Chapter 15 - Chapter 15

☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង​ ☦︎︎

Ep 15 ក្តីសុខ

ក្នុងការធ្វេីអ្វីមួយដោយមានការព្រមព្រៀងពីម្ខាងទៀត​ ដោយមិនមានការចាប់បង្ខំគឺពិតជាមានន័យនិងពិសេសជាទីបំផុត​ ដែលបង្ហាញពីក្តីស្រលាញ់រវាងគ្នានិងគ្នាហេីយ​ វាអាចធ្វេីអោយយប់មួយធម្មតាសំរាប់អ្នកអត់លិឍតែអស្ចារ្យសំរាប់គូរស្នេហ៍មួយគូនេះ​ !

ព្រឹកឡេីង​

9:00 Pm

រាងកាយមួយគូរនៅតែគេងអោបគ្នាមិនព្រមលែងបេីទោះជាថ្ងៃចាំងដល់...យ៉ាងណាក៏ដោយ​ ។ ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានរះចូលកាត់តាមបង្អួចដែលនៅក្បែរគ្រែបានប៉ះចំផ្ទៃមុខសររលោងរបស់រាងតូចធ្វេីអោយរាងតូចចាប់ផ្តេីមកំរេីកតិចៗ​

"​ Hmmmm " រាងតូចគ្រហឹមបន្តិចមុននិងបេីកនេត្រា

រាងតូចរេីហាក់មិនរួចព្រោះកំពុងជាប់ខ្លួននៅក្នុងរង្វង់ដៃដ៏រឹងមាំរបស់រាងក្រាស់​.....ដោយឃេីញដូចនេះក៏សម្រេចចិត្តដាស់រាងក្រាស់តែម្តង​ ....

"​ Yibo " ....

"​ នែ.....ម៉េចក៏គេងស្ពឹកយ៉ាងនេះ​ "​ Zhan

" Hmmmm " រាងក្រាស់គ្រហឹមបន្តិចតែមិនព្រមបេីកភ្នែកសោះ​

ដោយរាងតូចឃេីញដូចនេះក៏យកដៃទៅទះមុខរាងក្រាស់តិចៗ​

"​ ក្រោកឡេីងបងគេងដល់ពេលណាទៀត....មិនទៅធ្វេីការធ្វេីងារទេហេស​ "​ Zhan

" ការងារទុកអោយឆឹងៗអ្នកចាត់ចែងហេីយ.....បងចង់ដេកអោបប្រពន្ធអោយបាត់នឹកសិន​ "​ Yibo និយាយរួចក៏បេីកភ្នែកនិងថេីបថ្ងាសរាងតូចដែលជាប់ខ្លួននៅក្នុងដៃនៅឡេីយ

"​ បងឯងនេះខូចណាស់​ "​ Zhan គ្រឹតពេកក៏យកចង្អុលដៃខ្ទាត់ថ្ងាស់របស់រាងក្រាស់មួយ

"​ អូយ​ "​ Yibo

" Zhan ហា... "​ Yibo

" hmmmm " Zhan

" នៅឈឺទេ? "​ Yibo

" ឈឺ...ឈឺខ្លាំងណាស់​ "​ Zhan

លឺដូចនេះក៏អោនថេីបថ្ពាល់​រាងតូចបន្តិច​

"​ នេះបងធ្ងន់ដៃទៀតហេីយហេស..."​ Yibo

" ចុះមានម្តងណាដែលបងស្រាលដៃទៅ....ប្រាប់អោយឈប់មិនដែលស្តាប់គេទេ​ "​ Zhan​ ពោលឡេីងទាំង

សម្លក់ទៅកាន់រាងក្រាស់​

"​ ទៅណា....លេីកក្រោយបងថ្នមមែនទែនហេីយ​ "​ Yibo យកដៃអង្អែលស្មារ​រាងតូចថ្នមៗ​ ...ឯរាងតូចក៏ងេីបខ្លួនមកកេីយដេីមទ្រូងរាងក្រាស់​

"​ Yibo " ....

