Chereads / Who’s Starting ♥️ នរណាជាអ្នកចាប់ផ្តេីម​ ♥️ / Chapter 1 - Who’s Starting ♥️ នរណាជាអ្នកចាប់ផ្តេីម​ ♥️

Who’s Starting ♥️ នរណាជាអ្នកចាប់ផ្តេីម​ ♥️

🇰🇭LWJ_Dream_8020
  • --
    chs / week
  • --
    NOT RATINGS
  • 7.6k
    Views
Synopsis

Chapter 1 - Who’s Starting ♥️ នរណាជាអ្នកចាប់ផ្តេីម​ ♥️

ថ្មីៗនេះប្រទេសកាណាដាគឺមានភាពរញ៉េរញៃជាខ្លាំងក៏ដោយសារតែកាធ្វេីរដ្ឋប្រហារទំលាក់លោករ៉ូឡង់ដែលជាប្រធានាធិបតេយ្យប្រចាំប្រទេស

☘︎︎ Canada ☀︎︎

꧁ សេតវិមានរបស់ប្រធានាធិបតេយ្យ​ ꧂

"​ ប៉ា....ប៉ាចង់ជួបកូនមែនទេ​ ? "​ សម្លេងកូនប្រុសស្រែកមកពីចម្ងាយនិងរត់មកអោបអ្នកជាឱពុក

"​ ត្រូវហេីយកូនសម្លាញ់....ប៉ាមានរឿងចង់ប្រាប់កូន​ "​ អ្នកជាឱពុកក៏ទាញកូនអោយអង្គុយលេីសាឡុងក្បែរខ្លួន​

"​ រឿងអីទៅប៉ា​ "​ Zhan ធ្វេីទឹកមុខឆ្ងល់

"​ គឺថា.....hmmm កូនចង់រៀនថតរូបមិនអញ្ចឹងហេស​ ? "​ លោករ៉ូឡង់និយាយទៅកាន់កូនទាំងដៃអង្អែលសក់កូនថ្នមៗ

"​ បាទ​ ពិតមែនហេីយ...ប៉ាយល់ព្រមហេីយមែនទេ? "​ Zhan​ និយាយឡេីងទាំងសេីចចេញធ្មេញទន្សាយយ៉ាងគួរអោយស្រលាញ់

"​ hmmm " ឱពុកគ្រហឹមដេីមករបញ្ចាក់ថាយល់ព្រម​

"​ យេ៎... ៗៗៗ​ "​ Zhan លោតឡេីងព្រោះមានអារម្មណ៍រំភេីបជាខ្លាំងដែលបានសំរេចតាមបំណង

"​ ចាប់ផ្តេីមពេលណាទៅប៉ា​ ? "​ Zhan អង្គុយចុះនិងសួរបញ្ជាក់

"​ គឺស្អែកនេះប៉ានិងបញ្ចូនកូនទៅប្រទេសចិនមួយរយ:ព្រោះប៉ាស្គាល់ជាងថតរូបល្បីៗ​ ជាច្រេីននៅទីនោះ​ "​ និយាយដោយរក្សាស្នាមញរញឹមជាប់

"​ ហាក...! ម៉េចក៏ជាប្រទេសចិន....នៅទីនេះក៏មានជាង

ថតល្បីឈ្មោះច្រេីនមិនអញ្ចឹងហេស​ ? "​ Zhan សួរបកទៅឱពុក

"​ ស្តាប់តាមប៉ាទៅ....តែមួយរយ:តែប៉ុណ្ណោះ​....បេណាតនិងជូនកូនទៅ​ "​ បង្ហាញទឹកមុនតឹងរឹងបន្តិច

" បាទ....ប៉ុន្តែកូនមិនដាច់អាល័យពីប៉ាសោះ​ "​ នាយធ្វេីមាត់ពេបតិចៗ

"​ យីកូននេះ....អាយុ 22 ហេីយឈប់ធ្វេីខ្លួនដូចកូនក្មេងទៅមេីល....ទៅទីនោះត្រូវតែធ្វេីខ្លួនអោយរឹងមាំ​ លឺទេ​ ? "​ គាត់ព្យាយាមណែនាំកូនដោយទឹកមុខព្រួយបារម្មណ៍

"​ បាទ... "​ Zhan

————————————

បេណាតជាគូរដណ្តឹងរបស់ Zhan ដោយនាយបានលង់ស្នេហ៍ Zhan តាំងពីទៅលេងផ្ទះ Zhan ពេលនៅតូចមកម្លេស....​ ម្តាយរបស់បេណាតនិងម្តាយរបស់ Zhan ជាមិត្តនិងគ្នា.....បេីទោះបីជាដឹងថា Zhan ជាកូនប្រុសក៏ដោយ​ ក៏បេណាតនៅតែចចេះនិងទាមទារការភ្ជាប់ពាក្យដដែល....តែ Zhan មិនដែលចូលចិត្តបេណាតទេ....

