Download Chereads APP
Chereads App StoreGoogle Play
Chereads

រឿង​ ស្នេហាយើង​

Ah_Vid
--
chs / week
--
NOT RATINGS
2.6k
Views
VIEW MORE

Chapter 1 - ភាគទី១

ម៉ោង៧:០០ព្រឹក

សំលេងជួងបន្លឺឡើងឮសូរមុឺងៗៗ​ សិស្សទាំងអស់ប្រញាប់រត់ទៅតម្រងជួរមុខថ្នាក់ថ្ងៃនេះជាថ្ងៃបើកបវេសនកាលដំបូង​​ខ្ញុំឈ្មោះឌីឈ្មោះពេញ​ សុខ វ៉ាន់ឌី តែគេហៅខ្ញុំតែអាឌីៗ​ខ្ញុំមានអាយុ១៧ជិតចូល១៨ឆ្នាំហើយ! សាលាស្រុកស្រែអញ្ចឹងទោះបីជាពេលបើកបវេសនកាលដំបូងឬពេលរៀនទេគឺសិស្សមិនសូវច្រើនដូចនៅតាមទីក្រុងទេសិស្សសរុបទាំងអស់ត្រឹម១៥០នាក់ចុះ 

ខ្ញុំកំពុងឈរតម្រង់ជួរសុខៗស្រាប់តែមានមនុស្សម្នាក់រត់មកបុកពីក្រោយខ្ញុំមួយទំហឹង ស្មាវាប៉ះនឹងស្មាខ្ញុំឈឺខ្លាំងណាស់! ខ្ញុំក៏ងាកទៅរកថានឹងជេវាអោយណាណីម្តងស្រាប់តែwow!​ អូយ! កូនណាគេស្អាតអីស្អាតយ៉ាងនេះ! សាច់សឡើងខ្ចីមុខវិញមិនបាច់និយាយទេសម៉ដ្ឋខៃមើលគ្មានឃើញមុនសូម្បីមួយគ្រាប់ស្រមុះក៏ស្រួចឯរាងវិញកប់សារីតែម្តង​ មើលទៅទំនងមិនមែនកូនអ្នកស្រែដូចខ្ញុំទេ​ ខ្ញុំងើបទៅមើលវាឡើងភ្លឹកមួយសន្ទុះវាក៏ទះស្មាខ្ញុំមួយដៃ

"អូយយូយ!យើងកំពុងឈឺផងមកទះថែមទៀត"

"ចុះឯងមកឈរថ្មឹងដូចម៉ាឡាកាំងមើលមុខយើងធ្វើអី​?"

"អ្នកណាមើលឯងយើងគ្រាន់តែងាកទៅរកមើលថាអាណាអ្នករត់បុកយើងតើ"

"អញ្ចឹង!ហ្អ៎ បានហើយមើលឈរអោយត្រង់ជួរទៅតិចប្រធានថ្នាក់មិនអោយចូលថ្នាក់រៀនឥឡូវហើយ"

មួយសន្ទុះក្រោយមកប្រធាន់ថ្នាក់បានស្រែសម្រាក់ ប្រុង តម្រង់ជួរ ហើយគេដើរមើលជួរណាត្រង់ជាងគេអោយចូលថ្នាក់រៀនមុន ខ្ញុំក៏ដើរចូលតាមគេតាមឯង ស្រាប់តែអាបុិនេះចាប់ដៃខ្ញុំជាប់

"ឯងចាប់ដៃយើងធ្វើអីហាស់ឆាប់លែងភ្លាម"

"យើងមិនលែងទេ យើងមិនទាន់ស្គាល់អ្នកណាផងស្គាល់តែឯងមួយនឹង"

"ស្អីគេស្គាល់យើង រត់បុកយើងមិនទាន់សុំទោសយើងផងមកចង់ស្គាល់?"

"ទៅៗៗៗយើងសុំទោសទៅ"(វានិយាយបណ្តើរលើកដៃម្ខាងមកសំពះសុំទោសខ្ញុំឯដៃម្ខាងទៀតចាប់ខ្ញុំណែនស្អិតដូចតុកកែអីចឹង"

"អឺ!អត់ទោសអោយក៏បានហើយឯងមកតាមយើងនឹងចង់បានស្អីពីយើង"

"គ្មានចង់បានអីទេតែយើងមិនទាន់ស្គាល់គេឯងនឹងណា អញ្ចឹងសុំឯងអោយយើងអង្គុយជាមួយផងបានអត់?"