" hmmm " Yibo

" តេីកូននោះជាសាច់ឈាមអូនពិតទេ​ ? "​ Zhan និយាយបង្អូសសម្លេង​

"​ ប្រាកដណាស់រឿងនេះបងចាត់ចែងដោយផ្ទាល់ដៃ...គឺជាសាច់ឈាមបងនិងអូនយ៉ាងប្រាកដ​ "​ Yibo

" ពេលកូនយេីងកេីតមកបងចង់ដាក់ឈ្មោះអី​? "​ Zhan

" ចុះអូនចង់ដាក់ឈ្មោះអី​ ? "​ Yibo

" បេីកូនស្រីឈ្មោះ​ Wang XingXing បេីកូនប្រុសដាក់ឈ្មោះ​ Wang LanJi "​ Zhan

​"​ បេីកូនប្រុសបងចង់ដាក់ឈ្មោះ​ Wang LanYuan "​ Yibo

" hmmmm ឈ្មោះហ្នឹងក៏ពិរោះដែរ​ "​ Zhan សេីចយ៉ាងមានក្តីសុខទាំងភ្លេចគិតថាខ្លួនឯងកំពុងឈឺ​

ការធ្វេីដោយមិនពេញចិត្តឈឺល្មមៗ​ វាមានអារម្មណ៍ថាឈឺខ្លាំង​ តែបេីធ្វេីវាឡេីងដោយពេញចិត្ត​ ក្តីស្រលាញ់ដែរមានអាចលប់បំបាត់ការឈឺមួយនេះបាន។

មួយសន្ទុះក្រោយមក

រាងតូចនិងរាងក្រាស់បានក្រោកឡេីងនិងរៀបចំខ្លួននិងអាលបានចុះទៅក្រោមបរិភោគអាហារជុំគ្នា

រាងក្រាស់បានបីរាងតូចចុះមកខាងក្រោមព្រោះរាងតូចដេីរមិនចង់រួច

អ្នកបំរេីម្នាក់ៗប្រឹងធ្វេីទឹកមុខធម្មតាមិនហ៊ានជ្រេីមជ្រួលទេព្រោះខ្លាចរាងតូចអៀន​ ទាំងដែរក្នុងចិត្តបេះដូងរំភេីបញាប់ញ័រយ៉ាងក្រៃលែង​

"​ នេះអូនញាំអោយច្រេីនទៅ....​"​ Yibo ចាប់ម្ហូបអោយរាងតូចដោយមិនខ្វល់ពីក្រសែភ្នែកជាច្រេីនគូរ​

" អូនមានដៃតា៎​ "​ Zhan នៅតែអៀនខ្វាច់​

រីឯពួកអ្នកបំរេីវិញក៏ងាកមុខស្ញេញដាក់គ្នាព្រោះទប់មិនបាន

"​ Zhan ញាំអោយច្រេីនទៅនេះម៉ែដោះខំធ្វេីជាពិសេសណា​ "​ ម៉ែដោះ

"​ បាទ.....ម៉ែដោះ ^^ "​ Zhan

ក្រោយពីបញ្ចប់ការញាំអារហាររាងក្រាស់ក៏បីរៀងតូចឡេីងទៅខាងលេីវិញ​

————————————-

"​ ហុឺយ...លោកប្រុសយេីងដល់ពេលអញ្ចឹងទៅដូចមនុស្ស 2 ផ្សេងគ្នា​ "​ Girl

" មែនហ្នឹង​ យេីងសឹងតែមិ​នជឿនិងភ្នែក​ "​ Girl

" សង្ឃឹមថាលោកប្រុសនិងមានក្តីសុខជាមួយអ្នកប្រុស​ Zhan រហូតតទៅចុះ​ "​ Girl.

" បានហេីយពួកនាងឆាប់ទៅធ្វេីការបន្តទៀតទៅ....គ្រាន់តែគេចេញផុតនិយាយភ្លាមតែម្តងនេ៎ស​ "​ ម៉ែដោះ​

—————————————

ទីកន្លែងមួយ​

"​ ហុឺយ...យ៉ាងម៉េចហ្នឹងក្រែងពួកវាថាព្រមទទួលមិនអញ្ចឹងហេស....ម៉េចក៏មកធ្វេីសុីនៅពេលនេះទៅវិញ ? "​ Melvin បានស្រែកសំឡុតទៅកូនចៅតាមរយ:ទូរស័ព្ទព្រោះទំនិញដែលបញ្ជូនទៅត្រូវគេបដិសេធ

