☠︎︎ You're Mine : វិថីស្នេហ៍អ្នកលេង ☦︎︎
Ep 5 : ទៅគេសុំទោស
ព្រឹកឡេីង
ក្នុងបន្ទប់របស់ចាន់
Yibo មិនបានគេងពេញមួយយប់ព្រោះពេលបញ្ចប់សម្មណ៍ភាពហេីយនោះគឺម៉ោង 4:30 am ភ្លឺបាត់ទៅហេីយ
នាយបានគេងមេីលមុខZhan និងគិតក្នុងចិត្តថា
" បេីក្រោកមកមិនដឹងសុីប៉ុន្មានកំភ្លៀងទេខ្ញុំ hmmmm " ដកដង្ហេីមធំ
រឿងយប់មិញនេះយេីងដឹងថាឯងគ្មានចិត្តចង់ធ្វេីវាជាមួយយេីងទេតែវាមិនមែនជាកំហុសរបស់យេីងទេព្រោះឯងជាអ្នកបង្ខំយេីងមុន
នាយកម្លោះម៉ាហ្វៀររបស់យេីងក៏បានក្រោកចេញពីពូកសារជាថ្មីដេីម្បីទៅយករបស់ម៉្យាង
~~~ រឹងៗ ~~~
ក្រាក
ទ្វាបន្ទប់ក៏របេីក
" នេះលោកម្ចាស់ " អង្គរក្សរបស់អុីប៉ូបានអោនគោរពបន្តិចនិងហុចឯកសា របស់របរសម្លៀកបំពាក់អោយ Yibo
[ hmmm ] រាងក្រាស់តបរួចក៏ចេញទៅវិញ
នាយក៏ដេីរទៅបន្ទប់ទឹកសារជាថ្មីដេីម្បីលាងសម្អាតកាយ
មួយសន្ទុះក្រោយមករាងក្រាស់ដេីរចេញពីបន្ទប់ទឹកវិញជាមួយនិងសម្លៀកបំពាក់ហាយសូរ ដោយសក់វែកចំហៀង ខោខ្មៅជេីងវែងស្រោម ជេីងពណ៌ខ្មៅ អាវសរដៃវែង ក្រវ៉ាត់ករពណ៌ទឹកប៊ិចក្រម៉ៅរួមជាមួយនិងខ្លិនទឹកអប់យ៉ាងឈ្លក់វង្វេងចេញពីខ្លួនរបស់រាងក្រាស់ព្រោះថ្ងៃនេះនាយត្រូវចេញទៅ New York ទៅជួបភ្ញៀវបរទេសរឿងការងារ
រាងក្រាស់បានដាក់ខ្លួនអង្គុយលេីសាឡុងដោយមិនភ្លេចយកនាឡិកាតម្លៃវាល់លានមកពាក់និងឯកសារមកកាន់មេីលក្នុងដៃ
ម៉ោង 10:00 ព្រឹក
រាងក្រាស់មិនទៅណាព្រោះចាំ Zhan ដឹងខ្លួនសិន
Zhan បេីកភ្នែកសន្សឹមៗជាមួយការឈឺចាប់នៅតំបន់សំខាន់ជាខ្លាំងព្រោះវាហេីមតិចៗ ។ ដោយព្យាយាមក្រោកមិនរួចរាងតូចក៏យំក្សឹបក្សួលដោយមិនដឹងថា Yibo នៅត្រង់នោះ ( យំទាំងបិទភ្នែក )
" ក្រោកហេីយហេស " Yibo សួរទៅកាន់ Zhan ព្រោះឃេីញកម្រេីកតាមកន្ទុយភ្នែក..... និយាយដោយមិនដកភ្នែកពីឯកសា
[. ... ] Zhan មិនមាត់
ដោយឃេីញដូចនេះ Yibo ក៏ដេីរទៅរក នាយទាញរាងតូចអោយបែរមករកនាយ ដោយឃេីញសភាពរាងតូចយំដោយមានស្នាមទឹកភ្នែកជាប់ផែនថ្ពាល់យ៉ាងរហេមរហាម នាយក៏និយាយទាំងញ័រ
" zha... zha... Zhan យ៉ាងមិចទៅហេីយ " Yibo និយាយសុភាពព្រមទាំងស្ទុះឡេីងលេីពូកគេងអោបចាន់យ៉ាងណែន
