Chapter 18 - Chapter 18

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep18 : កុំចាកចោលបងបានទេ​

1 សប្តាហ៍ក្រោយមក

ភូមិគ្រឹះ​ Wang

រាងតូចកំពុងតែចងក្រវ៉ាត់ករអោយម្ចាស់ភូមិគ្រឹះដ៏ស្រស់សង្ហាទាំងទឹកមុខស្រស់បស់

"​ ក្សឺត​ .... "​ ក្រអូបម្លេសទេថ្លេីមថ្លៃ

"​ បានហេីយ....កុំលេងច្រេីនរៀបចំអោយលឿនទៅនិងអាលទៅមេីលអាល្អិតនោះ​ "​ Zhan និយាយទាំងក្រហមមុខ

"​ នែ..នែ...ហាមណា....ហាមស្រលាញ់កូនជាងប្តី​ "​ Yibo ក៏ចង់ទាញចង្គេះរាងតូចមកផ្អឹបនិងខ្លួន​

"​ យ៉ាងមិចបេីអូនស្រលាញ់កូនជាងបងចង់បាញ់កូនចោលមែនទេ​ ? "​ Zhan​

"​ ត្រូវហេីយ​បាញ់ចោលហេីយយកមួយទៀតទៅ​ ! "​ Yibo ផ្គេីនឡេីង​

"​ ឈ្លេីយ....នេះបងប្រមាថជីវិតកូនហេស​ "​ Zhan ខឹងឡេីងក៏មួលស្លឹកត្រចៀករាងក្រាស់តែម្តង​

"​ អូយ....អូយ.....បងឈឺ​....នេះបងគ្រាន់តែនិយាយលេងសោះក៏ខឹងដែរ​ "​ Yibo ធ្វេីមុខអន់ចិត្ត

"​ តោះទៅខាងក្រោម​ទៅ​ ... "​ Zhan ក៏អូសដៃរាងក្រាសទៅតែម្តងមិនចង់នៅតាប៉ែយូរ​

———————————

"​ កូនសំលាញ់មេីលចុះគួរអោយស្រលាញ់យ៉ាងនេះអញ្ចឹងតេីបានប៉ាតូចកូនស្រឡាញ់កូនជាងប៉ា...ហឹក....ហឹក...​ "​ Yibo

"​ មេីលរឹកពារបងចុះ​ ...."​ Zhan បានសេីចឡេីងទាំងហួសចិត្ត

ម៉ែដោះក៏សប្បាយចិត្តដូចគ្នាព្រោះបា​នឃេីញលោកប្រុសរបស់ខ្លួនមានសុភមង្គលបែបនេះ

ការញាំអាហារពេលព្រឺកក៏បញ្ចប់ទៅ Yibo ក៏ចេញទៅធ្វេីការជាមួយ ChengCheng ដូចរាល់ដង....រីឯ​ Zhan ក៏រៀបចំខ្លួនទៅហាងគំនូ​រដូចគ្នា​...ដោយទុកកូនអោយម៉ែដោះមេីល​ ។

———————————

Zhan បានធ្វេីការនៅហាងគំនូរដូចរាល់ដង.....អតិថិជនកាន់តែច្រេីនទៅៗព្រោះហាងមានលក្ខណ:ខុសប្លែកពីហាងដ៏ទៃ....មានទាំងភេសជ្ជ:និងរបស់តាំងប្លែកភ្នែក​។

❥ ហាងគំនូរ​ BJYX ☘︎︎

ពេលរសៀលក៏ឈានចូលមកដល់

"​ សូមស្វាគមន៍​ "​ បុគ្គលិកហាង​

"​ បាទ​ "​ រាងក្រាស់ស្រស់សង្ហាដែលជាចំណីភ្នែកទាំងបុគ្គលិកនិងភ្ញៀវដែលនៅក្នុងហាងបានងាកមកនាយគ្រប់គ្នា​

"​ តេីលោកត្រូវការអ្វីដែរ​ "​ បុគ្គលិក​

"​ ខ្ញុំចង់ជួបម្ចាស់ហាង​ " រាងក្រាស់​មុខស្រស់

"​ ម្ចាស់ហាង​ ? លោកមានណាត់មុនទេ​ ? "​ Joon Jae សួរបញ្ជាក់

"​ បាទអត់មានទេ....តែខ្ញុំនិងគេជាមិត្តនិងគ្នា​ "​ រាងមាំបន្ត

"​ អញ្ចឹងលោកមកតាមខ្ញុំមក​ "​ Joon Jae ធ្វេីការនាំផ្លូវមកកាន់នាយ​

——————

~ តុកៗៗ

"​ ចូលមក​ "​ រាងតូចនិយាយបណ្តេីរទាំងអោនមុខអង្គុយគូរបណ្តេីរ

"​ Zhan គឺយេីង​ "​ រាងក្រាស់ញរញឹមទៅកាន់មិត្តសំលាញ់ខ្លួន​

"​ Jo....Jony ! " រាងតូចហាក់ភ្ញាក់ផ្អេីលនិងវត្តមានរបស់បុគ្គលនេះជាខ្លាំងព្រោះតាំងពីថ្ងៃដែលរៀនចប់មកគឺមិនសូវបានទាក់ទងគ្នាទេ....នេះនៅសុខៗស្រាប់តែមករកគេបែបនេះអ្នកណាមិនឆ្ងល់