"​ &//&/jkgdragon007!&/ "​ កូនចៅនិយាយជាហូរហែរ

"​ ចង្រៃយ៎​ ...." Melvin​គ្រាន់តែបិទទូរស័ព្ទភ្លាមក៏ធាក់តុមួយជេីងយ៉ាងពាល

~ ផាំង​

"​ លោកប្រុសស្ងប់ចិត្តសិនទៅ​ "​ កូនចៅជំនិតរបស់​ Melvin​ ចូលមកមក

"​ អោយយេីងស្ងប់ចិត្តយ៉ាងមិចបេីមួយថ្ងៃៗមានតែរឿងបែបនេះ​ "​ Melvin

" ឯងចាត់គ្នាយេីងទៅសេីបមេីលទៅ...ថាអ្នកណានៅពីក្រោយរឿងនេះ​ "​Melvin

" បាទ​...​"​ នាយអោនគោរពបន្តិចក៏ចេញទៅបាត់​

កាយវិការរបស់​ Melvin​ គឺស្ថិតនៅក្រោ​មក្រសែភ្នែកមួយគូរដែលធ្វេីអោយកាន់តែដឹងច្បាស់ពីអតចរិករបស់មនុស្សម្នាក់នេះ

( អ្នកខ្លះមេីលមនុស្សតែពីសម្បកក្រៅ​ គិតថាចរិកគេល្អស្មោះត្រង់ជាមួយខ្លួន​ ដោយសារតែគេធ្វេីល្អដាក់បន្តិចបន្តួច​ តែមិនបានមេីលធ្លុះពីចិត្តគំនិតគេឡេីយ។

មេីលគេមួយទៀតគ្រាន់តែសម្បកក្រៅថាគេរឹក​ មនុស្សអាក្រក់​។

ការនៅក្បែរអាចអោយយេីងដឹងពីចរិកលក្ខណ:នៃមនុស្សម្តងបន្តិចៗ​ ព្រោះនៅលេីលោកនេះគ្មានអ្នកណារស់

ដោយការសម្តែងរហូតនោះទេ​។ )

———————————————

1 សប្តាហ៍​ កន្លងផុតទៅ

ភូមិគ្រឹះ​ Wang

❥ បន្ទប់​ YiZhan ☽

រាងក្រាស់កំពុងតែផឹកកាហ្វេដែល​ Zhan ឆុងអោយទាំងមេីលឯកសារក្នុងដៃ។ រាងតូចក៏ដេីរមករកនិងទៅអង្គុយលេីរាងក្រាស់​.....

"​ Yibo .....អូនចង់ជួបបងប្រុស​ "​ Zhan និយាយ​ជាមួយដៃទាំងពីរអោបករជាប់

"​ អូនចង់ជួបគាត់ធ្វេីអី​ ? "​ Yibo ដាក់ឯកសារចុះរួចយកដៃទៅអោបចង្គេះរបស់​ Zhan វិញ​

"​ គឺអូនមានការចង់និយាយជាមួយគាត់​ "​ Zhan​

"​ រឿងអីទៅ​ "​ Yibo

" នេះបងចង់ដឹងហេស​? "​ Zhan

" បេីអូនមិនចង់ប្រាប់ក៏មិនអីដែរ​ ..."​ រាងក្រាស់រៀបនិងលេីករាងតូចចេញហេីយស្រាប់តែ

"​ អេ...អេ....ឈប់សិន​ "​ មេីលភ្នែកគ្នាបានបន្តិច​ Zhan ក៏និយាយរៀបរាប់ប្រាប់​

"​ មិនលាក់បាំងនិងបងទេ....គឺកាលពីថ្ងៃបងមកពីតៃវ៉ាន់វិញអូនបានទៅជួបបងប្រុស​ និយាយពីរឿងរបស់បងនិងអូន​ប្រាប់គាត់"​ Zhan

"​ ចុះគាត់ថាយ៉ាងម៉េច​ ? "​ Yibo

" គឺគាត់ថាទុកអោយអូនជាអ្នកសម្រេច​ បងក៏ដឹងថាគាត់ស្រលាញ់អូនប៉ុណ្ណាបេីមិនអញ្ចឹងមិនមែនទៅរកបងដេីម្បីលោះអូនទេ​ "​ Zhan

" បងដឹងតា៎​ "​ Yibo

" Yibo អូនមានរឿងមួយទៀត....បេីនិយាយទៅកុំខឹងបងប្រុសអូនណា​ "​ Zhan​ និយាយផ្អែមៗទាំងអង្អែលថ្ពាល់រាងក្រាស់អោយទន់ចិត្តបន្តិច

