Chapter 13 - Chapter 13

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

រាងតូចមានអារម្មណ៍ថាគេងមិនស្រណុកសោះព្រោះទេីបតែមកនៅថ្មីៗបែបនេះ​ ណាមួយបន្ទប់នេះធំខ្លាំងពេកនិងមេីលទៅដូចជាមានអាថ៌កំបាំងច្រេីន​ ទេីបធ្វេីអោយអារម្មណ៍រវេីរវាយខ្លះ​ ហេីយគេងតែម្នាកឯងទៀត.....

ជាន់លេីនេះគ្មានអ្នកណាក្រៅពី Zhan ឡេីយ​ ព្រោះ​ Yibo ជាកូនទោលនៃគ្រួសារ​ ញាតិសណ្តានគឺសុទ្ធតែនៅក្រៅប្រទេស​ អ្នកបំរេីផ្សេងៗគឺស្នាក់នៅផ្ទះក្បែរវិមានរបស់​ Yibo រីឯម៉ែដោះស្នាក់នៅវិមានជាមួយ​ Zhan តែគាត់នៅជាន់ក្រោម។

( ក្នុងភូមិគ្រឹះ​ Wang មានវិមានដែលម្ចាស់ផ្ទះស្នាក់នៅ​ និង​ ផ្ទះ​របស់អ្នកបំរេី​ )

យប់កាន់តែជ្រៅរាងតូចដែលទេីបតែគេងលក់ក៏ត្រូវភ្ញាក់ក្រញ៉ាងដោយសារតែសម្លេងទ្វារបេីកនិងប៉ះជាមួយនិងខ្យល់។ បន្ទាប់ពីបិទទ្វារួចរាងតូចរត់យ៉ាងលឿនសំដៅមកគ្រែគេង​ ទាំងញ័រខ្លួន​.....

សម្លេងរន្ទះផូង​ ~ ផាំងបានលឺពេញត្រចៀករបស់រាងតូចទោះខំព្យាយាមសំងំគេងយ៉ាងណាក៏មិនលក់​ នៅសុខៗស្រាប់តែ​

~ ក្រាក​ ~

សម្លេងទ្វាក៏របេីកបង្ហាញអោយឃេីញមនុស្សពីរនាក់ទទឹកខ្លួនជោគដេីរសម្តៅមកកាន់គេ​

Zhan ស្រាន់តែស្រឡាំងកាំងនិងស្រែកមួយទំហឹងនិងបិទភ្នែក​ យកដៃខ្ទប់ក្បាលរបស់ខ្លួនយំឡេីងតែម្តង

ការស្រែករបស់​ Zhan មិនបានធ្វេីអោយម៉ែដោះភ្ញាក់ទេព្រោះតែមានសម្លេងផ្លៀងផ្គរខ្លាំងពេក​ ....ប៉ុន្តែបានធ្វេីអោយមនុស្សម្នាក់ដែលទេីបនិងដេីរចូលមកនោះ​ បានលឺយ៉ាងច្បាស់

"​ Zhan ...." ...

ដឹបៗៗៗៗ​ ~ រាងក្រាស់បានរត់ឡេីងទៅជាន់ខាងលេីយ៉ាងលឿនដែលនាយទេីបតែមកដល់មិនទាន់បានប៉ុន្មានផង​

~ ក្រាក​ ~

"​ Zhan​ "​ Yibo ស្រែកឡេីងហៅឈ្មោះអ្នកម្ខាងទៀតទាំងស្វាងខ្លួនឯង​

"​ Zhan អូនយ៉ាងម៉េច​ហ្នឹង​ ? "​ រាងក្រាស់បានរត់សំដៅមករករាងតូចនៅលេីគ្រែ​ នៅយកដៃអង្រួនតិចៗដេីម្បីដាស់សតិ​

Zhan នៅតែបិទភ្នែកយំនិងរុញរាងក្រាស់ចេញខ្លាំងៗ​

"​ ចេញទៅ....ឆាប់ចេញភ្លាមទៅអ្នកមិនមែនជាប៉ាម៉ាក់ខ្ញុំទេ​ ....ចេញភ្លាមទៅ​ "​ រាងតូចស្រែកខ្លាំងៗទាំងបិទភ្នែក​

​ "​ Zhan .....គឺបង​ Yibo .... Wang Yibo " រាងក្រាស់ព្យាយាមស្រែកទៅអ្នកម្ខាងទៀតដេីម្បីដាស់សតិ