"​ ខ្ញុំសុំចេញទៅវិញហេីយ​... "​ Joon Jae អោនបន្តិចក៏ចេញទៅវិញរួចបិទទ្វាអោយ

រាងក្រាស់ញរញឹមយ៉ាងស្រស់មកកាន់អ្នកខាងមុខ​

"​ ឯងមានកការអីមែនទេបានជាសុខៗមករកយេីងបែបនេះ​ "​ Zhan

" Ohhh .... មករកមិត្តទាំល់តែមានការមែនទេ​ ? "​ នាយនិយាយតបនែបលេងសេីច

"​ hmmm ....គឺយេីងរាងប្លែកចិត្ត​ "​ Zhan

" ហា​ហាហា​....ឯងនេះនៅដដែល. "​ Jony

"​ និយាយអញ្ចឹងឯងសុខសប្បាយទេ​? "​ Zhan​សួរទៅមិត្តខ្លួនជាការគួរ​

"​ គឺមិនសូវសុខទេ.....តាំងពីប៉ារបស់យេីងស្លាប់ទៅការងារក្នុងក្រុមហ៊ុនច្របូកច្របល់ណាស់​ "​ នាយនិយាយរួចក៏អោនមុខចុះ​របៀបមនុស្សពិបាកចិត្ត​

Zhan​ ហាក់យល់ការព្រោះគេក៏ដឹងថាជាស្នារដៃនាក់ណា​ រាងតូចក៏ងេីបឈរឡេីងដាក់ដៃលេីស្មារជាការលួង​

"​ តេីឥឡូវនេះឯងទំនេរទេ​ ? "​ Jony

" ទំនេរ....មានការអីមែនទេ​ ? "​ Zhan ដកដៃចេញពីមិត្តខ្លួនបន្តិច​

"​ គឺយេីងខានជួបឯងយូរយ៉ាងនេះចង់បបួលឯងទៅញាំអាហារជុំគ្នាម្តង​ "​ Jony និយាយដោយក្រសែភ្នែកភ្លឺថ្លា​

Zhan​ មេីលទៅរាងអេះអុញ.....ដូចជាមិនចង់ទៅសោះព្រោះខ្លាចប៉ូប្រច័ណ្ឌ​

"​ Zhan ....នេះឯងមិនចង់ទៅហេស....មិត្តគ្នារាប់ឆ្នាំ...កាលនៅ​ L.A ដេីរលេងកប់ព្រលប់ដេកផ្ទះយេីងរាល់ថ្ងៃសោះធ្វេីឯងមកត្រឹមត្រូវ​ស្អី​ "​ Jony ស្រាប់តែនិយាយក្តែងៗរបៀបហែកកេរ្ត៍ឡេីងមកតែម្តង​

"​ នែ.....ឯងកុំស្រែកលឺពេក​ "​ Zhan យកដៃទៅខ្ទប់មាត់​ Jony

" អញ្ចឹងបញ្ជាក់ថាឯងព្រមហេីយណា​ "​ Jony សេីចស្រស់គេីងមកតែម្តង​

"​ អឺ.....តោះទៅ​ "​ Zhan​ និយាយចប់ក៏ដេីរចេញទៅក្រៅបន្ទប់គូគំនូរ​ ...Jony ដេីរតាមក្រោយ​

Joon Jae បេីល្ងាច​ អង្គរក្សរបស់ Yibo មកយកខ្ញុំប្រាប់គេទៅថាខ្ញុំទៅក្រៅជាមួយមិត្ត...ចាំខ្ញុំទៅផ្ទះវិញដោយខ្លួនឯង​

"​ បាទ​ ^^ "​ Heo joon jae

————————————

~ ភោជនីយដ្ឋាន ~

"​ hmmm ម្ហូបទីនេះឆ្ងាញ់គ្រាន់បេី "​ Zhan និយាយផងផឹកផង​ ( ទឹកក្រូច​ )​

"​ យេីងលឺថាឯងនៅជាមួយ​ Wang Yibo មែនទេ​ ? "​ Jony

~ ខិៗៗ​ ~ Zhan​ស្រាប់តែឈ្លក់ឡេីង​

"​ ណែ....ញាំតាមសម្រួលទៅមេីលគ្មានអ្នកណាបង្ខំទេ​ "​ Jony សេីចដាក់រាងតូចដែលអង្គុយខាងមុខខ្លួន

"​ ឯងដឹងហេីយហ៎​ "​ Zhan

" hmmmm យេីងធ្លាប់លឺមកថាអាបុិ Wang ហ្នឹងមុខងាប់ណាស់​ ហេីយសាហាវទៀតផង​ យេីងមិននឹកស្មានថាឯងទៅនៅជាមួយគេកេីតនោះទេ​ "​ Jony

" គឺពេលទៅនៅក្បែរយ៉ូៗទៅទេីបយេីងដឹងថាគេក៏ជាមនុស្សម្នាដូចពួកយេីងដែរ...."​ Zhan

" យ៉ាងម៉េចឯងស្រលាញ់គេហេីយហ៎​ ? "​ Jony

" hmmm .... យេីងនិងគេគឺមានកូនជាមួយគ្នាហេីយ​ "​ Zhan

" កូន​ ? "​ Jony បេីកភ្នែកធំៗន​បន្ទាប់ពីលឺដំណឹងនេះ​

"​ គឺត្រូវហេីយ​ ....."​ Zhan​ក៏រៀបរាប់តាមដំណេីររឿងប្រាប់មិត្តរបស់គេ

ដោយស្តាប់លឺរឿងទាំងអស់នោះ​ Jony ចាប់ផ្តេីមច្របូកច្របល់....គេមិនដឹងថា​ Zhan មានកូននោះទេ...បងប្រុសរបស់គេក៏មិនដឹងដូចគ្នាព្រោះមួយរយ:នេះមិនបានតាមដានសេីបច្រេីន​...Jony និយាយក្នុងចិត្ត​ "​ តេីយេីងគួរធ្វេីវាបន្តទៀតទេ​ "​ ....