"​ អូននិយាយមកបងមិនខឹងទេ​ "​ Yibo រក្សាការញរញឹមជាប់​

"​ គឺបងប្រុសរបស់អូនបានសហការជាមួយ​ Melvin ដេីម្បីធ្វេីបាបបង​ តែគាត់ពេលនោះគ្រាន់តែចង់យកអូនមកវិញប៉ុណ្ណោះទេីបធ្វេីបែបនេះ​ "​ Zhan ចាប់ផ្តេីមរលីងរលោង​

"​ ធ្វេីបាបបងហេស...ចូលមិនចុះទេអូនកុំភ័យ​ "​ Yibo សេីចបន្តិចដេីម្បីលេីកទឹកចិត្ត​ Zhan

"​ តែអូនមានអារម្មណ៍ថា​ Melvin មិ​នមែនជាមនុស្សល្អដូចដែលអូនបានស្គាល់កាលពីមុនទេ​ ....បងដឹងទេកាលពេលអូនរៀននៅ​ L.A អូននិងប្អូនរបស់គាត់ពួកយេីងជាមិត្តភក្តិនិងគ្នាហេីយអូនឧស្សាហ៍ទៅលេងផ្ទះគេណាស់​ "​ Zhan

" បងដឹងអស់ហេីយ​ "​ Yibo

" លឿនយ៉ាងនេះផងហេស​ "​ Zhan

" អូនមិនស្គាល់ប្តីអូនថាជាអ្នកណាទេ? "​ Yibo ប្រេីភ្នែកខិលមេីលទៅ​ Zhan

" តែយ៉ាងណាមិញគ្រប់យ៉ាងដែលប្រាប់បងនេះគឺអូនបារម្មណ៍ពីបងនិងសុវត្ថិភាពរបស់បងប្រុសដែលនៅក្បែរខ្លួន Melvin "​ Zhan

" បងដឹងហេីយអូនកុំបារម្មណ៍ច្រេីនពេក...​ ស្អែកនេះបងនិងណាត់ជួបគាត់និយាយគ្នា​ "​ រាងក្រាស់បង្ហាញអារម្មណ៍លួងលោមទៅកាន់គូស្នេហ៍​ ដោយនាយគិតថា​ Zhan បារម្មណ៍ពីខ្លួនទេីបមិនខ្លាចរៀបរាប់រឿងគ្រប់យ៉ាងដែលខ្លួនដឹង​ ។

មនុស្សពីរនាក់ទុកចិត្តគ្នាទេីបអាចរស់នៅជាមួយគ្នាដោយមានក្តីសុខ​។

———————————————

ថ្ងៃថ្មី​

កាសុីណូសៀងហៃ

បន្ទប់ប្រជុំ

Mafia កម្លោះសង្ហាមួយរូបដែលគ្រងទៅដោយឈុតខ្មៅអាវធំ​ ....កំពុងតែអង្គុយដាក់ជេីងនៅលេីតុទាំងដៃសងខាងផ្អែកលេីសាឡុងនិងបង្ហុយផ្សែងបារីជិតអស់ 1 សុង​ ដោយនៅក្បែរមានស្រាក្រហមមួយកែវ....

នាយបិទភ្នែកសំងំជាមួយតន្រ្តីបែបកំដរអារម្មណ៍​

បានមួយសន្ទុះនាយក៏បេីកភ្នែកមកវិញរួចសួរមនុស្សដែលនៅក្បែរខ្លួន​

"​ ChengCheng ហា ឯងនៅជាមួយយេីងយូរយ៉ាងនេះគិតចង់ចាកចេញខ្លះទេ​ "​ Yibo

" អោយខ្ញុំចេញទៅណាទៅបេីលោកម្ចាសខ្ញុំសង្ហាយ៉ាងនេះ​ "​ ChengCheng

" ឆឹស....ចុះឯងមិនគិតចង់មានគ្រួសារទេហេ​ ? "​ Yibo

" ទេមិនធ្លាប់គិតទេ...តាំងពីថ្ងៃដែលខ្ញុំចូលមកបំរេីលោកម្ចាស់នោះខ្ញុំបានតាំងចិត្តហេីយថានិងការពារលោកទោះបីជាប្រេីជីវិតក៏ដោយ​ "​ ChengCheng

" ឃេីញលោកម្ចាស់មានក្តីសុខខ្ញុំក៏សប្បាយចិត្តដូចគ្នា​ "​ ChengCheng ញរញឹមអឹមអៀន

" អរគុណឯងច្រេីនហេីយ​ "​ Yibo

ត្បិតថា​ ChengCheng​ ឋាន:ត្រឹមជាកូនចៅរបស់​ Yibo មែនតែនាយជាកូនចៅជំនិតដែលគ្រប់គ្រងថ្នាក់ក្រោមបន្ត