"​ Yi...Yibo "​ រាងតូចគ្រាន់តែលឺថាជា​ Yibo ក៏បេីកភ្នែកសន្សឹមៗឡេីងអោយប្រាកដថាជា​ Yibo មែន

រាងតូចក៏បានចូលស្ទុះទៅឱប​រាងក្រាស​រីឯ រាងក្រាស់ឱបតបវិញដោយការលួងលោម​ ....បានមួយសន្ទុះ

រាងក្រាស់បានអោបនិងផ្តួលរាងតូចទៅលេីពូកវិញថ្នមៗ​យកភួយមកដណ្តប់រាងកាយរបស់គេទាំងពីរ​

ដោយក្រលេកឃេីញភ្នែកបន្ទោរឆ្វាច់ៗតាមរយះកញ្ចក់បង្អួចរាងក្រាស់ក៏ក្រោកឡេីងវិញ

"​ បងទៅណា​? "​ រាងតូចបានចាប់ទាញដៃ Yibo

" បងទៅទាញវាំងននបិទ​ "​ ដោយលឺដូចនេះរាងតូចក៏ព្រលែងដៃរួចសំងំគេង

បិទរួចនាយក៏ឡេីងមកលេីពូកវិញដោយមិនបានទៅសម្អាតកាយព្រោះឃេីញរាងតូចសភាពមិនសូវស្រួល

នាយក៏ទាញ​ Zhan អោយគេងកេីយដៃស្តាំ​ យកផ្ទៃមុខដ៏សរម៉ត់រលោងមកផ្អឹបនិងដេីមទ្រូង​ រួចយកដៃឆ្វេងដែលទំនេររបស់នាយ​មកអង្អែលស្មាររបស់​ Zhan​ តិចៗ​ ជាការលួងលោម​

"​ មុននេះអូនបានឃេីញអ្វី .... អាចប្រាប់បងបានទេ​ ? "​ Yibo ចង់ដឹងបន្តិចព្រោះមិនធ្លាន់ឃេីញ​ Zhan បែបនេះពីមុនមក

"​ គឺមនុស្ស​2 នាក់ដែលមានមុខមាត់ដូចជាប៉ាម៉ាក់អូន....តែសភាពរបស់ពួកគេគឺគួរអោយខ្លាចណាស់​ "​ Zhan និយាយទាំងអួលដេីមករ​

"​ បានហេីយមានបងនៅទីនេះហេីយកុំខ្លាចអី.....​ អូនគេងអោយស្ងប់ចិត្តចុះ​ "​ នាយនិយាយសម្លេងស្រាលៗនិងថេីបថ្ងាសរាងតូចបន្តិច​

Zhan ក៏បានយកដៃរបស់ខ្លួនអោបរាងក្រាស់យ៉ាងណែនរួចសំងំគេង​

រាងកាយទាំងពីរនាក់បានគេងអោបគ្នាប្រៀបដូចជារាងកាយតែមួយយ៉ាងកក់ក្តៅនិងមានក្តីសុខជាទីបំផុត​ ។

—————————————————————

ព្រឹកឡេីង​

9:00 Am

Zhan តែងតែក្រោកយឺតជាប្រចាំ​ ដោយឡែក​ Yibo តែងតែក្រោកលឿននិងរៀបចំខ្លួនស្អាតតែរហូត​

ដ៏រាបណា​ រាងក្រាស់គេងនៅផ្ទះទម្លាប់ដ៏ល្អមួយរបស់នាយគឺចាំ​ Zhan​ ក្រោកពីគេងសិនទេីបទៅធ្វេីការជាក្រោយ

Zhan បានក្រោកពីគេងយ៉ាងទៀងម៉ោង.....រាងតូចចាប់ផ្តេីមបេីកភ្នែកតិចៗព្រោះមានពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចធ្វេីអោយភ្ញាក់

គ្រាន់តែឃេីញ Zhan កម្រេីកភ្លាម​ រាងក្រាស់ក៏បានដាក់ឯកសារចុះនិងដេីរមកគ្រាអោយអង្គុយផ្អែកខ្នងភ្លាម

