជឿរថាអ្នកដែល Zhan ត្រូវធ្លាក់ក្នុងកណ្តាប់ដៃគឺ Wang Yibo
" មនុស្សដូចគេមិនអាចចាត់ការដូចជាមនុស្សធម្មតាទេ ត្រូវតែអនុវត្តតាមផែនការមួយៗ....ខ្ញុំនិងរៀបចំ...លោកគ្រាន់តែធ្វេីអ្វីតាមខ្ញុំប្រាប់ទៅបានហេីយ " Melvin
" ខ្ញុំនិងធ្វេីតាមសម្តីលោក " Xiao DengLun
" ខ្ញុំនិងយកគេមកវិញអោយបាន " Melvin
Melvin ស្គាល់ Yibo ច្បាស់ថាគេជាមនុស្សរបៀបណា ធ្វេីយ៉ាងណា អ្នកលេងតូចធំអោយតែប្រឡូកវិស័យនេះគ្មានអ្នកណាមិនស្គាល់ Wang Yibo នោះទេ ។ មានមនុស្សប៉ុន្មានអ្នកដែលផ្តាច់ការដូចគេនោះ ម្តងល្អម្តងអាក្រក់ ចិត្តមិនទៀងទាត់។
តែ Melvin ក៏មិនមែនជាមនុស្សល្អប៉ុន្មានដែរ គ្រាន់តែគេលាក់ពុត និង ធ្វេីអោយបងប្អូនពីរអ្នកនេះយល់ច្រលំថាគេជាមនុស្សល្អ
————————————————————
☾ Blue Moon Hotel ☽
10:10 Am
រាងក្រាស់ក្រោកតាំងពីព្រឹកព្រលឹមដូចសព្វដងជាមួយនិងការរៀបចំខ្លួនស្អាតបាតនិងមេីលឯកសារការងារដែលកូនចៅយកមកអោយដល់បន្ទប់របស់Zhan
" ..... " Zhan
" អូនក្រោកហេីយហេស...." Yibo បានទុកឯកសារនិងដេីរតំរង់ទៅរក Zhan
"...." Zhan មិនមាត់បានត្រឹមបង្ហូរទឹកភ្នែកទាំងក្តីឈឺចាប់
" .....គឺរឿងយប់មិញបងជាអ្នកខុស..ដែរបងគ្មានហេតុផល...និងជ្រុលជ្រួសលេីអូនបន្តិច " Yibo និយាយផងឡេីងទៅលេីពូកអោបរាងតូចផង
" ...." Zhan
" កុំធ្វេីបែបនេះអីបានទេ....ជេរបងរឺ វាយបងខ្លាំងៗក៏បាន " Yibo និយាយថែមទាំងយកដៃស្តាំខ្លួនទៅអង្អែលថ្ពាល់ Zhan តែត្រូវរាងតូចងាកមុខចេញ
" Zhan តែងតែបែបនេះ មិនស្តាប់ហេតុផលរបស់បងសោះ " Yibo ចាប់ផ្តេីមធុញនិងការលួងលោមរាងតូចហេីយ
" ..." Zhan
" យប់មិញ....គឺជាអន្ទាក់របស់នាងម្នាក់នោះ...