ហេីយការតុបតែងខ្លួននិងការប្រេីប្រាស់របស់របរក៏ហាយមិនចាញ់វៅហ្វាយប៉ុន្មានដែរ​ ( លុយរកស្រួលចាយស្រួល​ )​ ហេីយបេីគ្មានចុងសុីនរេីសយកមកបង្វឹកទេក៏មិនដឹងថាជីវិតពេលនេះនិងក្លាយជាយ៉ាងណាដែរ​ ។

មួយសន្ទុះក្រោយមក​

~ តុៗៗៗ​ ~

" លោកម្ចាស់គេមកដល់ហេីយ​ "​ Man

រាងក្រាស់លេីដូចនេះក៏ក្រោកឈរឡេីងចេញពីបន្ទប់ប្រជុំទៅបន្ទប់ទទួលភ្ញៀវ​

_________________________

បន្ទប់ទទួលភ្ញៀវ​

រាងក្រាស់បានដេីរចូលទៅចូលទៅខាងក្នុងដោយមាន

អង្គរក្សអមពីក្រោយ

"​ សួរស្តី​ "​ Yibo ដេីរចូលទៅចាប់ដៃអ្នកខាងមុខខ្លួនដោយស្នាមញរញឹម​

"​ បាទ....សួស្តី​ "​ Denglun​ ក៏ញរញឹមតបតែរាងភ្ញាក់ផ្អេីលនិងកាយវិការរបស់កម្លោះម៉ាហ្វៀរនេះបន្តិចព្រោះរាងប្លែកជាងកាលជួបគ្នាថ្ងៃមុន​

"​ អញ្ជេីញអង្គុយ​ "​ Yibo

អ្នកទាំងពីរក៏អង្គុយចុះដោយមានកូនចៅរបស់​ Yibo

ចាក់ស្រាក្នុងកែវលេីតុជាការទទួល​

"​ តេីលោកចង់ជួបខ្ញុំមានការអ្វី​ ? "​ ដោយមិនអោយខាតពេលយូរ​ Denglun​ ក៏សួរទៅកាន់អ្នកខាងមុខតែម្តង

" គឺ​ Zhan បានប្រាប់ខ្ញុំគ្រប់យ៉ាងពីរឿងរបស់លោកដែលនិយាយជាមួយគេកាលពីលេីកមុន​ "​ Yibo

" គ្រប់យ៉ាង​ ? "​ Denglun សួរបញ្ជាក់

"​ ត្រូវហេីយ.....រួមទាំងរឿងដែលលោកសហការជាមួយ​ Melvin ចង់កំចាត់ខ្ញុំ​ "​ Yibo និយាយម៉ាត់ៗដោយមិនស្ទាក់ស្ទេី​រ

នេះប្អូនខ្ញុំនិយាយខ្ទិចខ្ទីគ្មានសល់ប្រាប់គេអញ្ចឹងហេស​....ទុកចិត្តគេយ៉ាងនេះបែបស្រលាញ់គេណាស់ហេីយ​ (​ គិតក្នុងចិត្ត​ )

"​ ឆឹស.....Zhan អេីយ​ Zhan " Denglun សេីចហួសចិត្តនិងប្អូនរបស់ខ្លួន​

រីឯរាងក្រាស់ក៏បញ្ចេញស្នាមញរញឹមទៅវិញ​

"​ តេីលោកគិតយ៉ាងមិច​ចំពោះប្អូនខ្ញុំ​ ? "​ Denglun ចាប់ផ្តេីមចូលសាច់ការ

"​ ខ្ញុំស្រលាញ់ប្អូនរបស់លោក​ "​ Yibo និយាយយ៉ាងច្បាស់​

"​ ធ្វេីមិចខ្ញុំអាចជឿរជាក់លោកបានទៅ​ ? "​ Denglun សួរបក​

"​ ក្តីស្រឡាញ់របស់ខ្ញុំដែរមានទៅលេីប្អូនរបស់លោកគីពិតប្រាកដ.....លោកក៏ដឹងថាខ្ញុំមិនមែនប្រភេទមនុស្សនិយាយលេងសេីចរឺបាតដៃខ្នងដៃឡេីយ​.....ហេីយបេីខ្ញុំធ្វេីអ្វីមិនគប្បីជាមួយនិង​ Zhan លោកអាចយកគេទៅវិញបានគ្រប់ពេលអោយតែគេចង់ទៅ​ "​ Yibo