( ឯកសារជាប់ដៃតែរហូតក៏ដោយសារតែ​ ឯកសារនីមួយៗ​ ដែរ​ Yibo កាន់មេីលជាប្រចាំសុទ្ធតែជាឯកសារសំខាន់ៗដែលទាក់ទងទៅនិងប្រវត្តិរូបដៃគូរសហការ​ គូរសត្រូវ​ជិតឆ្ងាយ មុខជំនួញ​ កូនបំណុល​ ចំណូលចំណាយរបស់សណ្ឋាគារ​ កាសុីណូ​ ដែលចុងសុីន​ និង​ ឆឹងៗ​ បានពិនិត្យរួចរាល់និង​ចាំ​ Yibo ជាអ្នកបោះត្រាចុងក្រោយ​ )

"​ អូនយ៉ាងមិចហេីយ​ អារម្មណ៍ក្នុងខ្លួនល្អដែរទេ....រឺក៏មិនស្រួលត្រង់ណា​ បងនិងអោយឆឹងៗជូនទៅមន្ទីពេទ្យ​ "​ រាងក្រាស់និយាយបែបថ្នាក់ថ្នមទៅកាន់រាងតូច

"​ ខ្ញុំមិនអីទេ​ ...តែបងត្រូវទៅណាមែនទេ​? "​ Zhan

" បងត្រូវវិលត្រឡប់ទៅតៃវ៉ាន់វិញឥឡូវនេះ​ ព្រោះមានប្រជុំសំខាន់​ "​ រាងក្រាស់និយាយដោយក្រសោបដៃ​ Zhan ជាប់​

Zhan ក៏បានដកដៃចេញពីការក្រសោបរបស់​ Yibo វិញ​

"​ អ៎​ ..... បេីបងរវល់ការងារក៏ឆាប់ទៅវិញចុះកុំមកខាតពេលនិងខ្ញុំអី​ "​ Zhan និយាយដោយមិនបានសម្លឹងមេីលមុខរបស់​ Yibo

" Zhan នៅខឹងនិងបងទៀតហេស​ "​ រាងក្រាស់និយាយដោយជ្រួញចិញ្ចេីមបន្តិច​

"​ អោយបងធ្វេីយ៉ាងណា​ទេីប​Zhanបាត់ខឹងទៅ? "​ រាងក្រាស់បានយកដៃទៅបង្វែរមុខរាងតូចអោយងាកមករកខ្លួនថ្នមៗ​

"​ .....គឺកុំឃុំខ្ញុំបែបនេះអី​ ....ខ្ញុំចង់ទៅហាងគំនូរ​ និងទៅរកមិត្តរបស់ខ្ញុំ.....ព្រោះការដែលនៅផ្ទះស្ងៀមបែបនេះវាពិតជាអផ្សុកនិងគួរអោយធុញខ្លាំងណាស់​ "​ រាងតូចព្យាយាមនិយាយទាំងលេីកហេតុផលមកហូរហែរ​

"​ ....គឺបងធ្វេីបែបនេះគ្រាន់តែការពារអូន....និងមិនចង់អោយអូនទៅរញ៉េរញ៉ៃជាមួយមនុស្សអស់នោះ​.....តែបេីអូនគិតថាធុញនិងចង់ចេញក្រៅបាន...បងនិងអោយមនុស្សទៅតាមអូ​ន​ "​ រាងក្រាស់ព្យាយាមនិយាយសំរួលនិងញរញឹមទៅកាន់រាងតូច​

"​ hmmm " រាងតូចគ្រហឹមបន្តឹចជាការបញ្ចាក់ថាយល់ព្រម​

"​ តេីបងទៅតៃវ៉ាន់ប៉ុន្មានថ្ងៃ​ ? "​ .....

"​ តែ​ 2 អាទិត្យទេ....បេីអូនគេងម្នាក់ឯង​ ខ្លាចក៏ទៅហៅម៉ែដោះអោយមកគេងជាមួយទៅ....បងអនុញ្ញាត​ "​ រាងក្រាស់និយាយរួចក៏ទាញ​នាឡិការមកមេីល​

"​ បងត្រូវទៅហេីយ​ "​ រាងក្រាស់ក៏អោនទៅថេីបថ្ពាល់បន្តិចនិងដេីរចេញទៅ​ក្រៅបាត់

————————————————————

"​ ម៉ែដោះជួយមេីលថែ​ Zhan ផង​ "​ រាងក្រាស់និយាយបណ្តេីរដេីរចូលឡានបណ្តេីរ​

"​ ចា៎​ អ្នកប្រុស​ "​ ម៉ែដោះឆ្លេីយតបទៅវិញទាំងហុចអាវក្រៅអោយ​

————————————————————

រាងក្រាស់ចេញមិនទាន់ផុតបានប៉ុន្មានផង​ Zhan ក៏ប្រញាន់ប្រញាលរៀបចំខ្លួនភ្លាមតែម្តង​។

មួយសន្ទុះក្រោយមក

រាងតូចដេីរចុះពីជាន់លេីមកខាងក្រោមជាមួយសម្លៀកបំពាក់បែបសាមញ្ញតែគួរអោយស្រលាញ់​ អាវយឺតស​ អាវក្រៅផ្ទៃមេឃ ខោខូវប៊យពណ៌ផ្ទៃមេឃ​។