បងពិតជាគ្មានស្អីនិងគេពិតមែន " Yibo ចាប់ផ្តេីមរៀបរាប់តែអ្នកម្ខាងទៀតហាក់គ្មានព្រលឹងក្នុងខ្លួននិងស្តាប់គេឡេីយ
" ខ្ញុំចង់នៅម្នាក់ឯង " Zhan បន្លឺឡេីងខ្សាលៗទាំងមិនសម្លឹងមេីល Yibo សូម្បីបន្តិច
" តែ....." Yibo រៀបនិងនិយាយតែត្រូវអ្វីមួយផ្តាច់ចង្វាក់
~~~ ទឹតៗៗៗ ~~~
សម្លេងទូរស័ព្ទបន្លឺឡេីង រាងក្រាស់ក៏ងេីបចេញពី Zhan ដេីម្បីលេីកទូរស័ព្ទនិយាយ
" &$/&/$$007hajvaffUi. " ChengCheng និយាយ
" យេីងដឹងហេីយ .... យេីងនិងទៅឥឡូវនេះ " Yibo និយាយរួចក៏ដេីរទៅជិតកាន់ Zhan ម្តងទៀត
" Zhan បងមានការទៅក្រៅបន្តិច ....រួចការបងនិងមករកអូនវិញ " Yibo និយាយរួចក៏ឱនទៅថេីបថ្ងាសបន្តិចនិងចាកចេញទៅ
ក្រោយពី Yibo ចាកចេញទៅ Zhan ក៏រៀបចំខ្លួននិងបានចេញទៅហាងគំនូរទាំងទឹកមុខមិនស្រស់បស់
_______________________________________
11:11 Am
ហាងគំនូរ BJYX
BJYX ជាហាងគំនូររបស់ Zhan បេីកបាន 3 ខែហេីយ ។ ហាងគំនូរនេះមាន 2 ជាន់នៅក្នុងហាងនេះផងដែរក៏មានលក់ជាភេសជ្ជ: បែប Milk Tea ដែលអាចអោយអ្នកដែលចូលមកមេីលគំនូរអាចអង្គុយលេង ពិភាក្សារគ្នាបាន ។
ផ្ទាំងគំនូរត្រូវបានដាក់តាំងពេញហាងតែម្តង....ដែលមានរូបស្រស់ស្អាតប្លែកៗ ទាក់ភ្នែក និងបន្ទប់កញ្ចក់មួយទៀតគឺដាក់តាំងគំនូរដែលត្រូវលក់ ដែល Zhan ភាគច្រេីនគឺនៅទីនោះផ្ទាល់ Zhan ចូលចិត្តសំងំក្នុងបន្ទប់គំនូរ ដោយទុក Milk Tea អោយបុគ្គលិកអ្នកមេីលការខុសត្រូវ ។
ពេលដែលមិនសប្បាយចិត្ត Zhan តែងតែបញ្ចេញវាទៅលេីផ្ទាំងគំនូរទាំងអស់... ព្រោះការគូរគំនូរអាចធ្វេីអោយ Zhan មានស្នាមញរញឹមឡេីងវិញ។
" អ្នកប្រុសមកដល់ហេីយហេស " បុគ្គលិកហាង
" hmmm " Zhan ញរញឹមបន្តិចជាការគួរ
" អ្នកប្រុសត្រូវការអីទេ ? " Heo Joon Jae ដែលជាបុគ្គលិកហាងម្នាក់ទៀតបានសួរទៅកាន់ចាន់
" យក Honey Milk Tea ទៅអោយខ្ញុំនៅបន្ទប់គំនូរ " Zhan និយាយនិងដេីរទៅបាត់
" បាទ " Heo joon jae អោនគោរពបន្តិចនិងទៅរៀបចំ
គ្រាន់តែទៅដល់បន្ទប់គំនូរភ្លាម នាយបានដាក់ខ្លួនអង្គុយនៅនិងកៅអី ខាងមុខផ្ទាំងគំនូរ .....Zhan ហាក់នឹកឃេីញរឿងកាលពីយប់មិញ ស្រាប់តែភ្នែកចាប់ផ្តេីម ក្រហមនិងរលីងរលោង
" Zhan មិចក៏ឯងក្លាយជាបែបនេះ ឯងត្រូវតែរឹងមាំ ...បេីឯងឈឺចាប់ឯងត្រូវតែសងសឹក....ត្រូវតែអោយមនុស្សដែលធ្វេីអោយឯងឈឺត្រូវ....ឈឺជាងឯង 100 ដង " Zhan និយាយបណ្តេីរជូតទឹកភ្នែកបណ្តេីរ
* ប្រាប់ហេីយថាមនុស្សដូច Zhan ខឹងគុំ ....គេចាប់ផ្តេីមគុំ Yibo ម្តងបន្តិចៗហេីយ
—————————————————————
# កាសុីណូសៀងហៃ #
" លោកចង់យ៉ាងម៉េច? " រាងក្រាស់និយាយទៅអ្នកម្ខាងទៀតទាំងជ្រួញចិញ្ចេីម
Xiao DengLun បានយកវ៉ាលីចំនួន 5 ដាក់នៅលេីតុរបស់ Yibo
" នេះ .....បានន័យថាម៉េច? " Wang Yibo ចាប់ផ្តេីមហួសចិត្តនិងទង្វេីររបស់អ្នកនៅខាងមុខ