ចាន់ព្យាយាមរេីតែគ្មានកម្លាំងទេបានត្រឹមតែនៅស្ងៀមបណ្តោយតាមរាងក្រាស់ ។ Yibo ក៏បានយកផ្ទៃមុខរបស់ Zhan មកដាក់ជាប់ទ្រូងដោយកេីយលេីដៃខ្លួនរួចអោបយ៉ាងណែនដោយយកដៃអង្អែលស្មារថ្នមៗជាការលួងលោម
រយះពេលមួយម៉ោងនៃការលួងលោមរបស់រាងក្រាស់
" Zhan កេីតអី ? " Yibo សួរដោយទឹកមុខបារម្មណ៍
" ឈឺ .... " Zhan តបទាំងទឹកមុខឈឺផ្សារ
" សុំទោសរាងធ្ងន់ដៃបន្តិច " Yibo
" ខ្ញុំចង់ទៅងូតទឹក " Zhan តបទាំងងាកមុខចេញ
" ok យេីងជូនទៅ " នាយក៏លេីករាងតូច ចូលទៅបន្ទប់ទឹកដាក់រាងតូច ចុះក្នុងអាងត្រាំទឹករួចចេញទៅយកសម្លៀកបំពាក់យកមកទុកក្នុងបន្ទប់ទឹកអោយ
" ចេញក្រៅ... " Zhan ក៏ដេញYibo ចេញ
នាយមិនមាត់ក៏ដេីរចេញទៅចាំនៅខាងក្រៅ
Zhan ងូតទឹកលុបមុខដុះធ្មេញនិងយកដៃដុះរាងកាយខ្លាំងៗ
ព្រមទាំងយំស្រែកខ្លាំងៗទៀតផង
~ មួយសន្ទុះក្រោយមក Zhan ក៏បេីកទ្វាចេញក្រៅដោយមានអារម្មណ៍ស្វាងជាងមុន រាងក្រាស់ដែរឈរចាំមុខទ្វាក៏ប្រញាប់បី Zhan ទៅដាក់លេីពូក
" Zhan ឃ្លានដែរទេ ? " រាងក្រាស់សួរទាំងសុភាព
~~~ ផាច់ ~~~
ផ្ទៃមុខរលោងងាកទៅម្ខាងព្រោះសុីមួយកំភ្លៀងពីដៃZhan
" ឯង..." Yibo សង្គ្រឺតធ្មេញ
" មនុស្សថោកទាប មនុស្សអាក្រក់ម៉េចក៏ធ្វេីរឿងយប់មិញនេះដាក់ខ្ញុំ " Zhanស្រែកខ្លាំងៗដាក់ Yibo
" គឺឯងត្រូវពួកបងធំដាក់ថ្នាំសម្រេីប យេីងជូនឯងមកដល់បន្ទប់ឯងក៏ស្រែកអោយយេីងជួយ គឺយេីងបានដេីរចេញហេីយតែឯងជាអ្នកទាញយេីងមកវិញ ឯងស្រែកឃ្លានយេីងដោយខ្លួនឯងទេ " រាងក្រាស់ដាក់ទៅវិញខ្លាំងៗធ្វេីអោយZhan និយាយមិនចេញ
Zhan លឺដូចនេះក៏និយាយមិនចេញបានត្រឹមខាំមាត់បង្ហូរទឹកភ្នែក Yibo ឃេីញដូចនេះក៏ដេីរចូលទៅអោបនិងអង្អែលស្មារតិចៗនិងនិយាយថា
" ទៅគេសុំទោស " Yibo បង្អូសសម្លេងថ្នមៗ
" ចាំយេីងទទួលខុសត្រូវ " និយាយព្រមទាំងទាញមុខ Zhan អោយមេីលមុខរបស់ខ្លួន
" មិនបាច់ទេ មនុស្សថោកទាបដូចជាលោកខ្ញុំមិនត្រូវការទេ " Zhan តបនិងរុញYibo ចេញ
" មានស្រីច្រេីន តណ្ហាក្រាស់កុំសង្ឃឹមថាបានធ្វេីរឿងនេះជាមួយខ្ញុំទៀតអោយសោះ បំភ្លេចរឿងយប់មិញនេះចោលទៅ " Zhan តបទាំងមុខស្មេីរនិងត្រជាក់ស្រេប
" បំភ្លេចចោលចឹងហ៎ ? " Yibo តបទាំងភ្ញាក់ផ្អេីលនូវសម្តីរបស់រាងតូចជាខ្លាំង
" ត្រូវហេីយបំភ្លេចចោលទៅ ខ្ញុំមិនចូលចិត្តលោកតាំងពីដំបូងពេលធ្វេីរឿងនេះហេីយខ្ញុំរិតតែស្អប់លោក ខ្ញុំ " ....