"​ បាន.....បេីជាក្តីសុខរបស់​ Zhan ខ្ញុំក៏យល់ព្រម​ "​ Denglun ចាប់ផ្តេីមមានអារម្មណ៍គិតថា​ Yibo ជាមនុស្សដែលមិនគ្រលាស់ពាក្យសម្តីនិងជឿរជាក់ទៅលេីគេ

"​ ខ្ញុំសុំហៅលោកថាបងចុះ.....បងរបស់​ Zhan​ ក៏ដូចជាបងរបស់ខ្ញុំ​ "​ Yibo ចាប់ផ្តេីមបង្ហាញការគោរពទៅកាន់អ្នកខាងមុខ​

"​ បាទ​ "​ Denglun XD

"​ សុំជល់កែវមួយ​.... បងថ្លៃ​ "​ Yibo បានលេីកកែវស្រាដែលនៅលេីតុឡេីង​និងបង្ហាញស្នាមញរញឹមយ៉ាងស្រស់

~ ទឹង​ ~ ផឹក

ការចរចារឿងទី​ 1 បានសម្រេចចូលមកដល់សាច់រឿងទី​ 2

"​ មានរឿងមួយទៀត....គឺ​ Zhan​បារម្មណ៍ពីបងជាខ្លាំងដែលនៅក្បែរខ្លួន​របស់​ Melvin " Yibo

អ្នកម្ខាងទៀតមិននិយាយអីចាំស្តាប់បន្ត

"​ បេីសិនជាអាចខ្ញុំចង់អោយបងផ្តាច់ខ្លួនពីគេដោយការមកធ្វេីការជាមួយនិងខ្ញុំ​ .....ព្រោះបេីសិនជាបងផ្តាច់ខ្លួនភ្លាមៗបែបនេះគេនិងខឹងខ្លាំងអាចនិងសម្លាប់បងក៏ថាបាន...តែបេីនៅក្បែរខ្ញុំធានាថាគេមិនហ៊ានប៉ះនោះទេ.....ហេីយពេលនេះបេីបងគិតចង់បេីកក្រុមហ៊ុនវិញក៏មិនទាន់បានដែរ​.....បងអាចពិចារណាសិនបានតែខ្ញុំធ្វេីនេះគឺដោយសារ​ Zhan គេបារម្មណ៍ពីបងខ្លាំង​ "​ Yibo និយាយយ៉ាងសាច់ការ​

ដោយគិតមួយសន្ទុះ​ Denglun​ ក៏និយាយតបរាងក្រាស់

"​ សម្រេចតាមឯងចុះ​ "​ Denglun

Yibo​ញរញឹមឡេីងនិងលេីកស្រាចាក់អោយ​ Denglun ដោយផ្ទាល់ដៃ​

ទឹង​ ~ ផឹក

ខ្ញុំនិងអោយមនុស្សរបស់ខ្ញុំរៀបចំកន្លែងស្នាក់នៅនិងជូនបងទៅមេីលការងារ​

​"​ បាន​ "​ Denglun ញរញឹមឡេីង​

មេីលទៅរឹកពារបស់គេមិនគួរណានិយាយសម្តីទាំងអស់នេះចេញមកសោះ​....ខ្ញុំមេីលទៅពិតជាយល់ច្រលំនិងគេពិតមែន​ (​ និយាយក្នុងចិត្ត​ )​

ការចរចាត្រូវបានបញ្ចប់ដោយរលូន​ Denglun ចាប់ផ្តេីមអង្គេតមេីលអត:ចរិតរបស់​ Yibo ឡេីងវិញ។ Yibo ក៏បានរៀបចំអោយ​ Deglun​ ធ្វេីការជាមួយខ្លួនក្នុងឋាន:ខ្ពស់មួយអោយសមនិងមុខមាត់ជាបងថ្លៃ​ .....ការងារដែល​ Denglun កាន់កាប់គឺកាសុីណូស្របច្បាប់នៅសៀងហៃនេះផ្ទាល់​ ។

—————————————

ក្រោយបញ្ចប់កិច្ចការ​រាងក្រាស់ក៏ចេញឡានទៅភូមិគ្រឹះវិញ​

—————————————

ភូមិគ្រឹះ​ Wang

ពេលរសៀល

រាងតូចដេីរចុះដេីរឡេីងនៅម្តុំសួនច្បារខាងមុខផ្ទះព្រោះចាំរាងក្រាស់មកវិញព្រោះលឺថាទៅជួបបងប្រុស​

រាងតូចឈរសុខក៏ឃេីញមេអំបៅពណ៌ផ្ទៃមេឃផ្លេកមួយហេីរកាត់​ .....ដោយលង់សម្រស់វាពេកក៏ដេីរតាម....