"​ Jony នេះរាងយប់ហេីយ.....ខ្ញុំគិតថាយេីងប្រញាប់ទៅវិញទៅ​ "​ Zhan

" បាន​ "​ Jony

Jony ក៏ហៅគេគិតលុយនិងចាកចេញទាំងពីរនាក់ទៅវិញ

———————————

តាមផ្លូវ​

"​ Jony ម៉េចក៏ជិះចេញក្រៅក្រុងអញ្ចឹង​ ? "​ Zhan ចាប់ផ្តេីមក្រឡេកមេីលឆ្វេងស្តាំ​ ព្រោះផ្លូវនេះមិនមែនផ្លូវត្រឡប់ទៅផ្ទះវិញនោះទេ​

"​ Zhan សុំទោស​ "​ Jony

" Jony នេះឯងលេងស្អីហ្នឹង​ ? "​ រាងតូចស្លន់ស្លោរឡេីង​

~ ឌឹក​ ~ មួយដៃចំកញ្ចឹងករសន្លប់បាត់ឈឹងតែម្តង​

នាយក៏បេីកឡានយ៉ាងលឿនចេញទៅ​

————————————

ភូមិគ្រឹះ​ Wang

រាងក្រាស់គ្រាន់តែមកដល់ផ្ទះភ្លាមក៏ឡេីងមកលេីបន្ទប់ស្រែករកប្រពន្ធភ្លាម​

"​ Zhan .... Zhan " នាយរកក្នុងបន្ទប់ទឹកផងវ៉េរ៉ង់ដាផងក៏មិនឃេីញ​

"​ លោកប្រុសមកវិញហេីយហ៎​ "​ ម៉ែដោះបេីកទ្វារចូលមកក្នុងបន្ទបព្រោះលឺសម្លេងស្រែកឡូរឡា​

"​ Zhan​ បាន call ប្រាប់ម៉ែដោះថាគេទៅញាំអីខាងក្រៅជាមួយមិត្តភក្តិ​ "​ ម៉ែដោះ

"​ មិត្តភក្តិ​....! មិត្តមួយណាទៅ​ ? "​ នាយជ្រួញចិញ្ចេីមចូលគ្នា

"​ ម៉ែដោះក៏មិនដឹងដែរ​ ....."​ ម៉ែដោះ​

"​ បាទ.....ម៉ែដោះទៅមេីល​ A Yuan បន្តចុះ​ "​ ...

ម៉ែដោះក៏ដេីរចេញទៅក្រៅវិញ​ .....ចំណែករាងក្រាស់ក៏លេីកទូរស័ព្ទ Call ទៅ​ Zhan តែមិនចូលសោះ...នាយមានអារម្មណ៍មិនស្ងប់ចិត្តទាល់តែសោះក៏ Call ទៅសួរឆឹងៗអោយទាក់ទងទៅ Chanyeol​ ថាគេមានទៅក្រៅជាមួយ​ Zhan​ ដែរទេ

មួយសន្ទុះក្រោយមក

"​ បាទលោកម្ចាស់ពេលនេះគឺ​ Chanyeol ធ្វេីការក្នុងក្លឹបធម្មតាទេ​ "​ ChengCheng

"​ចុះគេទៅណាទៅ.....ឯងឆាប់ចាត់មនុស្សទៅសេីបមេីលភ្លាមទៅ​ "​ Yibo ស្រែកសំឡុតបញ្ជាកូនចៅជំនិតដោយចាប់ផ្តេីមភ័យខ្លាចឡេីងព្រោះមានអារម្មណ៍មិនស្រួល​

នាយក៏ចាប់ផ្តេីមញ័រសាច់រួចបេីកកេះតុទាញកាំភ្លេីងយកមកស្រាប់តែ

~ ប្រាវ​ ~

រូបថតរបស់​ Zhan ដែរថតជាមួយនិងនាយនោះក៏ធ្លាក់ចុះមកបែកខ្ទិចខ្ទី.....អារម្មណ៍ដែលមិននឹកស្មានចាប់ផ្តេីមកេីតមានឡេីង...គំនិតអវិជ្ជមានជាច្រេីនហោះចូលក្នុងខួរក្បាល....

"​ Zhan..... " រាងក្រាស់បន្លឺឡេីងទាំងទឹកភ្នែកស្រក់មកមួយតំណក់ទាំងមិនដឹងខ្លួន​

~ រឹង​ៗៗៗៗ​ ~ សម្លេងទូរស័ព្ទរោទន៍ហាក់កាត់ចង្វាក់រាងមាំដែលភ្លឹកមេីលរូបថត

"​ អ្នកណា​ ? ....... "​ Wang Yibo

" សុខសប្បាយដែរទេ​ ? "​ ...