"​ Zhan ក្រោកហេីយហេស....មកញាំអាហារពេលព្រឹកសិនមក​ "​ ម៉ែដោះ​

"​ បាទ​ "​ Zhan តបទាំងញរញឹមស្រស់​

———————————————————

បន្ទាប់ពីបរិភោគអាហាររួច​ Zhan ក៏រៀបចំរបស់របរដែលត្រូវយកទៅហាងគំនូរ​ ព្រោះខានទៅមេីលច្រេីនថ្ងៃដែរហេីយ

រាងតូចចាកចេញមកក្រៅក៏ឃេីញមានកូនចៅរបស់​ Yibo ចាំបេីកទ្វាឡានទៅហេីយ

"​ អ្នកប្រុស​ អញ្ជេីញ​ "​ Man

Zhanគ្រាន់តែឃេីញភ្លាមក៏ដកដង្ហេីមធំមួយដេីរចូលទៅបែបមិនសូវពេញចិត្ត។

"​ អ្នកប្រុស​ចង់ទៅណាដែរ​ "​ Man

" Yibo អោយលោកតាមខ្ញុំមែនទេ? "​ Zhan

" បាទ​.....លោកម្ចាស់អោយខ្ញុំតាមការពារអ្នកប្រុសគ្រប់ទីកន្លែងអ្នកប្រុសទៅ​ ...." Man

"​ ទៅហាងគំនូរ​ "​ Zhan

ឡានទំនេីបក៏រំកិលទៅមុខជាមួយមនុស្ស 3 អ្នក​ ដោយ Zhan អង្គុយនៅផ្នែកខាងក្រោយតែម្នាក់ឯងបែបធុញទ្រាន់​

បន្ទាប់ពីឡានរបស់​ Zhan បេីកចេញទៅក៏មានឡានមួយទៀតបេីកពីក្រោយបែបតាមដានដោយសំងាត់។

❥ ហាងគំនូរ​ BJYX シ

"​ អ្នកប្រុសមកវិញហេីយហេស​ "​ Joon Jae សប្បាយចិត្តនិងវត្តមានរបស់​ Zhan ណាស់ព្រោះបាត់មុខយូរ រីឯបុគ្គលិកផ្សេងទៀតក៏ដូចគ្នា

"​ hmmmm "​ រាងតូចគ្រហឹមបន្តិចនិងញរញឹមយ៉ាងស្រស់ដាក់បុគ្គលិកទាំងអស់​

"​ ការងារមួយរយៈនេះយ៉ាងម៉េចដែរ​ ? "​ Zhan

" ដំណេីរការល្អធម្មតាទេ​....ហេីយមានភ្ញៀវសរសេីរមិនដាច់ពីមាត់ពីរសជាតិថ្មីដែរ​ Joon Jae ទេីបតែនិងច្នៃឡេីង​ "​ Girl និយាយទាំងសេចក្តីរំភេីប

"​ មែនហេស....អញ្ចឹងចាំតំឡេីងប្រាក់ខែអោយគ្រប់គ្នា​តែម្តងពីការខិតខំប្រឹងប្រែងពេលខ្ញុំមិននៅ "​ Zhan សេីចតិចៗ

" យេ​ ៗៗៗ​ "​ All បុគ្គលិក

"​ អូមែនហេីយ​ Joon Jae ជួយយករសជាតិថ្មី​អោយខ្ញុំសាកនៅបន្ទប់ផង​ "​ Zhan និយាយរួចក៏ដេីរចូលទៅក្នុងបន្ទប់គំនូរបាត់

"​ បាទ​ "​ ^^

———————————

អូ....បន្ទប់ស្អាតបាតគ្រាន់បេី....ស្មានតែរញេរញ៉ៃហេីយពេលខ្ញុំមិននៅ​.....