មេអំបៅក៏ហេីរទៅទុំលេីផ្កាកុលាបមួយទងធ្វេីអោយរាងតូចអង្គុយគយគន់ដោយភ្លេចគិតពីរាងក្រាស់

ឡានរបស់រាងក្រាស់ជិះចូលមកតាំងពីថ្មេីរណាក៏មិនដឹង...Yibo បានដេីររករាងតូចជុំវិញផ្ទះ....នាយក៏

ប្រទាក់ភ្លែកនិងរាងតូចដែលកំពុងអង្គុយភ្លឹកមេីលមេអំបៅ....រាងក្រាស់ក៏ដេីរលបៗចូលទៅបិទភ្នែកពីក្រោយ​

"​ បងជាពីណាគេ​ ? "​ ញរញឹមយ៉ាងពប្រិយ

"​ បងជាមនុស្សដែលអូនស្រលាញ់​ "​ មួយម៉ាត់ចេញពីរាងតូចធ្វេីអោយរាងក្រាស់សេីចចេញធ្មេញយ៉ាងពេញចិត្ត

រាងក្រាស់ដកដៃចេញ​ពីភ្នែករាងតូច​ .....បង្វែររាងតូចមក

វិញនាយក៏អោបយ៉ាងកក់ក្តៅ.....រាងតូចក៏អោបតបវិញ

"​ បងមកវិញហេីយហេស.....អូនចាំយូរណាស់ដឹងទេ​ ? "​ Zhan

"​ ចាំអី.... បងឃេីញអូនភ្លឹកមេីលវាហ្នឹង​ "​ Yibo ដកចេញពីការអោបរាងតូចហេីយចង្អុលទៅមេអំបៅដែល​ Zhan​ មេីលមុននេះ​

"​ នេះបងច្រណែនសូម្បីតែមេអំបៅនេះហេស​ ? "​ រាងតូចនិយាយហួសចិត្ត

"​ ពេលឃេីញអូនប្រេីក្រសែភ្នែកបែបនោះមេីលវាបងចង់តែលេីកកាំភ្លេីងបាញ់ទេ​ "​ Yibo

" ចេះនិយាយចេញទៅកេីត....បងឯងនេះគួរតែកែចរិតខ្លះទៅ​ "​ Zhan​ និយាយទៅមុខបណ្តេីរសេីចបណ្តេីរ

ដេីរទៅដល់ក្បែរអាងទឹក​ Zhan​ ក៏អង្គុយលេីបង់ក្បែរមាត់អាង​

"​ បងទៅជួបបងប្រុសអូនយ៉ាងម៉េចទៅហេីយ​ ? "​ Zhanក៏ងេីបទៅអង្គុយលេី​ Yibo

" គាត់យល់ព្រមនិងរឿងពួកយេីងហេីយ​ "​ Yibo ប្រេីក្រសែភ្នែកយ៉ាងមានមន្តស្នេហ៍ទៅកាន់​ Zhan

" ពិតមែនហេ៎​ ? "​ Zhan តបទាំងអ៎​ រំភេីប​

"​ hmmmm ហេីយគាត់ក៏យល់ព្រមមកធ្វេីការជាមួយនិងបងដែរ....តទៅនេះបងនឹងការពារអូននិងគាត់​...កុំបារម្មណ៍អីណា​ "​ Yibo ញរញឹមម្តងទៀតធ្វេីអោយ​ Zhan ឈ្លក់វវង្វេង​ជាខ្លាំង

"​ អូនអរគុណបងណាស់ " Zhan និយាយរួចក៏យកដៃតោងកររួចថេីបទៅ​ Yibo តែម្តង​

រាងក្រាស់ក៏ថេីបតបទៅវិញបានមួយសន្ទុះក៏ដកមកវិញ​

"​ ផ្អែមម្លេះទេ​ " នាយលិតបបូរមាត់ក្រោមរបស់ខ្លួនឯងបន្តិច....ញរញឹមរួចក៏ផ្អឹបបបូរមាត់ទៅ​ Zhan​ សារជាថ្មីយ៉ាងថ្នាក់ថ្នមនិងទាក់ទាញជាខ្លាំង