" យេីងសួរថាឯងជាអ្នកណា​ ? "​ រាងក្រាស់ចាប់ផ្តេីមក្តៅស្លឹកត្រចៀក

"​ ឆាប់ភ្លេចយេីងម្លេសសម្លាញ់​ .....​ សាកគិតទៅមេីលអ្នកណាដែលឯងប្រច័ណ្ឌជាមួយប្រពន្ធនោះ​ "​ ....

" Melvin .... អាចង្រៃគឺឯងមែនទេ​ "​ Yibo ចាប់ផ្តេីមចាំសម្លេងរបស់គេបាន​

"​ Ohhh .... នៅឆ្លាតគ្រាន់បេី​ "​ Mevin

" តេីឯងជាអ្នកចាប់​ Zhan ទៅមែនដែរទេ​ ? "​ Yibo

" អូ.....ឆ្លាតទៀតហេីយ​ "​ Melvin

"​ កុំសាំញាំ.....តេីឯងត្រូវការស្អី​ ? "​ Yibo

"​ ជីវិតរបស់ឯង​ ...បេីចង់អោយ Zhan នៅមានដង្ហេីមមកតែម្នាក់ឯងបានហេីយ​ ....បេីឯងលេងល្បិចយេីងមិនធានាសូម្បីតែសាកសព្វ​ "​ Melvin

~ ទឺត​ ~ ទូរស័ព្ធក៏ត្រូវបានផ្តាច់​

~ ទឹង​ៗ​ ~ សម្លងសារក៏លោតចូលទូរស័ព្ទរាងក្រាស់សារជាថ្មីដោយមានទីតាំងបញ្ជាក់​

"​ ចង្រៃយ៎​ .... "​ Yibo ក៏យកកាំភ្លេីងដាក់តាមខ្លួននិងរត់ចេញទៅក្រៅក៏ប្រទាក់ភ្នែកនិង​អ្វីមួយ​

រាងក្រាស់ដេីរចូលទៅក្នុងបន្ទបដែលនៅជាប់បន្ទប់ខ្លួន​

"​ ប៉ានិងយកប៉ាតូចឯងមកវិញ​ "​ នាយថេីបកូនមួយក្សឺតរួចក៏រត់ចេញទៅវិញតែម្តង​

—————————

សន្ទុះឡានបេីកចេញទៅលឿនដូចព្យុះ...នាយក៏បានផ្ញេីរសារប្រាប់ឆឹងៗអោយត្រៀមកូនចៅរាប់រយនាក់និងផ្ញេីរទីកន្លែងអោយឆឹងៗ​ ....

"​ បេីមិនឃេីញយេីងចេញមករយ:ពេល​ 1 ម៉ោងទេឯងសម្រុកចូលតែម្តងទៅ​ "​ Yibo

"​ បាទ...ចៅហ្វាយប្រយ័ត្នផង​ "​ ChengCheng

~ ទឺត​ ~ ទូរស័ព្ធត្រូវបានកាត់ផ្តាច់​ ..... រាងក្រាស់ផ្តោតអារម្មណ៍ទៅលេីផ្លូវ​និងបេីកចេញក្រៅក្រុងយ៉ាងលឿន​។

______________________________

# អគារបាក់បែក​ #

"​ ហឹក.... អឹម​ ..... "​ រាងតូចក៏ចាប់ផ្តេីមបេីកភ្នែកមកព្រឹមៗ.....ទាំងមានអារម្មណ៍ថាឈឺកញ្ចឹងករជាខ្លាំង....ថែមទាំងដៃជាប់ចំណងទាំងអង្គុយលេីកៅអីទៀត​

"​ ភ្ញាក់ហេីយហេស​ "​ សម្លេងមនុស្សម្នាក់បានដេីរតំរង់មកកាន់រាងតូច​

Zhan រាងព្រឹលភ្នែកព្រោះនៅទីនេះពិតជាងងឹតខ្លាំងណាស់....ណាមួយខ្លួនទេីបតែដឹងខ្លួនផងនោះ​

"​ ទីនេះជាកន្លែងណា.....ហេីយលោកជាអ្នកណា​ ? "​ Zhan

" ឆាប់ភ្លេចយេីងយ៉ាងនេះផងហ៎​ Zhan " នាយចាប់ផ្តេីមចូលមកជិតរាងតូចដែលអាចធ្វេីអោយអ្នកខាងមុខមេីលឃេីញថាជាអ្នកណា​

" Melvin ..... " រាងតូចចាប់ផ្តេីមភ័យឡេីង

"​ តេីលោកចាប់ខ្ញុំមកធ្វេីអី​ ? "​ Zhan

"​ មកធ្វេីអី? ....សួរបានល្អ....យេីងចាប់ឯងមកដេីម្បីគំរាមមនុស្សម្នាក់.....ពេលគេមកដល់យេីងនិងសម្លាប់គេ​ "​ Mevin និយាយទាំងសេីចខ្លាំងៗប្រៀបដូចមនុស្សវិកលចរិក

"​ Yibo ហេស​ .....មិនបានទេ....បងមិចនិងអាចមករកសេចក្តីស្លាប់បានទៅ​ "​Zhan ចាប់ផ្តេីមស្លន់ស្លោរនិងគ្រវីក្បាលឡេីង​

"​ មនុស្សឆ្កួតឆាប់លែងយេីងភ្លាមទៅ​ "​ Zhan ស្រែកឡេីងខ្លាំងៗជេរទៅអ្នកខាងមុខ​

~ ផាច់​ ~ មួយដៃរបស់​ Melvin ទៅលេីថ្ពាល់របស់រាងតូចធ្វេីអោយបែកឈាមតាមមាត់មកហេីយកៅអីសឹងតែដួលទៅហេីយ​