"​ គឺខ្ញុំមកជូតសម្អាតរាស់ថ្ងៃ....នេះអ្នកប្រុស​ "​ Heo Joon Jae ក៏ហុចភេសជ្ជ:ថ្មីទៅអោយ​ Zhan

" អរគុណច្រេីនហេីយណា...ដែលជួយមេីលការខុសត្រូវ​ ^^ "​ រាងតូចយកភេសជ្ជ:ពីដៃអ្នកកំលោះទៅក្រេបបន្តិច​

"​ Hmmmm ពិតជាឆ្ងាញ់ខ្លាំងណាស់.....លោកនេះពិតជាមានដុងមែន​ ថ្ងៃក្រោយបេីបេីកហាងខ្ញុំនិងធ្វេីជាម៉ូយប្រចាំតែម្តង​ "​ Zhan និយាយទាំងផឹកជាប់មាត់​

Joon Jae លឺបែបនោះក៏ញរញឹមខ្ចឹប​

(​ Heo Joon Jae ជាកូនកូរ៉េកាត់ចិន​ ជាកូនអ្នកមានម្នាក់​ដែរ​ តែគេចូលចិត្តជីវិតបែបសាមញ្ញ​ ហេីយគេចូលមកធ្វេីការទីនេះដេីម្បីយកបទពិសោធន៍​ )​

———————————

✈︎ តៃវ៉ាន់​ ~

​"​ អញ្ជេីញអ្នកប្រុស​ "​ អង្គរក្ស

នាយដេីរចូលទៅក្នុងបន្ទប់ប្រជុំយ៉ាងមានអំណាច​...​។ ក្នុងបន្ទប់ប្រជុំមានមេធំៗ​ 10 នាក់​ និងកូនចៅជំនិតរបស់ម្នាក់ៗទៀត​សរុបទាំងអស់ប្រហែល​ 20 នាក់​។

Mafia របស់យេីងអង្គុយនៅកណ្តាលតុធំទាំងមានឆឹងៗឈរនៅខាងឆ្វេង​ និង​ ចុងសុីនអង្គុយក្បែរខាងស្តាំ​ ។ ដៃគូសហការ​ 9 នាក់ទៀត​ អ្នកខ្លះចាស់ស៊េរីប៉ារបស់​ Yibo និងខ្លះទៀតអាយុដំណេីរ​ Yibo​ ព្រោះត្រូវបានស្នងតំណែងតពីពុករបស់ពួកគេ...

Wang Yibo មិនមែនជាប្រភេទមនុស្សធម្មតាដូចដែលទង្វេីរបស់នាយធ្វេីដាក់​ Zhan ទេ​ ។ នាយត្រូវបានគេគ្រប់គ្នាគោរពកោតខ្លាចយ៉ាងខ្លាំង....បេីសិនជាប៉ារបស់គេនៅវិញនោះ​ Zhan មិនរស់ដល់ពេលនេះទេ​

"​ ចាប់ផ្តេីម​ "​ Wang Yibo

ចុងសុីនបានបញ្ចាំងស្លាយពីផែនការ​ ការជួញដូរខ្នាតធំមួយ​ អំពីរទំនិញក្នុងដីនិងទំនិញក្រៅដី​ ....ដែលការជួញដូរលេីកនេះគឺអាវុធខុសច្បាប់រាប់តោនចេញពីកំពុងផែតៃវ៉ាន់ទៅតាមបណ្តាប្រទេសផ្សេងៗដែលរកសុីជាឈ្មួញកណ្តាល​។

(​ ទំនិញក្នុងដី​ :​ ជាប្រភេទទំនិញលក់ចេញចូលក្នុងប្រទេស​ ទំនិញក្រៅដី​ :​ ជាប្រភេទទំនិញលក់ចេញចូលប៉ែកអុឺរុប​ ។ )

ការប្រជុំជាច្រេីនម៉ោងដែលផ្លាស់ប្តូរគំនិតគ្នាក្នុងការជួញដូរអាវុធនេះក៏ត្រូវបានបញ្ចប់ដោយរលូន​

"​ ក្មួយពិតជាមានសម្ថភាពមិនចាញ់ឱពុកទេ​ "​ Man 1

" បាទ​ អរគុណលោកពូ​ "​ Yibo

" គេថាឱ​ក្លា​ កូនមិនដែរឆ្កែទេ​ "​ Man 2 និយាយទាំងសេីចនិងចាប់ដៃជាមួយ​ Yibo

" បាទ​ : ) "​ Yibo

បន្ទាប់ពីចាប់ដៃលាគ្នាចប់ទឹកមុខរបស់រាងក្រាស់ក៏ប្រែប្រួលមកត្រជាក់បែបធម្មតាវិញ

"​ អ្នកប្រុសទៅសម្រាកសិនចុះ​ "​ ចុងសុីន​

"​ លោកពូខ្ញុំមានការនិយាយបន្តិច​ "​ Yibo

" អ្នកប្រុសមានរឿងអី​ ? "​ ចុងសុីន

"​ គឺខ្ញុំចង់អោយពូចាត់ការមនុស្សម្នាក់​ "​ .....