Zhan ក៏មិនដឹងដូចគ្នាថាក្នុងប្រទេសរបស់ខ្លួនកំពុងតែចលាចល.....ឱពុកបេណាតជាអ្នកធ្វេីរដ្ឋប្រហារទម្លាក់ប្រធានាធិបតេយ្យមួយនេះ....បេណាតបានសន្យាជាមួយលោករ៉ូឡង់ថានិងអោយ Zhan មានសុវត្ថភាពព្រោះឱពុកបេណាតបានអះអាងជាមួយកូនហេីយថា...ពេលណាក្តោបក្តាប់ប្រទេសនេះបានឱពុករបស់គេនិងអនុញាតអោយគេរៀបការជាមួយ Zhan

———————————

ប្រទេសចិន

ពិធីពិពណ៌រូបថតដែលធ្វេីឡេីងយ៉ាងធំដុំនៅក្នុងទីក្រុងប៉េកាំងដែលចូលរួមទៅដោយអ្នកមានមុខមាត់ក្នុងសង្គមនិងអ្នកចូលចិត្តផ្នែកថតរូបជាច្រីនបានមកជុំគ្នាយ៉ាងកុះករ.....ផ្ទាំងរូបថតជាច្រេីនគឺត្រូវបានដាក់តាំងជាពិពណ៌ដេីម្បីអោយអ្នកចូលទស្សនាបានមេីលកំសាន្ត

Zhan ពិតជាមានអារម្មណ៍ប្លែកភ្នែកជាខ្លាំងព្រោះគេមិនដែលចេញមកខាងក្រៅបែបនេះពីមុនមកទេ....ជាពិសេសពេលនេះគឺធ្វេីខ្លួនដូចជាមនុស្សធម្មតាម្នាក់ដែលមានអង្គរក្សតែ 2 នាក់តែប៉ុណ្ណោះនិងគូរដណ្តឹងក្បែរខ្លួន

​"​ បេណាតខ្ញុំពេញចិត្តជាងថតរូបមួយនេះ​ "​ Zhan ចង្អុលទៅផ្ទាំងរូបថតមួយដែលថតស្តែងពីទេសភាពចំការផ្កាឈូករ័ត្ន

"​ តែខ្ញុំបានរៀបចំគ្រូផ្សេងអោយ Zhan រួចហេីយ​ "​ បេណាតតបទៅ​ Zhan វិញដោយសម្លេងស្រទន់

"​ តែខ្ញុំចង់បានគ្រូម្នាក់នេះ.....បេណាតគ្មានសិទ្ធិជំទាស់ចិត្តខ្ញុំទេ.....បេីមិនអញ្ចឹងទេខ្ញុំទៅកាណាដាវិញ​ "​ Zhan អាកាត់ឡេីងដោយឈរអោបដៃនិងធ្វេីមុខមិនពេញចិត្ត

"​ ក៏បាន.... "​ បេណាតមិនអាចជំទាស់ចិត្ត Zhan បានព្រោះលិទ្ធផលនោះគឺ hmmm ខ្ចឹលគិត

បេណាតក៏អោយកូនចៅរបស់ខ្លួនរៀបចំទាក់ទងទៅម្ចាស់ពិពណ៌ដេីម្បីជួបជាមួយជាងថតរូបមួយនេះ។

———————

បន្ទប់ VIP

"​ អូ.....ពិតជាមិនបានមែនលោក....ម្ចាស់រូបថតមួុយនេះមិនដែលទទួលបង្រៀនកូនសិស្សជាដាច់ខាត​ "​ ម្ចាស់ពិពណ៌គំនូរ

"​ តែខ្ញុំចង់បានគេ.....ដាច់ខាតត្រូវតែជាគេ​ "​ Zhan អាកាត់ឡេីងព្រោះគេចង់ឈ្នះបេណាតច្បាស់ណាស់

"​ លោកជួយទាក់ទងគេបន្តិចទៅ.....សំរាប់តម្លៃវិញប៉ុន្មានក៏បានដែរគ្មានបញ្ហាទេ​ "​ បេណាត