"​ មនុស្សពុតត្បុតឯងគឺថោកជាងសត្វតិរិច្ឆាន្តទៅទៀត​ "​ Zhan

~ ផាច់​ ~ ម្ខាងទៀតយ៉ាងដំណំនៃថ្ពាល់ក៏ធ្វេីអោយឈាមហូរមកដូចគ្នា

"​ បិទមាត់.....បេីឯងមិនចង់អោយយេីងធ្វេីទង្វេីតិរិច្ឆាន្តទៅលេីឯងឥឡូវនេះ​ "​ Melvin ស្រែកគំរាមទៅរាងតូចដែលភ័យញ័រនៅលេីកៅអី

_____________________________

ឡានសេរីទំនេីបមួយគ្រឿងក៏បេីកមក

កូនចៅប្រហែល 20-30 នាក់របស់​ Mevin ក៏ចាំទទួលស្វាគមន៍រាងក្រាស់នៅជាន់ក្រោម​តែម្តង

"​ ឯណាមនុស្ស​ ? "​ គ្រាន់តែចូលមកដល់ខាងក្នុងភ្លាម​ Yibo សួររករាងតូចតែម្តង

"​ ចៅហ្វាយអោយយេីងស្វាគមន៍ឯងលេងសិន​ "​ ពួកកូនចៅ​Melvin និយាយតែប៉ុន្មានម៉ាត់ក៏នាំគ្នាសម្រុកចូលតែម្តង

ការប្រយុទ្ធគ្នាក៏ចាប់ផ្តេីមមានឡេីង....ពួកវាចូលម្តង 10-20 នាក់​

"​ ហឹក .... ឌឿក​ៗៗៗ​..... ដឹបៗៗៗៗៗ​.....អា៎​ "​

Yibo ហក់ធាក់ពួកវាពីម្ខាងទៅម្ខាងដោយប្រេីជេីងយ៉ាងស្ទាត់ជំនាញ​ .....នាយយកកែងដៃទៅអុកនិងខ្នងពួកវាបែកឈាមតាមមាត់យ៉ាងសាហាវ​

"​ ក្រិកៗៗៗ​ "​ Yino ចាប់កាច់ករពួកវាងាប់ភ្លាមៗយ៉ាងព្រៃផ្សៃ

~ អឺក ~ មួយតំបងត្រូវក្បាលរបស់ Yibo ពីជនដៃដល់ធ្វេីអោយនាយរាងសឺតែនៅតែព្យាយយាមក្រោក​មកតតាំង

Yibo ស៊ូជាមួយពួកវាបន្តទាំងខួរក្បាលកំពុងគិត​

"​ បេីនៅតែតទល់ទាំងគ្មានតម្រុយយេីងប្រាកដជាស្លាប់

មុនពេលដែលបានជួប​ Zhan ជាមិនខាន​ "​ គិតភ្លាមនាយក៏ក្រលេកមេីលជុំវិញខ្លួនក៏ឃេីញថាមានជណ្តេីរឡេីងទៅជាន់ខាងលេី.....នាយក៏រត់ឡេីងតែម្តង​

————————

សម្លេងវៃគ្នានៅខាងក្នុងនៃជាន់ក្រោមបានធ្វេីអោយអ្នកដែលនៅជាន់ខាងលេីលឺយ៉ាងច្បាស់​

"​ មេីលទៅគេប្រហែលមកដល់ហេីយ​ .....ហាៗៗៗ​ "​ Melvin ពេលនេះសេីចសប្បាយដូចមនុស្សឆ្កួត​

"​ ទេមិនអាចទេ..... "​ Zhan មិនអាចធ្វេីអ្វីបានក្រៅពីបារម្មណ៍និងYibo និងស្អប់ខ្លួនឯងដែល​ចាញ់បោកគេធ្វេីអោយមនុស្សដែលខ្លួនស្រលាញ់រងទុកយ៉ាងនេះ

————————

ឆឹងៗគ្រាន់តែមកដល់មកដល់ភ្លាមក៏សំរុកចូលក្នុងតែម្តងដោយមិនបានរង់ចាំ​1 ម៉ោងស្អី​ ....ព្រោះខ្លាចម្ចាស់ខ្លួនមានគ្រោះថ្នាក់

ឆឹងៗនិងកូនចៅដែលគេនាំមកជាច្រេីននាក់បានតទល់ជាមួយកូនចៅរបស់ Melvin ប្រមាណ 50-60 នាក់ទៀតយ៉ាងឱឡារឹក​ ....