"អឺ!មានអីយើងក៏កំពុងរកគ្នាអង្គុយដែរនឹងណា"

"យេ!អរគុណណាមិត្តសម្លាញ់"(វានិយាយព្រមទាំងយកដៃទាំងសងខាងវាមកអោបក្បាលពោះខ្ញុំ)

"អើយ! បានហើយតិចគេថាយើងនឹងជាស្អីៗនឹងគ្នាទៅ"

"ឆ្កួតមើលរឿងច្រើនពេកហើយឯង"

"នេះតុយើងឯងអង្គុយខាងឆ្វេងទៅ"

"ok"

ពួកយើងក៏នាំគ្នាអង្គុយ ខ្ញុំយកកាតាបញាត់ចូលថតតុ ហើយអង្គុយមិនបាន៥នាទីផងអាបុិនេះវាមិនដឹងជា​ និយាយរឿងស្អីវាខ្លះទេខ្ញុំស្តាប់ចង់ងងុយដេក រំពេចនោះមានអ្នកគ្រូម្នាក់ដើរចូលមកសិស្សទាំងអស់នាំគ្នាក្រោកឈរ ហើយគាត់ក៏អោយយើងអង្គុយចុះវិញ

"សួស្តីប្អូនៗសុខសប្បាយទេ បែកគ្នាយូរខែអញ្ចឹងនឹកគ្នាអត់"

"បាទ/ចា៎​ នឹកអ្នកគ្រូ"(សិស្សទាំងប្រុសទាំងស្រីឆ្លើយព្រមគ្នា)

"អ្នកគ្រូក៏នឹកប្អូនៗដែរ ថ្ងៃនេះអ្នកគ្រូមិនទាន់ចូលមេរៀនទេ គឺអ្នកគ្រូចង់មកនិយាយរឿងវិន័យ​បន្តិចណាប្អូនៗ ហើយឮថាថ្នាក់ទី១២"B"យើងមានសិស្សប្តូរសាលាមករៀនមែនទេ"

"បាទអ្នកគ្រូ"​ខ្ញុំងើបឆ្លើយ 

"ឯណាទៅ"

"ម្នាក់អង្គុយជាមួយខ្ញុំនឹងហើយអ្នកគ្រូ​"(ខ្ញុំនិយាយបណ្តើរចង្អុលអាបុិដែលអង្គុយជាមួយខ្ញុំបណ្តើរ)

"ចា!អញ្ចឹងប្អូនឡើងមកប្រាប់ឈ្មោះដល់មិត្តយើងទៅ"

អាបុិនេះក៏ងើបឈរហើយដើរសំដៅទៅមុខក្តាខៀន

"សួស្តីបាទមិត្តទាំងអស់គ្នាខ្ញុំឈ្មោះ សុវត្តិ ប្រសិទ្ធ អាចហៅខ្ញុំតែសិទ្ធៗទៅបានហើយ ខ្ញុំអាយុ១៩ឆ្នាំ​​ដូរមកពីភ្នំពេញ​សព្វខ្ញុំថ្ងៃនៅsingle"

ពាក្យចុងក្រោយរបស់អាបុិនេះធ្វើអោយសិស្សក្នុងថ្នាក់សើចពេញនឹង

"អាឡប់នេះគ្មានអ្នកណាសួរផងប្រាប់គេដែរ"(ខ្ញុំគិតក្នុងចិត្ត)

"ok ឥឡូវមិត្តភក្តិទាំងអស់គ្នាបានស្គាល់សិស្សថ្មីរបស់យើងហើយហ្ន!អញ្ចឹងប្អូនអាចទៅកន្លែងវិញបាន" (អ្នកគ្រូគាត់និយាយ)

ជ្រេញណាស់ដំណើរគេដើរមកធ្វើឫកអឿៗធ្វើដូចមួយថ្នាក់មានតែវាអញ្ចឹង ពេលវាដើរមកដល់តុអង្គុយភ្លាមវានិយាយថា

"ហេ!ឯងឈ្មោះអីយើងមិនទាន់ដឹងទេ"

"យើងហ្ន! ឈ្មោះឌី"

"អ៎"

កន្លះម៉ោងក្រោយពីការសំណេះសំណាលសឹងតែបែកពពុះមាត់របស់អ្នកគ្រូសំលេងជួងរោទ៍ឡើង គាត់ក៏អោយពួកយើងសម្រាក១៥នាទី 

"តោះឌីទៅរកទិញអីញុាំអត់!​ ឃ្លានណាស់ណា" (សិទ្ធគេនិយាយទាំងទឹកមុខស្អុយប៉ែ)

"អើ!ល្អតើយើងក៏ហេវដែរតោះ"(ខ្ញុំនិយាយហើយក៏ងើបឈរឡើង)