"​ គេជាមនុស្សដែលមិនចូលចិត្តនិយាយភាសាលុយទេ​....."​

"​ យេីងមិនខ្វល់ទេ.....ក្រុមហ៊ុនលោកយេីងជួយក៏ច្រេីនណាស់ទៅហេីយ.....បេីរលាយគួរអោយស្តាយណាស់​ "​ ភាសារគំរាមទៅកាន់ម្ចាស់ពិពណ៌​

"​ hmmmm ខ្ញុំនិងព្យាយាម​ "​ គាត់ដកដង្ហេីមធំហាក់ដូចជាគ្មានជំនឿរថានិងអាចពឹងពាក់គេបានឡេីយ

————————

"​ អត់ទេបងខ្ញុំមិនទទួលអ្នកណាទេ....បងក៏ដឹងដែរ​ "​ រាងមាំក្រោកពីសាឡុងឡេីងនិយាយដោយទឹកមុខត្រជាក់

"​ ជួយបងម្តងទៅណា.....បងពិតជាគ្មានជម្រេីសទេ...យល់ដល់មិត្តភាពរបស់ពួកយេីងដែលរាប់អានគ្នាផងទៅ​ "​ គាត់និយាយដោយចាប់ដៃរាងក្រាស់ជាការសុំ

"​ តែខ្ញុំគ្មានសមត្ថភាពទទួលដល់កូនមហាសេដ្ឋីទេ​ ! "​ Yibo

" កូនប្រធានាធិបតេយ្យ​ "​ អ្នកស្នេីរសុំនិយាយបញ្ចាក់

"​ ហ្នឹងហេីយ.... ប្រធានាធិបតេយ្យស្អីក៏ដោយ​ "​ Yibo ចាប់ផ្តេីមមួរម៉ៅនិងភាពមានអំណាចរបស់អ្នកធំ

——————————

ដោយសារតែការអង្វរករច្រេីនលេីកច្រេីនសារពេក Wang Yibo ដែលជាម្ចាស់រូបថតក្នុងការពិពណ៌គំនូរនោះក៏យល់ព្រមតែនាយពិតជាធុញជាខ្លាំង....កុំតែយល់មុខការរាប់អានគ្នាទេ....

Wang Yibo គឺកំព្រាម្តាយតាំងពីតូច​ ប៉ារបស់ Yibo គឺអ្នកមានក្រុមហ៊ុនធំមួយក្នុងក្រុងប៉េកាំងតែគាត់បានរៀបការយកប្រពន្ធមួយទៀតមានកូនស្រីម្នាក់និងកូនប្រុសម្នាក់....ម្តាយចុងរបស់ Yibo គាត់ជាមនុស្សចិត្តល្អ​ ប្អូនទាំងពីររបស់ Yibo ក៏ស្រលាញ់គោរព Yibo ដូចគ្នាតែ Yibo រត់ចេញពីផ្ទះតាំងតែអាយុ 20 ឆ្នាំព្រោះនាយមិនអាចភ្លេចអតីតកាលដែលដក់ជាប់ក្នុងចិត្តបានឡេីយ...

ពេល Yibo ចាកចេញពីផ្ទះ​ Yibo ក៏មកនៅវីឡាតូចមួយដែលជាផ្ទះរបស់ម៉ាក់ Yibo.... Yibo ចាប់ផ្តេីមធ្វេីការបណ្តេីររៀនបណ្តេីរដោយខ្លួនឯងនិងមិនព្រមទទួលជំនួយពីអ្នកផ្ទះជាដាច់ខាត.....នាយតស៊ូរហូតដល់មានលិទ្ធភាពបេីកក្រុមហ៊ុនតូចមួយដោយខ្លួនឯងដែលនាំចេញនាំចូលនៅកាម៉េរាគ្រប់ប្រភេទមានទាំង​ លេនកាម៉េរា​ និងគ្រឿងកាម៉េរា។

—————————

☀︎︎ ថ្ងៃថ្មី​ ☁︎︎

Hotel

ដំណេីររបស់កម្លោះសង្ហាដេីរចូលមកជាមួយ ម្ចាស់ពិពណ៌គំនូរបានក្លាយជាទីចាប់អារម្មណ៍របស់រាងតូច​ បេណាត និងមនុស្សជុំវិញខ្លួនដោយសារតែភាពសង្ហារបស់នាយ