ឆឹងៗដែលនៅក្នុងបន្ទប់នោះក៏បាននិយាយរៀបរាប់នូវរឿងដែល​ Yibo បានត្រៀមទុក​។ តែមិនបាននិយាយអ្វីពាក់ព័ន្ធនិង​ Zhan ឡេីយ.....

"​ អ្នកប្រុសទុកចិត្តចុះខ្ញុំនិងចាត់ការរឿងនេះជូន​ "​ ចុងសុីន​

—————————————————————

ពេលវេលាដេីរលឿនណាស់សល់តែ 2 ថ្ងៃទៀតដល់ពេលដែលរាងក្រាស់ត្រឡប់មកវិញហេីយ​

Mafia របស់យេីងជាមនុស្សឧស្សាហ៍​ គេមិនចេះនៅស្ងៀមទេ​ ព្រោះគំនិតសាច់ឈាមជាអ្នកជំនួញមួយនេះបានតម្រូវអោយគេមានភាពស្វាហាប់ក្នុងការងារ.....មួយថ្ងៃៗដែលចំណាយនៅតៃវ៉ាន់គឺធ្វេីការជាប់រហូត​ បេីទំនេរនោះគឺជិះឡានជុំវិញក្រុងជាមួយចុងសុីន​ ទៅហាត់ប្រាណ​ ទីលានជិះសេះ​ រឺទៅបាញ់កាំភ្លេីងលេង​....

ឯ​ Zhan វិញគឺនៅហាងគំនូរអង្គុយគូរូបយ៉ាងសប្បាយរីករាយ​ ជាមួយនិងទឹកមុខស្រស់បស់​...ពេលយប់ឡេីងថ្ងៃខ្លះគេងម្នាក់ឯង​ ថ្ងៃខ្លះក៏មានម៉ែដោះគេងកំដរ​ ....ពេលខ្លះឆ្លៀតទៅលេង​ Chanyeol ដែលធ្វេីការនៅ Deluna Night Club ដល់យប់ជ្រៅគឺមានកូនចៅ​ Yibo ជូនមកភូមិគ្រឹះវិញ​ ។

———————————

ថ្ងៃថ្មី​

រាងតូចដេីរចូលទៅក្នុងហាងដូចសព្វដង​ និងតម្រង់ទៅក្នុងបន្ទប់របស់ខ្លួន​

នាយដាក់ខ្លួនអង្គុយបានមួយសន្ទុះស្រាប់តែលឺ​

~ ទឺតៗៗៗ​ ~

ទូរស័ព្ទលេីតុបន្លឺឡេីង

មិនចាំយូរ​ រាងតូចក៏ដាក់ជក់ចុះពីដៃ​ រួចដេីរទៅលេីក​ ~

"​ សួស្តី​ នេះជាហាងគំនូរ​ BJYX "​ រាងតូចលេីកឡេីងបែបទទួលក្នុងនាមជាម្ចាស់ហាង

"​ Zhan "​ .....

សម្លេងមួយបន្លឺឡេីងបានធ្វេីអោយដំណក់ទឹកថ្លាបានស្រក់ចុះមកកាត់ផែនថ្ពាល់របស់រាងតូចយ៉ាងច្រេីន​