" 200 លានដុល្លា ប្តូរនិងខ្លួនរបស់ Zhan មកវិញ " Xiao Denglun និយាយយ៉ាងមុឺងម៉ាត់ទៅកាន់អ្នកម្ខាងទៀត
( នេះជាផែនការទី 1 របស់ Melvin ដែលបានអនុវត្ត )
" នេះមែនទេដែលកន្លងមកលោកមិនព្រមទទួលជំនួយពីខ្ញុំ? ដោយលោកគិតថាថ្ងៃណាមួយនិងមកយកគេវិញអញ្ចឹងហេស ? " Wang Yibo ចាប់ផ្តេីមក្តៅស្លឹកត្រចៀកបន្ទាប់ពីលេីសម្តីទាំងនេះចេញពីមាត់បងប្រុសរបស់ Zhan
" ខ្ញុំជំពាក់លោកតែ 150 លានទេ តែនេះខ្ញុំថែមដល់ទៅ 200 លានតេីលោកមិនស្កប់ស្កល់ទៀតហេស " DengLun ចាប់ផ្តេីមតំឡេីងសម្លេងដាក់ Yibo
" ហឹស....ស្កប់ស្កល់ ? " Yiboសេីចទាំងហួសចិត្ត
" ដោះលែងប្អូនរបស់ខ្ញុំទៅ....គេមិនធ្លាប់លំបាកទេ. .គ្រាន់តែពេលនោះខ្ញុំគិតថាខ្លួនអាចដោះស្រាយចេញទេីបដាក់គេ... " DengLun និយាយមិនទាន់ចប់ផងរាងក្រាស់ក៏ដាក់ទៅវិញទាំងតឹងសរសៃក
" តែការដាក់របស់លោកគឺត្រូវបានផ្តិតមេដាយនិងកិច្ចសន្យា ថាប្អូនរបស់លោកត្រូវបម្រេីខ្ញុំ 10 ឆ្នាំ ! " Yibo បានគំហកដាក់ DengLun ខ្លាំងៗ
" គ្រាន់តែជាមនុស្សម្នាក់តែប៉ុណ្ណោះ គេគ្មានត្រូវអ្វីនិងលោកផង ...នេះលោកមិនចង់បានលុយទៅវិញទេហេស ? " Denglun
" យកវាទៅវិញចុះ....ហេីយកុំមកជាន់ទឹកដីរបស់យេីងទៀតបេីចង់អោយប្អូនលោករស់បន្ត " រាងក្រាស់និយាយរួចក៏ដេីរចេញទៅធ្វេីព្រងេីយ
បន្ទាប់ពី Yibo ចេញទៅវិញ Denglun បានក្តាប់ដៃយ៉ាងណែននិងបញ្ជាអោយកូនចៅរបស់ Melvin យកវ៉ាលីទៅវិញ
" ចង្រៃយ៎ " Denglun
——————————————————
# ទីកន្លែងមួយ #
" នេះលុយបុិនហ្នឹងហេីយវានៅតែមិនទទួលទៀតហេស ? " Melvin
" ត្រូវហេីយ....ខ្ញុំបាននិយាយជាមួយគេយ៉ាងច្បាស់ការតែគេហាក់មិនអេីពេីទាល់តែសោះ " Denglun
" ហឹស.....មនុស្សដូចគេនេះហេស " Melvin ចាស់ផ្តេីសេីចចុងមាត់ព្រោះនឹកឃេីញគំនិតម៉្យាង
" ដល់ពេលហេីយ Wang Yibo " Melvin
" នេះលោកចង់បានន័យថាម៉េច ? " Denglun សួរទៅកាន់ Melvin ព្រោះឃេីញសភាពដូចប្លែកៗ
" ផែនការរបស់ពួកយេីងនោះអី " Melvin ញរញឹមបន្តិចទៅកាន់ Denglun
Denglun ក៏ដេីរចេញទៅបាត់
ពេលនេះគឺ Xiao Denglun និង Melvin
ធ្វេីការសហការគ្នា។ Melvin ស្អប់ Yibo យូរហេីយចង់បំផ្លាញដែរតែហក់មិនដល់....
Melvin និយាយក្នុងចិត្តថា " យេីងមិននឹកស្មានសោះថាមនុស្សដូចជាឯងក៏ថ្ងៃបែបនេះដែរ .....តេីអាចទេដែល Zhan ពេលនេះជាមនុស្សសំខាន់សំរាប់ឯង? Huh.....Wang Yibo " នាយហាក់សប្បាយចិត្តជាខ្លាំងព្រោះគិតថាខ្លួនចាប់បានចំណុចខ្សោយរបស់ Yibo
មែនហេីយពិតជាមិនខុសទេ Melvin ចង់ផ្តួល Wang Yibo ច្រេីនដងហេីយតែមិនបានសម្រេចព្រោះតែមុខជំនួញមានការរកាំរកុះ....ដោយភ្ញៀវរបស់ Melvin មួយចំនួនត្រូវចិត្តនិងឥវ៉ាន់របស់ Wang Yibo ច្រេីនជាង ណាមួយ Wang Yibo មានជំនាញច្រេីនឆ្នាំក្នុងការងារនេះ....