"​ រីករាយដែលបានជួប​ "​ បេណាតក្រោកឈរឡេីងដេីម្បីចាប់ដៃ Yibo

"​ បាទ​ "​ នាយចាប់តបដោយទឹកមុខមាំ

"​ Zhan នេះជាគ្រូរបស់ឯងហេីយ​ "​ បេណាតងាកទៅមេីលរាងតូចដែលនៅអង្គុយធ្វេីព្រងេីយ

"​ អ៎.....រីករាយដែលបានជួប​ "​ រាងតូចញរញឹមតិចៗជាការគួរ

"​ ខ្ញុំមានរឿងនិយាយជាមួយលោកបន្តិច​ "​ បេណាតនិយាយទៅកាន់ Yibo រួចអ្នកទាំងពីរក៏ដេីរទៅក្រៅតែម្តង...ដោយទុកអោយរាងតូចអង្គុយមេីលកាម៉េរាតែម្នាក់ឯងនិងមានអង្គរក្សឈរក្បែរ

——————

"​ លោកមានការអីមែនទេ​ ? "​ Yibo

" គឺថាការបង្រៀននោះខ្ញុំមិនសូវខ្វល់ប៉ុន្មានទេ....តែសុវត្ថភាពរបស់ Zhan ជារឿងចំបង​ ....លោកយល់នូវអ្វីដែលខ្ញុំនិយាយហេីយមែនទេ​ "​ បេណាតនិយាយប្រាកដប្រជា

"​ បេីបារម្មណ៍ដល់ថ្នាក់នេះម៉េចក៏មិនទៅរកអ្នកផ្សេងទៅ....ខ្ញុំមានសម្ថភាពឯណាទៅមេីលមនុស្សធន់ខ្ពស់លំដាប់នេះ "​ Yibo

" ឆឹស...យ៉ាងណាវាជាជម្រេីស​របស់ Zhan លោកគ្មានសិទ្ធិជំទាស់ចិត្តគេទេ​....​ មេីលថែរគូរដណ្តឹងខ្ញុំអោយបានល្អ​ វាជាបញ្ជា​ "​ បេណាតនិយាយរួចក៏ដេីរទៅរក​ Zhan វិញ​

"​ អាចង្រៃ... "​ Yibo ជេររង៉ូវដោយក្រសែរភ្នែកស្អប់ខ្ពេីម

"​ បេណាតនិយាយអីជាមួយគេម្នាក់នោះ​ "​ Zhan

" គ្មានអីទេ....គ្រាន់តែប្រាប់គេកុំអោយជំទាស់ចិត្ត Zhan "​ បេណាតនិយាយទៅកាន់​ Zhan ដោយក្រសោបមុខរាងតូចជាប់.....កាយវិការទាំងអស់នេះគឺត្រូវបានជ្រេញដោយមនុស្សម្នាក់ដែរឈរពីចម្ងាយ

"​ Zhan ត្រូវចាំទុកណា....Zhan​ នៅទីនេះតែមួយរយ:តែប៉ុណ្ណោះ...ពេលរៀនចប់ខ្ញុំនិងមកយក​ Zhan ទៅវិញ.....បេីមានអ្នកណាធ្វេីបាប Call មកខ្ញុំបានគ្រប់ពេលលឺទេ​ "​ បេណាត

"​ hmmm ខ្ញុំដឹងហេីយ​ ឆាប់ទៅវិញទៅ​ "​ Zhan ក៏និយាយស្រាលៗទៅកាន់នាយវិញ

បេណាតក៏ចាកចេញជាមួយអង្គរក្សទៅអស់ដោយទុកអោយ Zhan នៅជាមួយ Yibo ..... នាយមិនទុកអង្គរក្សក្បែរ​ Zhan ទេព្រោះមិនចង់បង្ករការសង្ស័យ​ច្រេីន....