"​ បង...បងប្រុស​ "​ រាងតូចហាក់ហាមាត់មិនរួចមិនរួចព្រោះអួលដេីមករ​

"​ បងអាចទៅជួបឯងពេលនេះបានទេ​? "​ Denglun

Zhan ចាប់ផ្តេីមសំរួលអារម្មណ៍ឡេីងវិញនិងនិយាយទៅកាន់អ្នកម្ខាងទៀត​

"​ មិនបានទេព្រោះពេលនេះខ្ញុំមានអ្នកតាម​ "​ Zhan

" គឺបងមានការសំខាន់ចង់និយាយជាមួយឯង​ តេីធ្វេីមិចទេីបបងអាចជួបឯងបាន​ ? "​ Denglun

" ចាំខ្ញុំទាក់ទងទៅបងវិញនៅថ្ងៃស្អែកនេះ​ "​ Zhan

" ok ...ស្អែកជួបគ្នា​ "​ Denglun

Zhan​ក៏ដាក់ទូរស័ព្ទចុះទាំងអារម្មណ៍ក្តុកក្តួល​ និងកំពុងត្រឹះរកវីធីទៅជួបបងនៅថ្ងៃស្អែកនេះ​។

————————

# ទីកន្លែងមួយ #

"​ តេី​ Zhan​ និយាយថាមេច​ ? "​ Melvin

" Zhan ថាស្អែកនេះគេនិងទាក់ទងមក​ "​ Denglun

"​ មិចក៏លោកធ្វេីទឹកមុខបែបនេះ​ "​ Melvin

" គឺខ្ញុំបារម្មណ៍ពី​ Zhan ខ្ញុំពិតជាមិនចង់អោយគេមកពាក់ព័ន្ធនិងរឿងរបស់ពួកយេីងពិតមែន​ "​ Denglun

" ខ្ញុំប្រាប់លោកហេីយតា៎​ ថាខ្ញុំនិងធានាសុវត្ថភាពរបស់​ Zhan តែលោកត្រូវតែធ្វេីតាមអ្វីដែលខ្ញុំប្រាប់....បេីការងារនេះចប់ដោយរលូនលោកនិងខ្ញុំនិងទទួលបានអ្វីគ្រប់យ៉ាងដែលពួកយេីងចង់បាន​ "​ Melvin និយាយទាំងទះស្មារបស់​ Denglun តិចៗ​

ដោយនៅជាមួយ​ Melvinមួយរយ:​ Denglun ហាក់ចាប់អារម្មណ៍និងទឹកមុខរបស់​ Melvin បានគេបានលួចនិយាយក្នុងចិត្តថា​

"​ តែខ្ញុំចាប់ផ្តេីមមានអារម្មណ៍ថាមិនទុកចិត្តលោកហេីយ​ "

—————————

ថ្ងៃថ្មីជាថ្ងៃដែល Yibo ត្រឡប់មកវិញ

រាងតូចរៀបចំខ្លួនស្អាតបាតដូចសព្វដង​ ធ្វេីខ្លួនធម្មតាកុំអោយគេសង្ស័យ​

"​ អ្នកប្រុស​ "​ អង្គរក្សឱនគោរពបន្តិច​

"​ អ៎.....ថ្ងៃនេះខ្ញុំមិនទៅណាទេគឺចង់នៅផ្ទះជួយធ្វេីការងារម៉ែដោះខ្លះ​ "​ រាងតូចនិយាយទាំងមុខស្មេីរដូចការពិត​

"​ ថ្ងៃនេះពួកលោកទៅសម្រាកចុះ​ កុំអោយហត់នឿយជាមួយខ្ញុំរាល់ថ្ងៃពេក....ខ្ញុំមិនប្រាប់លោកម្ចាស់ពួកលោកពីរឿងនេះទេ​ "​ រាងតូចញរញឹមតិចៗ

អង្គរក្សមេីលមុខគ្នាបន្តិចក៏ឱនគោរព​ Zhan រួចចាកចេញទៅ​

រាងតូចតាមមេីលដំណេីររបស់អង្គរក្សរហូតដល់ផុតកន្ទុយភ្នែក​ នាយក៏ប្រញាប់ប្រញាលចាកចេញភ្លាមតែម្តង​ដោយមិនបានគិតច្រេីន

រាងតូចដេីរបណ្តេីរទាញទូរស័ព្ទទាក់ទងទៅបងប្រុសបណ្តេីរ​

ទឹត​ ~~~

សុខៗស្រាប់តែមានឡានមួយគ្រឿងចេញមកពីណាមិនដឹងបានឈប់ស្កាត់មុខរាងតូច​

មានមនុស្សប៉ុន្មានអ្នកដែលចុះមកពីលេីឡាននិងឱនគោរព​ Zhan បន្តិច​

"​ ពួកលោកជាអ្នកណា​? "​ Zhan

" អ្នកប្រុស​ Denglun អោយខ្ញុំមកទទួលអ្នកប្រុស​ "​ Man

" ខ្ញុំទាក់ទងទៅបងប្រុសសិន​ "​ រាងតូចនិយាយទៅកាន់អ្នកដែលនៅខាងមុខខ្លួនទាំងមិនដាក់ទូរស័ព្ទចេញពីត្រចៀក​