​​​ប្រុងនឹងនាំគ្នាចេញទៅស្រាប់តែមានមនុស្សមួយក្រុមដើរចូលមកថ្នាក់ខ្ញុំ អ៎!ពួកវាមានគ្នា៣នាក់គឺ អាស្នា អារ៉ា អាដា ពួកវាជាមិត្តខ្ញុំតាំងពីថ្នាក់ទី១រត់លេងទឹកភ្លៀងស្រាតខោជាមួយគ្នាតាំងពីតូចមកម៉្លេះ​រាល់ឆ្នាំវារៀនថ្នាក់ជាមួយខ្ញុំតែទើបឆ្នាំនេះទេដែលគ្រូដាក់ដាក់លេខរាងតាមត្រកូល ត្រកូលខ្ញុំអក្សរ"ស" អញ្ចឹងហើយបានឃ្លាតឆ្ងាយមកនៅថ្នាក់Bពួកវាវិញបាននៅថ្នាក់A

"មិចហើយអាឌីសុខសប្បាយអត់សម្លាញ់"(អាដាវានិយាយ)

"គ្នានឹកហ្អែងណាស់ហា"(អាស្នានិយាយ)

"ព្រហ្មលិខិតអោយពួកយើងបែកថ្នាក់គ្នាកំសត់ណាស់ហឹហឹ!(អារ៉ាវានិយាយធ្វើដូចកំសត់ណាស់អញ្ចឹង)

"ស្អីពួកហ្អែងនឹង!បែកគ្នាស្អីយើងគ្រាន់តែរៀនថ្នាក់ផ្សេងគ្នាសោះចេញលេងយើងជួបគ្នាបានតើ"(ខ្ញុំនិយាយទាំងអស់សំណើច)

"តែវាមិនដូចកាលមុនយើងធ្លាប់នៅក្បែរគ្នាពេលម៉ោងរៀននាំគ្នាជជែកគ្នារឿងនេះរឿងនោះហើយអីឡូវមកបែកគ្នាអញ្ចឹង"(អាស្នាវានិយាយផងធ្វើសំលេងដូចគេកំពុងយំអញ្ចឹង)

​​ "អើ!ហើយអាមួយនេះជានរណាគេ"(អាដាវានិយាយព្រមទាំងសម្លឹងទៅមើលអាបុិសិទ្ធដែលកំពុងធ្វើមុខដូចមិនដឹងអីមើលពួលយើងនិយាយគ្នា)

"ម្នាក់នេះជាមិត្តថ្មីគ្នាឈ្មោះសិទ្ធជាសិស្សទើបដូរសាលាមករៀនថ្មី"(ខ្ញុំនិយាយព្រមទាំងយកដៃទៅទះស្មាអាបុិសិទ្ធថ្នមៗ)

"អ៎!រីករាយដែលបានស្គាល់បាទ!"(ពួកវានិយាយព្រមគ្នា)

"ពួកឯងនាំយើងនិយាយនឹងហើយមើលសិទ្ធគេត្អូញថាឃ្លានបាយផង"(ខ្ញុំនិយាយហើយមើលទៅមុខសិទ្ធមើលទៅទឹកមុខគេជូៗសម្គាល់ថាកំពុងឃ្លានមែន)

"អញ្ចឹងពួកយើងទាំង៥នាក់នាំគ្នាទៅរកអីញុាំទៅ"(អារ៉ានិយាយ)

"ok "

ថ្ងៃដំបូងមិនទាន់រៀនទេ​គឺគ្រាន់តែមកជួបជុំគ្នាតែប៉ុណ្ណឹង ឥឡូវម៉ោង១១:០០ថ្ងៃហើយដល់ម៉ោងដែលពួកយើងចេញទៅផ្ទះវិញហើយខ្ញុំរៀបចំខ្លួនចេញពីថ្នាក់រៀនស្រាប់តែអាបុិសិទ្ធគេរត់មកពាំងផ្លូវខ្ញុំ

"ឈប់ៗៗ"

"ស្អីឯងហាស់!"

"អឺ!គឺ!គ្នា!"

"និយាយមកកុំសាំច្រើនពេក"

"អឺ!គ្នាអត់មានកន្លែងស្នាក់នៅទេណា"

ស្អីគេ! អត់មានកន្លែងស្នាក់នៅ​(ខ្ញុំនិយាយទាំងបើកភ្នែកធំៗប្រាកដណាស់អាបុិសិទ្ធនេះវានឹងសុំផ្ទះឯងនៅជាពុំខាន)

"អឺ!គ្នាអត់មានកន្លែងនៅមែនណា"(គេនិយាយទាំងធ្វើទឹកមុខស្ងួត)

"ហើយអត់កន្លែងនៅមកប្រាប់យើង យើងនឹងកូនម្ចាស់សណ្ឋាគារផ្កាយ៥មែន"(ខ្ញុំនិយាយហើយក៏គ្រវាសដៃសិទ្ធដែលកំពុងបាំងផ្លូវហើយដើរចេញ)