————————

រាងក្រាស់ក៏ដេីរចូលមកក្បែរ​រាងតូច

"​ ខ្ញុំឈ្មោះ​ Xiao Zhan ...ហៅថា​ Zhan ក៏បានដែរ​ hmmm ចុះលោកវិញឈ្មោះអី​ ? "​ Zhan

" Wang Yibo " រក្សាទឹកមុខមាំ

"​ ត្រូវហេីយ....គេម្នាក់នោះត្រូវជាអ្វីនិងឯង​ ? "​ Yibo

" បេណាតហេស​ ? គេជាគូរដណ្តឹងរបស់ខ្ញុំ​ "​ Zhan

" ជាគូរដណ្តឹងអញ្ចឹងហេស​? ធ្វេីអញ្ចឹងបានដែរ​ ? "​ Yibo មានសភាពងេីយឆ្ងល់

"​ គឺពិតមែនហេីយ.....ខ្ញុំក៏មិនយល់ដែរថាហេតុអីទៅ​ ! ពេលខ្ញុំនៅតូចគេក៏ចង់បានខ្ញុំបាត់ទៅហេីយ​ ....​ ប៉ាម៉ាក់ក៏ភ្ជាប់ពាក្យទៅ​ "​ Zhan និយាយការពិតតែស្តាប់ទៅដូចក្មេងនិយាយមិនដឹងអី

"​ ម៉េចក៏ឯងអាចនិយាយភាសារចិនបានល្អយ៉ាងនេះ ? "​ Yibo

" ក៏ដោយសារតែម៉ាក់ខ្ញុំជាជនជាតិចិនឯប៉ាខ្ញុំទេទេីបជនជាតិកាណាដា​ "​ Zhan

"​ បានហេីយឆាប់មកតាមខ្ញុំមក​ "​ Yibo

" ទៅណា​ ? "​ Zhan

"​ គឺទៅរៀនថតរូបហ្នឹងហេីយ​ ! "​ Yibo

" គឺខ្ញុំឃ្លាន....មិនទាន់ញាំអីផង​ "​ Zhan ក្រោកឈរឡេីង​និងដេីរទៅក្បែររាងក្រាស់

"​ អញ្ចឹងទៅញាំអីសិនទៅ​ "​ Yibo និយាយរួចដេីរទៅតែម្តង​

"​ នែកចាំផង....ម៉េចក៏ដេីរលឿនយ៉ាងនេះ​ "​ Zhan រត់តាមត្រុកៗ​

—————————

បន្ទាប់ពីញាំរួច​ Yibo ក៏នាំ​ Zhan ទៅក្រុមហ៊ុនខ្លួនដេីម្បីបង្រៀនពីមុខងារនៃកាម៉េរានីមួយៗ

ក្នុងក្រុមហ៊ុនមានការភ្ញាក់ផ្អេីលមិនស្ទេីរជាមួយវត្តមានរបស់រាងតូចដែរមានភាពទាក់ទាញ​ រួសរាយ​ រាក់ទាក់និងញរញឹមជាប់រហូត.....សឹងតែធ្វេីអោយបុគ្គលិកមួយៗរលាយបេះដូងបាត់ទៅហេីយ.....

រយ:ពេល 2 អាទិត្យក៏កន្លងផុតទៅដោយនាយតែងតែមេីលការខុសត្រូវរាងតូចដោយភាពធុញទ្រាន់ព្រោះ​ Zhan និយាយសួរនាំច្រេីន​...ទៅណាមកណាទាល់តែមាន​ Yibo ទេីបគេទៅ....Yibo តែងតែកំដរគេញាំអាហារនិងទិញរបស់នេះ​.....នោះជាច្រេីន....ហេីយលុយរាប់រយលានដុល្លារបានវេរចូលកុងរបស់ Yibo ព្រោះ Zhan មិនចេះចាយលុយជាហេតុធ្វេីអោយ Yibo ពិបាកទ្រាំ....

———————

❥ Hotel Deluna ☽

☾ បន្ទប់របស់ Zhan ~ យប់​ ☽

"​ Yibo ខ្ញុំឃ្លានទៀតហេីយ​តោះទៅក្រៅញាំអី​ "​ រាងតូចនិយាយរួចក៏រៀបនិងដេីរដំរង់ទៅទ្វា

"​ ស្អីគេ...! ទេីបតែញាំហេីយមិញនេះទេ​ ! ឯងឃ្លានទៀតហេីយ​ ? "​ Yibo ស្រែកសំឡុតទៅ Zhan វិញខ្លាំងៗដោយការធុញទ្រាន់ព្រោះគេហត់ពេញមួយថ្ងៃទេីបតែដាក់ខ្លួនទម្រេតលេីសាឡុងមិនទាន់បាត់ហត់ផង​

"​ តែខ្ញុំ....ធ្វេីមិចបេីវាឃ្លាន​ ! "​ Zhan និយាយឡេីងទាំងភ្នែករលីងរលោងព្រោះតាំងពីគេកេីតមកគ្មានអ្នកណាស្រែកដាក់គេអញ្ចឹងទេ​....ទេីបធ្វេីអោយគេភ័យ​

"​ នេះឯងយ៉ាងម៉េចហ្នឹង....បុិនហ្នឹងសោះចាំបាច់យំដែរ​ "​ Yibo ក្រោកឈរឡេីងបំណងទៅជូតទឹកភ្នែកអោយតែក៏....