"​ អាឡូ​ Zhan " Denglun

" បងប្រុសមានអោយមនុស្សមកទទួលខ្ញុំទេ? "​ Zhan និយាយទាំងមេីលមុខ​ Man ជាប់​

"​ គឺពិតមែនហេីយ​....ឆាប់មកហេីយកុំអោយមានអ្នកណាឃេីញ​ "​ Denglun

Zhan ដាក់ទូរស័ព្ទចុះរួចក៏ប្រញាប់ប្រញាលឡេីងឡាន​ទៅដោយមិនបានគិតច្រេីន​

————————————————

ទីកន្លែងមួយ

បន្ទាប់ពីនាំ Zhan ចូលទៅពួកកូនចៅរបស់​ Melvin ក៏ចេញទៅវិញ​

"​ បងប្រុស​ គឺបងមែនទេ​ "​ Zhan បានរត់មករករាងក្រាស់ដែលឈរបែរខ្នងដាក់ខ្លួន

គ្រាន់តែលឺសម្លេងរាងតូចភ្លាម​ នាយក៏ងាកមកតែម្តង

"​ Zhan " អ្នកជាបងបន្លឺឡេីងទាំងក្តុកក្តួល​

Zhan ក៏អោបសាច់ឈាមរបស់ខ្លួ​នដោយមិនគិតច្រេីន​

ទឹកភ្នែករបស់រាងតូចដណ្តេីមគ្នាស្រក់ចុះមកឥតល្ហែ​ហាក់មានសំនួរនិងចម្ងល់រាប់លានដែរចង់សួរ​

"​ Zhan សុខសប្បាយទេ​ "​ រាងក្រាស់ដកចេញពីការអោបនិងសម្លឹងមេីលរាងកាយរបស់ប្អូនប្រុសសារជាថ្មី​

Zhan ងក់ក្បាលជំនួសការនិយាយ

បន្ទាប់មកអ្នកជាបងក៏នាំប្អូនទៅអង្គុយលេីសាឡុងដេីម្បីបកស្រាយប្រាប់

"​ តេីបងបាត់ទៅណា​ ប៉ុន្មានខែមកនេះ....ហេីយហេតុអីក៏ខ្ញុំទាក់ទងទៅបងមិនចូល​សោះ​អញ្ចឹង​ ? "​ Zhan

" គឺអោយបងសុំទោស​ .....ជំនួញរបស់បងក្ស័យធន់ទេីបបងយកមធ្យោបាយថោកទាបនោះមកប្រេី.... "​ Denglun

"​ បងកុំនិយាយបែបនេះអី.....ខ្ញុំយល់ពីបង​ ខ្ញុំដឹងថាបងស្រលាញ់ខ្ញុំណាស់​ បងមានហេតុផលទេីបធ្វេីបែបនោះត្រូវទេ​? "​ Zhan

" Zhan ថ្ងៃដែលបងទាក់ទងទៅឯងលេីកចុងក្រោយ​កាលនោះគឺបងបានទៅរកឯងដល់​ L.A​ តែវាយឺតពេល​ បងមិនបានចង់បោះបង់ឯងចោលទេ​ "​ Denglun និយាយទាំងក្រសោបដៃប្អូនជាប់

"​ បាទ​ "​ Zhan ចាប់ផ្តេីមទឹកភ្នែក​

"​ កុំយំក្មេងល្ងង់បងប្រាប់ឯងប៉ុន្មានដងហេីយថាត្រូវតែរឹងមាំ​ មិនត្រូវយំផ្តេសផ្តាសទេ "​ Denglun

" តេីគេមានធ្វេីបាបឯងទេ​ ? "​ Denglun

Zhan មិនមាត់ក៏ចូលខ្លួនទៅអោបនាក់ជាបង

"​ យ៉ាងម៉េចហ្នឹង​ ម៉េចមិនឆ្លេីយ​.....គេធ្វេីបាបឯងត្រង់ណាមែនទេ​ ? "​ នាយនិយាយបណ្តេីរអង្អែលខ្នងរាងតូចបណ្តេីរ​

"​ គឺខ្ញុំមានកូនជាមួយគេហេីយ​ "​ ...

To be continue.....

——————————————————