បន្ទាប់មកក៏បី​ Zhan​ ចូលទៅក្នុងផ្ទះ​ ឡេីងទៅលេីបន្ទប់ធ្វេីអ្វីផ្សេងទៀតបន្ត​ ..... XD

——————————————

☾ Deluna Night Club ☽

ងាកមកមេីល​ ChengCheng រយ:ពេលប៉ុន្មានខែមកនេះតាំងតែពីពេល​ចៅហ្វាយនាយខ្លួនចាប់ផ្តេីមមានស្នេហាឆឹងៗមានការងាររវល់កាន់តែខ្លាំងឡេីង​ រត់ទៅលិច​ ទៅកេីត....

ណាជូនចៅហ្វាយទៅនេះទៅនោះ...ដល់ពេលចៅហ្វាយទៅផ្ទះបាត់ក៏ត្រូវមកមេីលការខុសត្រូវនៅក្លឹបទៀត​

ChengCheng ត្រូវកាងក្នុងក្លឹបជំនួសចៅហ្វាយ....បេីគ្មានអ្នកមេីលខ្លាចមានរឿង​កេីតឡេីង...ហេីយពេលអផ្សុកនាយក៏ទៅអង្គុយលេីកៅអីនៅតុក្រឡុកស្រាដែលមាន​ Chanyeol ជាអ្នកកាន់នៅទីនោះផ្ទាល់....

"​ អោយខ្ញុំមួយកែវទៀត​ "​ ChengCheng

"......" មិនមាត់ក៏ដាក់អោយថែម​

ChengCheng លេីកកែវផឹកបណ្តេីរមេីលគេរាំលេងបណ្តេីរ​

"​ ថ្ងៃនេះលោកនៅម្នាក់ឯងទៀតហេីយ​ ? "​ Chanyeol

" ចៅហ្វាយរវល់ជាមួយប្រពន្ធ​ "​ ChengCheng

" ohhh " Chanyeol

" ត្រូវហេីយឯងជាមិត្តនិង​អ្នកប្រុស​ Zhan មែនទេ​ ? "​ ChengCheng

" បាទ​ "​ ....

"​ តេីឯងគិតថាអ្នកប្រុស​ Zhan យ៉ាងម៉េចដែរទេីបធ្វេីអោយលោកម្ចាស់ងប់ងល់យ៉ាងនេះ​ ? "​ ChengCheng

" Zhan​ គឺស្អាត​ ចិត្តល្អ​ ស្លូតបូត​ ចូលចិត្តនិយាយត្រង់​ រួសរាយ​ គួរអោយស្រលាញ់​ និង​ ទាក់ទាញណាស់​ " Chanyeol

" ahhh ពិតមែនហេីយ​ "​ ChengCheng

" ហេតុអីលោកសួរពីរឿងនេះ​ ? " Chanyeol

" គ្មានអីទេ....គ្រាន់តែឆ្ងល់​ " ChengCheng

" ចុះឯងមានសង្សារដែរទេ​ ? "​ ChengCheng

Chanyeol ប្លែកនិងសំនួរមួយនេះក៏ផ្អាកសកម្មភាពក្រឡុកស្រាបន្តិចហេីយក្រលេកមកមេីល​មុខ​ ChengCheng​ ក៏ឃេីញថាដូចរាងស្រវឹងក៏ខ្ចឹលប្រកាន់នាយក៏ឆ្លេីយ....

"​ គ្មានទេ​ "​ និយាយហេីយក៏ធ្វេីការបន្ត

"​ ហាហាហា..."​ ChengCheng ស្រាប់តែផ្ទុះសំណេីចឡេីង​

"​ យេីងស្មានតែឯងមាន.....មុខមាត់ស្អាតយ៉ាងនេះតែបែរជាគ្មានលិឍ​ "​ ChengCheng

" ឆឹស..."​ មិននិយាយក៏ធ្វេីការធ្វេីព្រងេីយ​

"​ ទៅវិញហេីយ....រាត្រីសួរស្តី​ "​ ChengCheng និយាយរួចក៏ក្រោកចេញទៅវិញបាត់

ChengCheng លួចញរញឹមតាមផ្លូវជាប់រហូត​ .....

——————————

សង្ឃឹមថាក្តីសុខនេះមានយូរទៅចុះ​ !

To be continue.....