~~~ អុឹប ~~~
រាងក្រាស់ក៏ថេីបបំបិទមាត់របស់រាងតូចទាំងកម្រោលដោយខឹងខ្លាំងពេក ទោះរាងតូចព្យាយាមរេីយ៉ាងណាក៏មិនបានសម្រេច Yibo មានចេតនាខាំមាត់របស់រាងតូចអោយចេញឈាមជាការដាក់ទោស ពេលឆ្អែតឆ្អន់នាយក៏ប្រលែងវិញនិងនិយាយថា
" យេីងក៏គ្មានអារម្មណ៍ដូចជាមនុស្សធុនឯងដែរ " Yibo សេីចចុងមាត់ដោយឌឺយ៉ាងឈ្លីយ ..... និយាយរួចនាយក៏ដេីរចេញទៅក្រៅដោយឈាមត្រជាក់បំផុត
ឯZhan ពេល Yibo ចេញផុតក៏សម្រូតខ្លួនយំឈូរតែម្តង
—————————
ឆឹងៗបានចាំ Yibo នៅខាងក្រោមសណ្ឋាគារ
" លោកម្ចាស់ " ឆឹងអោនគោរពបន្តិចនិងបេីកទ្វាឡានអោយកម្លោះម៉ាហ្វៀរ
Yibo ដេីរចូលទៅដោយមិនមាត់មួយម៉ាត់
# តាមផ្លូវទៅព្រលានយន្តហោះ #
" ឯងនៅទីនេះមេីលចាន់ហេីយ " Yibo ដែលអង្គុយនៅខាងក្រោយនិយាយទៅកាន់កូនចៅ
" ហេតុអីមិនអោយខ្ញុំទៅមួយ លោកម្ចាស់ទៅយូរយ៉ាងនេះ " ឆឹងតបបណ្តេីរបេីកឡានបណ្តេីរ
" តែ 2 ខែប៉ុណ្ណោះ " Yibo
" តែខ្ញុំបារម្មណ៍ពីសុវត្ថភាពលោកម្ចាស់ " ឆឹងៗនិយាយរាងអន់ចិត្តបន្តិច
" គឺយេីងមានកូនចៅទៅច្រេីនហេីយ ណាមួយទីនេះ Zhan មិនសូវស្នឹទ្ធជាមួយនរណាគេក្រៅពីឯងទេ យេីងទុកចិត្តឯងថានិងមេីលថែគេបានល្អ.... " Yibo និយាយដោយភ្នែកមេីលឯកសារជាប់ ( មាត់រឹងតែចិត្តទន់ 😒)
" តែ..... " ឆឹងៗ
" កុំតាប៉ែពេក យ៉ាងម៉េចតាមយេីងទាបៅមែន .... " Yibo
" គ្រាន់តែបារម្មណ៍ " ឆឹងៗធ្វេីមាត់ពេបតិចៗ
ទៅដល់ព្រលាននិងឡេីងយន្តហោះទៅបាត់
———————
~~~ ទឹងៗ ~~~
Zhan ក៏ដេីរទៅបេីកទ្វា
ក្រាក
" លោកមកមានការអី ? " រាងតូចសួរទាំងសោះកាក្រោះនិងដេីរចូលក្នុងធ្វេីមិនដឹង
" គឺលោកម្ចាស់អោយខ្ញុំមកមេីលលោកប្រុសពេលគាត់មិននៅ " ឆឹងៗនិយាយបែបលេងសេីចតិចៗទៅកាន់ Zhan
" អាមុខងាប់នោះមានផ្តាំអីទៀតអត់ហេីយគេទៅណា ? " ចាន់និយាយបណ្តេីរញាំអាហារបណ្តេីរ
" កុំហៅលោកម្ចាស់បែបនេះអី.... អាក្រក់ស្តាប់ណាស់បេីមានគេផ្សេងលឺ គាត់មិនមែនចូលចិត្តធ្វេីមុខចឹងទេតែដោយសារតែគ្មានអ្វីធ្វេីអោយគាត់សប្បាយ ត្រូវហេីយគាត់ទៅធ្វេីការនៅ New York 2 ខែ " ឆឹងៗនិយាយនិងព្យាយាមពន្យល់ពី Yibo យ៉ាងច្រេីន
" ឯងដឹងទេលោកម្ចាស់កេីតមកគ្មានភាពកក់ក្តៅពីគ្រួសារទេព្រោះគាត់កំព្រាឱពុកម្តាយតាំងពីតូច គាត់ចាប់ផ្តេីមស្ពាយបន្ទុកពីអាយុ10 ឆ្នាំមក រៀនរស់នៅដោយភាពអង់អាច គាត់ខុសពីក្មេងដ៏ទៃទេីបចរិកគាត់កោងកាចនិងគ្មានធម៌មេត្តាយ៉ាងនេះ " ឆឹងៗនិយាយទាំងលេងទឹកមុខ