————————

"​ Zhan .... Zhan .... តេីអូននៅឯណា​ "​ Yibo​ វាយគ្នាបណ្តេីរស្រែករករាងតូចបណ្តីរ​

"​ Yibo .... បងឆាប់ទៅវិញទៅ​ "​ Zhan ស្រែកទៅវិញខ្លាំងៗទាំងទឹកភ្នែក

សម្លេងមួយនេះត្រូវបានធ្វេីអោយរាងក្រាស់ដឹងយ៉ាងច្បាស់ថាជាអ្នកណានិងមានកំលាំងចិត្តរត់ទៅរកប្រភពសម្លេង​យ៉ាងលឿន​

រត់ជិតដល់គោលដៅ​ Yibo ក៏បានដកកាំភ្លេីងឡេីងបាញ់រះតែម្តង​ ( កាំភ្លេីងមានតែគ្រាប់មានកំណត់បេីមិនទាន់ដល់ពេលវេលាត្រូវប្រេីគឺមិនអាចបាញ់ផ្តេសផ្តាសបានទេ​ )​

Yibo បាញ់ផង...ទាត់ពួកវាដែរតាមពីក្រោយផង​ ... អ្នកខ្លះធ្លាក់ទៅខាងក្រោមវិញស្លាប់មួយំពេច...អ្នកខ្លះខ្ទាតខ្ចាយរមៀលតាមជណ្តេីរព្រាត​

"​ Zhan.... " ទីបំផុត​រាងក្រាស់មកដល់ជាន់ដែរ​ Melvin និង​ Zhan​ នៅហេីយ​

"​ Yibo .... "​ ការដង្ហេីយហៅទាំងឈឺចាប់...នេះជាលេីកទីមួយដែល​ Zhan ឃេីញមនុស្សដូចជា​ Wang Yibo ក្នុងសភាពបែបនេះ...ខ្លួនពោរពេញទៅដោយឈាមនិងស្នាមបែកមាត់...ជាំពេញមុខតែម្តង

ទឹដ្ឋភាពដែល Yibo ឃេីញនោះដូចគ្នាដែរ....ដូចជាយកដាវសាំម៉ូរៃទៅចាក់ពេញទ្រូងគេអញ្ចឹង​ ....គេមិនដែលទាំងហ៊ានលេីកដៃវាយផងបែរជា....ដៃដ៏តូចរបស់​ Zhan ចងវ៉ាត់ទៅក្រោយនៅលេីកៅអី....ថ្ពាល់ទាំងសងខាងគឺមានស្នាមម្រាមដៃនិងមាត់មានឈមហូរយ៉ាងសង្វេគ

"​ ឯង​ ... "​ Yibo​ តំរង់កាំភ្លេីងទៅ Melvin

"​ បាញ់មក .... "​ Melvin និយាយឌឺទាំងដៃកាន់កាំភ្លេីងផ្ចុងទៅក្បាលរបស់​ Zhan

"​ អាចង្រៃ​ ... "​ Yibo សង្គ្រឺតធ្មេញយ៉ាងខ្លាំង

" ទម្លាក់កាំភ្លេីងចុះ​ .... "​ Melvin បង្ហាញភាពជាអ្នកឈ្នះ​

"​ កុំអី....បងកុំខ្វល់ពីខ្ញុំអី.... "​ Zhan

កាំភ្លេីងក៏រុញក្បាលរបស់​ Zhan ខ្លាំងឡេីង​

Yibo ក៏ទម្លាក់កាំភ្លេីងចុះទាំបង្ខំ​

"​ Yibo ហេតុអីបងល្ងង់យ៉ាងនេះបងមកធ្វេីអី​ ? "​ Zhan

"​ Zhan.... " Yibo បន្លឺឡេីងហាក់ឈឺចាប់ជាខ្លាំង

~ ហាៗៗៗៗ​ Melvin ឃេីញសភាពអ្នកទាំងពីរបែបនេះហាក់ពេញចិត្តជាខ្លាំង

"​ បេីឯងខ្លាំងមកវាយតទល់ជាមួយយេីងទៅ.....កុំបានតែព្រុះ​អាឆ្កែអង្គែសុី "​ Yibo ជេរទាំងមិនញរញេីត

" ឯងគិតថាយេីងខ្លាចឯងហេស​....អាចោលម្សៀត​ "​ Melvin និយាយហេីយក៏ហក់ទៅរក​ Yibo តែម្តងតែត្រូវ Yibo គេច​

"​ Yibo ប្រយ័ត្នផង​ "​ សម្តីជាកម្លាំងចិត្តចេញពីរាងតូចធ្វេីអោយ​ Yibo មានPower ឡេីងវិញ​នាយញរញឹមចុងមាត់មុននិងហក់ចូលទៅវិញ

រាងមាំទាំងពីរកំពុងវាយប្រតាយប្រតប់គ្នាយ៉ាងសាហាវដែលជាទិដ្ឋភាពមួុយកម្របានឃេីញ....Yibo​ ហាក់មានប្រៀបជាងព្រោះគេមានបទពិសោធន៍ច្រេីន...Yibo បានដាល់ជាច្រេីនដៃធ្វេីអោយ Melvin រាងស្លេី​ និងមានឈាមហូរតាមមាត់ឡេីងកាខ្លាក់ព្រោះ Yibo បានក្តាប់ដៃគុំយូរមកហេីយ

Melvin បានធាក់ Yibo មួយជេីងតែមិនត្រូវព្រោះម៉ាហ្វៀររបស់យេីងរហ័សជាង

ដោយ Melvin វាយមិនឈ្នះវាក៏ហៅកូនចៅអោយចូលជួយ....ពួកវាមានគ្នាច្រេីនពេកទេីបធ្វេីអោយរាងក្រាស់ចាប់ផ្តេីមអស់កម្លាំងនិងការតទល់

Zhan កំពុងតែព្យាយាមស្រាយចំណងដោយការយកដៃរមួលចុះឡេីងទាំងដាច់រលាត់ចេញឈាមយ៉ាងខ្លាំងតែនៅតែធ្វេីបន្ត

Melvin ឈរពីចំងាយតំរង់កាំភ្លេីងទៅ Zhan....ដោយឃេីញដូចនោះ Yibo ហក់ទៅយកកាំភ្លេីងដែលនាយដាក់ចុះមុននេះ....