តែពេលនេះប្រសិនបេីអ្វីដែល Melvin គិតទៅលេី Wang Yibo ពិតជាមិនខុសនោះ Melvin និងចាត់ការកម្លោះ Mafia Yibo បានសម្រេច
" ឯងទៅសេីបមេីលទៅថាពេលនេះ Zhan នៅឯណាកំពុងធ្វេីអី ? រួចឆាប់ប្រញាប់ទាក់ទងមកយេីងវិញ " Melvin និយាយបញ្ជាទៅកូនចៅ
" បាទ " កូនចៅបានអោនគោរពបន្តិចនិងចាកចេញទៅ
———————————————
ពេលរសៀលឈានចូលមកដល់ ☘︎︎
ហាងគំនូរ BJYX
" សូមស្វាគមន៍លោក " បុគ្គលិក
" ខ្ញុំមករកថៅកែហាង " រាងក្រាស់ដេីរចូលទៅសួរបុគ្គលិក
" អូរ....បាទអ្នកប្រុសគាត់នៅខាងក្នុងលោកគ្រាន់តែដេីរទៅត្រង់ និង បត់ឆ្វេងបន្តិចនិងឃេីញបន្ទប់ដាក់គំនូរ....អ្នកប្រុសគឺនៅទីនោះហេីយ " បុគ្គលិកនិយាយយ៉ាងរួសរាយ
" អូ៎..បាទអរគុណហេីយ " រាងក្រាស់និយាយព្រមទាំងញរញឹមយ៉ាងស្រស់
" បាទមិនអីទេ " Joon Jae តប
ម្នាក់នេះចូលចិត្តធ្វេីចរិកសាមញ្ញណាស់ព្រោះចូលចិត្តអោយគេសរសេីរ
ងាកមកមេីល Zhan វិញបានអង្គុយគូរគំនូរអស់ជាច្រេីនម៉ោងជាមួយនិងទឹកមុខចាប់ផ្តេីមស្រស់បស់និងមានស្នាមញរញឹមឡេីងវិញ
" មេីលចុះ.....ឯងនេះពិតជាពូកែខ្លាំងណាស់ Zhan " Zhan និយាយសរសេីរខ្លួនឯងទាំងញរញឹមជាប់មាត់ ពេលឃេីញរូបភាពនៅពីមុខខ្លួនគឺ ចំការផ្ការឈូករ័ត្នដែលរីកស្រស់បំព្រងយ៉ាងរស់រវេីក
" Zhan " រាងក្រាស់ហៅរាងតូចយ៉ាងស្រទន់
" Melvin បងមកដោយយ៉ាងម៉េចហ្នឹង? " រាងតូចហាក់ផ្ញាក់ផ្អេីលនិងវត្តមានរបស់អ្នកម្ខាងទៀតជាខ្លាំង
"យ៉ាងម៉េចបងមកមិនបានមែនទេ.....ម្ចាស់ហាងអីចិត្តអាក្រក់យ៉ាងនេះ " Melvin ចូលទៅជិតរាងតូចថែមទាំងញោះដោយការយកដៃទៅច្បិចថ្ពាល់របស់រាងតូច
" មិនមែនមកមិនបានទេ....តែសុខៗឃេីញបងមកបែបនេះខ្ញុំពិតជាប្លែកអារម្មណ៍មែនទែន " Zhan តបទាំងញរញឹមជាប់មាត់
" បងមកយកឯងទៅវិញ " Melvin និយាយព្រមទាំងសម្លឹងទៅកែវភ្នែករបស់រាងតូច
" នេះបងដឹងអស់ហេីយហេស " Zhan តបទាំងរលីងរលោង
" សុំទោសដែលបងមកយឺតពេល.....ឯងលំបាកហេីយ " Melvin ក៏បានអោប Zhan យ៉ាងខ្លាំងនិងយកដៃអង្អែលស្មារជាការលួងលោម
" ឯងជាអ្នកណា " សម្លេងមួយបានស្រែកចេញមកពីណាមិនដឹងបានទាញបំបែករាងកាយរបស់អ្នកទាំងពីរអោយចេញពីការឱបគ្នាយ៉ាងខ្លាំង
តេីឯងមានទំនាក់ទំនងអ្វីនិងគេទៅ បានជាអាចធ្វេីអោយគេទន់ចិត្តយ៉ាងនេះ ?
To be continue.....