" អរ...ចេះគ្មានភាពកក់ក្តៅដែរលឺថាស្រីចូលបន្ទប់សឹងរាល់យប់ " Zhan ផ្ទាន់ភ្លាមៗតែម្តង
( កាចាន់កំពុងសួរដេញដោលកុំមាត់ 🤫 )
" No ទេ លោកកំពុងតែយល់ច្រឡំជាមួយលោកម្ចាស់ខ្នាតយក្សហេីយ " ឆឹងៗស្រប់តែប្រកែកឡេីងនិងរាងសេីចតិចៗ
" ច្រលំស្អី ... ? " Zhan សួរឡេីងរបៀបមនុស្សមិនយល់ការ
" គឺថា អាដែងនែ ខ្ញុំប្រាប់លោកទៅចុះណា កុំអោយមិនដឹងអី.... ពួកនាងៗក្រមុំទាំងអស់នោះមិនមែនសំរាប់លោកម្ចាស់ទេ " ឆឹងនិយាយប្រាប់ Zhan ច្បាស់ៗ
" ហាស " ចាន់ភ្ញាក់ផ្អេីល
" លោកស្តាប់មិនខុសទេ ខ្ញុំនៅមួយគាត់តាំងពីតូច ខ្ញុំស្គាល់គាត់ច្បាស់ណាស់ គាត់មិនដែលប្រលាក់ប្រលូកជាមួយអ្នកណាម្នាក់ឡេីយគាត់ហួងហែងខ្លួនប្រាណគាត់ណាស់ ( ហួងហែងស្អីឃេីញកាចាន់ហូរទឹកមាត់ឡេីងកាខ្លាក់ 🙄 ) ហេីយស្រីៗទាំងអស់នោះយកមកសំរាប់តែអោយល្អមេីលតែប៉ុណ្ណោះតាមពិតក្នុងបន្ទប់គ្រប់ពេលស្រីៗចូលគ្មានលោកម្ចាស់ខ្ញុំទេ " ឆឹងនិយាយយ៉ាងច្បាស់ការទៅកាន់រាងតូច
ឆឹងៗក៏បានរៀបរាប់និយាយរឿងជាច្រេីនអំពីចៅហ្វាយនាយខ្លួនប្រាប់ទៅចាន់ពីនេះពីនោះ ហេីយអ្នកទាំងពីរស្រាប់តែនិយាយត្រូវគ្នានិងសេីចលេងយ៉ាងសប្បាយរីករាយអស់ជាច្រេីនម៉ោង
" លោកមិនទៅធ្វេីការទេហេស " Zhan ស្រាប់ែតសួរឡេីងព្រោះឃេីញឆឹងៗមិនទៅណាសោះ
" អរ ការងារខ្ញុំគឺមេីលថែការពារលោកប្រុសរហូតដល់លោកម្ចាស់ត្រឡប់មកវិញ ហេីយខ្ញុំស្នាក់នៅបន្ទប់ទល់មុខនោះបេីលោកត្រូវការអីអាចហៅបានគ្រប់ពេល " ឆឹងៗតមទៅកាន់ចាន់យ៉ាងសុភាព
" ហេីយ ហេតុអីចាំបាញ់លោកការពារខ្ញុំនោះ ? " Zhan
" ខ្ញុំក៏មិនដឹងដូចគ្នា... ខ្ញុំក៏ឆ្ងល់ដែរ តែខ្ចិលសួរលោកម្ចាស់ព្រោះដឹងថាគាត់ប្រាកដជាមិនប្រាប់.... តែលោកសំណាងណាស់ដូចត្រូវឆ្នោតជាតិចឹង....បេីអ្នកផ្សេងវិញណាចរិកបែបនេះងាប់តាំងពីយូរគ្មានដីកប់ទេ " ឆឹងៗនិយាយឡេីងយ៉ាងជឿជាក់
" ខ្ញុំទៅវិញហេីយមានការអីហៅទៅណា " ឆឹងៗនិយាយរួចក៏ចេញទៅបាត់
" តេីលោកពិតជាដូចអ្វីដែលឆឹងនិយាយទេ? រឺមួយក៏លោកប្រេីគេអោយមកនិយាយល្អ? មនុស្សដូចលោកនេះហេហួងហែងខ្លួនឯង? ឈឺស ជ្រេញណាស់
Wait ហេតុអីខ្ញុំចេះតែគិតពីគេរហូតអញ្ចឹង ? ហុឺយកុំគិតផ្តេសផ្តាសកាចាន់ ក្រែងគេប្រាប់ឯងហេីយតា៎ថាគេគ្មានអារម្មណ៍ដូចជាមនុស្សធុនយេីងទេ .... who care
To be continue
—————————