~ ផាំង​

សម្លេងគ្រាប់កាំភ្លេីងបានបន្លឺឡេីងផ្អេីលអស់ពេញអគារ

"​ លោកម្ចាស់​ ..."​ ChengCheng ដែលវាយគ្នាជាន់ក្រោមក៏ប្រញាប់ឡេីងមកខាងលេី​យ៉ាងលឿន

Melvin ហាក់ស្លុតចិត្តនិងទិដ្ឋភាពដែលនាយបានឃេីញ​នាយក៏រត់ទៅរកអ្នកដែលត្រូវគ្រាប់នោះ

"​ Jony ...​ ម៉េចក៏ឯងមកវិញ....ហេតុអីឯងធ្វេីបែបនេះ.... ហាស​ "​ Melvin បានទៅចាប់រាងកាយរបស់ប្អូនអង្រួនឡេីង​ (​ Melvin បាញ់ទៅ Zhanតែ Jony រងជំនួស​ )

" អោយយេីងសុំទោស Zhan ជាតិនេះយេីងពិតជាសំណាងណាស់ដែលបានធ្វេីមិត្តជាមួយឯង​ "​ នាយញរញឹមបន្តិច​

"​ បងក្បត់សន្យានិងខ្ញុំ​ ... "​ មួយម៉ាត់ចេញពី Jony នាយក៏ទន់កដាច់ខ្យល់តែម្តង

"​ Jony .... " រាងតូចបន្លឺខ្សេីរៗ​.....ទាំងដៃដោះរួចពីចំណងទៅហេីយ​

កែវភ្នែករបស់​ Melvin ឡេីងក្រហមឆ្អៅដូចជាបិសាចចូលគេបានក្រោកឈរឡេីង....តម្រង់កាំភ្លេីងទៅរក Yibo

~ ផាំង​..ផាំង​ ...

"​ Zhan ....." រាងក្រាស់បន្លឺទាំងស្លន់និងក្រសោបរាងតូចដោយដៃមួយចំហៀង​ រីឯមួយចំហៀងទៀតបាញ់បកទៅវិញ​

~ ផាំងៗៗៗៗៗៗៗៗ​ ....

10 គ្រាប់ទៅលេី​ Melvin ដែលទទួលបានពី Yibo ធ្វេីអោយនាយដួលងាប់ភ្លាមៗតែម្តង

ChengCheng ក៏បានឡេីងមកដល់ចាត់ការកូនចៅរបស់ Melvin ទាំងអស់​

"​ Zhan ហេតុអីបានជាអូនធ្វេីបែបនេះ​ ....មករងជំនួសបងធ្វេីអី​ ? "​ Yibo បានស្រែកសួរទៅរាងតូចទាំងទឹកភ្នែកហូរមកមិនឈប់

"​ ក្មេងល្ងង់បងយំធ្វេីអី​ ? .... "​ Zhan

( ពេលចាន់រត់មករងគ្រាប់​ Yibo ពិតជាមិនបានឃេីញពិតមែន....បេីពុំដូច្នោះនាយមិនអោយរឿងបែបនះកេីតឡេីងជាដាច់ខាត​ )​

"​ Zhan អូនត្រូវតែទ្រាំណា...បងនាំអូនទៅពេទ្យ​ "​ នាយនិយាយរួចក៏ប្រញាប់ត្រកង Zhan រត់ចុះទៅក្រោមតែម្តង

——————————

~ តាមផ្លូវក្នុងឡាន​ ~

"​ Zhan កុំបិទភ្នែក​អោយសោះ ...."​ Yibo​ និយាយទាំងញ័រមាត់...គេពេលនេះពិតជាខ្លាចបាត់បង់អ្នកនៅក្នុងរង្វង់ដៃនេះខ្លាំងណាស់​

"​ Yibo មេីលមកអូនមក...."​ សម្លងស្រាលៗដង្ហក់ៗ

"​ Zhan ....អោយបងសុំទោសដែលការពារអូនមិនបានល្អ​ "​ Yibo

" បងកុំធ្វេីមុខអញ្ចឹងមេីល...មិនសង្ហាទេ​...ខិ..ខិ "​ Zhan​ ញរញឹមខ្សោះ​ទាំងមានឈាមហូរពីមាត់មិនឈប់

"​ Zhan អូនកុំកេីតអីអោយសោះណា​ "​ Yibo ដូចបាត់បង់ម្ចាស់ការក្នុងខ្លួននាយនិយាយផងយកដៃខ្ទប់មុខរបួសដែលហូរឈាមយ៉ាងច្រេីនផង​

"​ បេីកអោយលឿនទៅ​ ...."​ រាងក្រាស់ស្រែកបញ្ជាទៅ ChengCheng​ ​ប្រៀបដូចមនុស្សឆ្កួត​ .....ដោយសារនេះជាជាយក្រុងគ្មានមន្ទីពេទ្យ...បេីកចូលក្រុងវិញលឿនបំផុតក៏ត្រូវការពេល 20 នាទីដែរ