"ឈប់ៗៗ!យើងមិនអោយទៅលុះត្រាតែឯងអោយយើងទៅស្នាក់នៅផ្ទះឯងជាមុនសិន

"ស្អីៗហើយចុះឯងយប់មិញ​នឹងប៉ុន្មានថ្ងៃនឹងដេកនៅកន្លែងណាវិញ"(ខ្ញុំនិយាយដូចឆ្ងល់)

"គឺគ្នាសុំផ្ទះអុំមេភូមិនៅ៥យប់ហើយពិបាករស់នៅណាសឯង​ណាៗសុំនៅផងណា"(គេនិយាយព្រមទាំងអង្រួនដៃខ្ញុំធ្វើដូចកូនក្មេងយំទាស្ករគ្រាប់អញ្ចឹង)

"អឺៗok!ឲ្យនៅក៏បាន"(ខ្ញុំនិយាយដូចធុញទ្រាំនឹងចរឹកអាបុិនេះ)

"ថាមិច!ឯងអោយយើងនៅហើយហ្ន! យេៗ!សប្បាយចិត្តណាស់(សិទ្ធគេនិយាយផងឡូតកញ្ឆាក់កញ្ឆេងដូចអាកូនក្មេងអាយុ៥ឆ្នាំអញ្ចឹង)

"ហើយអីឡូវទៅជាមួយយើងជិះម៉ូតូទៅយកអីវ៉ាន់ឯងនៅផ្ទះអុំមេភូមិមកហើយទៅផ្ទះយើងតែម្តង"

"អឺ!នឹងហើយគ្នាអត់មានអីជិះទេណា"

"ងាប់ហើយចុះមិចបានមកដល់សាលាបាន"

"ហេ!ពាក្យចាស់លោកពោលថា​មាត់ជាផ្លូវនោះអី ដើរមកតាមផ្លូវសួរគេសួរឯងគឺមកដល់ហើយ"

"ឯងនេះយ៉ាប់ណាស់ប៉ាម៉ាក់ឯងនៅឯណាបានបណ្តោយកូនអញ្ចឹង"(ខ្ញុំឆ្ងល់)

"អរប៉ាម៉ាក់គ្នាគាត់បើកសិទ្ធឲ្យគ្នាគឺថាគ្នាចូលចិត្តផ្សងព្រេងទៅណាមកណាមិនបាច់យកអីតាមខ្លួនក៏បានដែរសំខាន់យកតែលុយមកបានហើយ"

"អើ!មានអញ្ចឹងទៀត! មនុស្ស១០០នាក់យើងទើបតែជួបឯងមួយនឹងទេប្លែកខុសគេ"

"កុំនិយាយច្រើនតោះទៅយកអីវ៉ាន់"

"អឺៗៗ"

ពួកយើងទាំងពីដើរសំដៅមកកន្លែងចតម៉ូតូស្រុកស្រែគ្មានកន្លែផ្ញើរម៉ូតូដូចទីក្រុងទេគឺមានតែចតក្រោមដើមឈើពាសវាលពាសកាលប៉ុណ្ណឹងមិនខ្ចីខ្វល់រឿងចោរលួចទេបើរគ្មានប្រវត្តិឃើញចោរលួចផង

"មក!ឡើងម៉ូតូមក"(ខ្ញុំបក់ដៃហៅសិទ្ធ)

"ស្អីគេជិះម៉ូតូអាគុបកញ្ចាស់នឹង"(គេនិយាយដូចភ្ញាក់ផ្អើល)

"ហើយកុំមកថាអោយអាគុបសែនជ័យបារមីមានរិទ្ធយើងណា"

"ស្អីឯង?"

"ឈ្មោះម៉ូតូយើង"

"ងាប់ហើយចេះរកនឹកឃើញ"​ (វានិយាយដូចចង់ចំអកខ្ញុំអញ្ចឹង)

"អីឡូវជិះមិនជិះ​ មិនជិះទេក៏សូមអញ្ចើញយាងទៅខ្លួនឯងទៅ"(ខ្ញុំនិយាយព្រមទាំងយកជើងទាក់ម៉ូតូឲ្យឆេះ)

"អឺៗទៅក៏បានដែរ"

ម៉ោង១១កន្លះបន្ទាប់ពីខ្ញុំឌុបអាបុិសិទ្ធនេះទៅយកអីវ៉ាន់នៅផ្ទះអុំមេភូមិ អីវ៉ាន់វាមិនដឹងជាវ៉ាលីផងកាបូបផង ស្បោងផងដូចប្រមូលអស់ពីផ្ទះអញ្ចឹង ម៉ូតូក៏ឈប់ងក់ចំពីមុខសញ្ឋាគារដែលមានជញ្ជាំងបាំងក្តារដំបូលប្រក់ស្បូវយ៉ាងកញ្ចាស់លំដាប់ថ្នាក់ផ្កាយ៥នេះហើយផ្ទះខ្ញុំ...

សូមរងចាំអានភាគបន្ត