"​ Yibo បេីអូនមិននូវ...បងត្រូវមេីល A Yuan អោយល្អណា...ហាមយំ...ហាមធ្វេីបាបខ្លួនឯង....បេីសិនជាអាចបំភ្លេចអូនចោលចុះ.... "​ Zhan ព្យាយាមនិយាយទាំងពិបាកក្នុងខ្លួន​

"​ Zhan អូននិយាយឆ្កួតស្អីហ្នឹង...បេីចង់អោយកូនរស់នៅល្អចិញ្ចឹមគេដោយខ្លួនឯងទៅ...បេីអូនហ៊ានទៅចោលបង....បងនិងធ្វេីបាបខ្លួនឯងទាល់តែស្លាប់....លឺទេ​? បងនិងស្លាប់តាមអូន​ "​ Yibo ស្រែកទៅដាស់សតិ​ Zhan វិញទាំងទឹកភ្នែកហូរមិនឈប់

——————————

មន្ទីពេទ្យ

រាងក្រាស់បីរាងកាយស្តូកស្តឹងប្រៀបដូចគ្មានវិញានទាំងទឹកមុខស្លេកស្លាំង​ ....និងស្រែកខ្លាំងៗរកជំនួយ​

គ្រូពេទ្យក៏ដាក់នាក់រងគ្រោះក្នុងរទេះរួញរុញទៅបន្ទប់សង្គ្រោះបន្ទាន់​

"​ ឈប់សិនលោកមិនអាចចូលបានទេ​ .... "​ Doctor ឃាត់រាងកាយដែរស្លន់ស្លោរនោះអោយចាំនៅខាងក្រៅ

"​ សូមលោកជួយគេផង​ "​ Yibo និយាយទាំងទឹកមុខស្លេកស្លាំង​

"​ បាទខ្ញុំនិងព្យាយាមអោយអស់ពីសម្ថភាព​ "​ Doctor

និយាយរួចគ្រូពេទ្យក៏ចូលទៅបន្ទប់បាត់​

—————————————

រាងក្រាស់ក៏សម្រូតខ្លួនអង្គុយចុះទាំងភាពភ័យខ្លាច.....នាយនៅស្រមៃរូបភាពស្រស់ៗដែល​ Zhan រត់មកពាំងគ្រាប់នៅឡេីយ​

"​ លោកម្ចាស់.....ខ្ញុំគិតថាលោកម្ចាស់ទៅលាងរបួសសិនទៅ​ "​ ChengCheng និយាយឡេីងនិងសម្រូតខ្លួនអង្គុយក្បែរព្រោះឃេីញរបួសសុះសាច់នៅនិងរាងក្រាស់​។

"​ Cheng ឯងប្រាប់យេីងមក​ថា​ Zhan​ មិនអីទេមែនទេ​? "

Yibo បានអង្រួនខ្លួនរបស់ ChengCheng ទាំងយំមកមិនឈប់។

"​ បាទ....អ្នកប្រុសZhan ជាមនុស្សល្អប្រាកដជាមិនអីទេ​ "​ ChengCheng ព្យាយាមលួងលោមម្ចាស់ខ្លួនដោយអាណិតជាពន់ពេក។

" តែខ្ញុំថាលោកម្ចាស់គួរតែមេីលខ្លួនឯងសិនទៅ​ "​ ChengCheng

" ទេយេីងមិនទីទេចាំ Zhan ដឹងខ្លួនសិន​ "​ Yibo ចចេសមិនឈប់​

ដោយភាពរឹងរូសរបស់ចៅហ្វាយខ្លួន.....នាយក៏មិនដឹងធ្វេីយ៉ាងមិច....ក៏អោបរាងក្រាស់រួចទះស្មាតិចៗ។

____________________________

ក្នុងបន្ទប់សង្គ្រោះបន្ទាន់គ្រូពេទ្យជាច្រេីនកំពុងធ្វេីការយ៉ាងញាប់ដៃញាប់ជេីង។

"​ លោកគ្រូពេទ្យអាកា:របស់អ្នកជំងឺធ្ងន់ធ្ងរណាស់​ "....

"​ បន្ថែមអុកសុីសែន​ ....."

"​ មិនកេីតទេគេហូរឈាមច្រេីនណាស់​ ....."

"​ គ្រាប់មួយនេះរាងជ្រៅបន្តិចហេីយ.....បេីយេីងដកវាចេញមកប្រាកដជាចំសរសៃសំខាន់​.....ឈាមប្រាកដជាហូរមិនឈប់​ "​ ...

"​ ទុកអោយខ្ញុំ​..... "

"​ តែវាមានគ្រោះថ្នាក់ណាស់​ ... "​

"​ រឺមួយក៏ចង់ទុកអោយគេស្លាប់ទាំងមិនសាកល្បង​ ? "​ សម្លេងស្រែកបានលឺមកដល់ខាងក្រៅ

"​ លោក​ Doctor បេះដូងរបស់គេលេងដេីរហេីយ​ "​

" ឆាប់យកឧបករណ៍មក​ .... "​

" 3 2 1 ..... ឆក់.....ទ្រឺត​... ឆក់..... ទ្រឺត​ "​

"​ មិនកេីតទេ.....ជីបចរគេលេងដេីរហេីយ​ "​

"​ ឆក់បន្ត.... 3...2...1 ...ទ្រឺត​ "​

ទឺត​ ទឺត​ ទឺត......

___________________________

ស្នាមញរញឹមមួយដែលខ្ញុំបានឃេីញចាប់ផ្តេីមរលាយម្តងបន្តិចៗ​

To be continue......