"​ ឆាប់ចេញទៅ....ចេញភ្លាមទៅ....ចេញអោយឆ្ងាយទៅ​ "​ រាងតូចក៏បានរុញ Yibo ចេញទៅក្រៅបន្ទប់និងចាក់សោរនៅក្នុងបន្ទប់តែម្នាក់ឯង

"​ នែ៎....Zhan.....បេីកទ្វារ....មានលឺទេ​ "​ ទោះ​ Yibo គោះនិងហៅប៉ុណ្ណាក៏មិនមានការឆ្លេីយតបពីអ្នកម្ខាងទៀតដែរ....នាយក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញស្អែកឡេីងចាំមកម្តងទៀត

រាងតូចក៏សង្ងំយំក្នុងភួយដោយការអន់ចិត្តតែម្នាក់ឯងរហូតដល់គេងលក់ពេលណាក៏មិនដឹង

————————

☀︎︎ ថ្ងៃថ្មី​ ~ Hotel ☽

តុកៗៗៗ.....

ក្រាក....

ទ្វារក៏របេីកឡេីងបង្ហាញនូវរាងកាយដែលរៀបចំខ្លួនរួចរាល់ហេីយជាស្រេចតែទឹកមុខវិញមិនស្រស់បស់សោះនៅមានស្នាមទឹកភ្នែកនៅឡេីយ​ ..... Zhan ជាមនុស្សឆាប់អន់ចិត្តណាស់....រឿងដែលមិនសុខចិត្តហេីយគឺមិនងាយភ្លេចទេ.....មែនពេលគេរៀបចំខ្លួនហេីយក៏យំម្តងទៀត....

"​ នេះឯងនៅយំទៀតហេ៎​ស​ ? "​ Yibo ដេីរចូលមកជាមួយអាហារក្នុងដៃដែលទិញសំរាប់រាងតូច​

"​ មិនមែនជារឿងរបស់លោកទេ​ .... "​ នាយឆ្លេីយបែរខ្នង​

"​ សុំទោសណា....គឺម្សឹលមិញខ្ញុំអារម្មណ៍មិនល្អទេីបជ្រុលនិយាយខ្លាំងៗដាក់ឯង​ "​ និយាយបណ្តេីររៀបចំអាហារដាក់ចានបណ្តេីរ

"​ នេះមកញាំសិនមកទាន់ក្តៅៗ​ "​ នាយក៏ទៅទាញដៃរបស់​ Zhan អោយមកអង្គុយ​លេីកៅអីខាងមុខតុអាហារ

Zhan ក៏ព្រមអង្គុយចុះតាមកម្លាំងដៃដែលចាប់ខ្លួន​

"​ ញាំទៅ​ "​ Yibo

Zhan មិនមាត់ក៏ចាប់ផ្តេីមញាំតែម្តង​

"​ យ៉ាងមិចដែរ​ ? "​ Yibo

" hmmm ឆ្ងាញ់ណាស់​ "​ Zhan និយាយឡេីងទាំងសេីចស្រស់ទៅកាន់រាងក្រាស់ធ្វេីអោយអ្នកដែលអង្គុយនៅជិតនោះបង្ហាញស្នាមញរញឹមដោយមិនដឹងខ្លួន

————————

បន្ទាប់ពីការញាំអាហារចប់រួចរាល់អស់ហេីយ Yibo ក៏​នាំ​ Zhan ទៅកន្លែងមួយ​

# កន្លែងថតកុន​ #

"​ អូហូ....Yibo ឯងនាំអ្នកណាមកនេះគួរអោយស្រលាញ់ខ្លាំងម្លេស​ "​ Cheng​ ជាមិត្តភក្តិរបស់​ Yibo គេនៅផ្ទះជាមួយ​ Yibo ក៏ជាអ្នកដឹកនាំរឿងម្នាក់ផងដែរ​

"​ គេជាកូនសិស្សរបស់យេីង​ ....Zhan នោះអី​ "​ Yibo

"​ អ៎....ជាកូនសិស្សដែលឯងថារញ៉េរញ៉ៃហ្នឹងមែនទេ​ "​ Cheng និយាយលេងសេីចឌឺដងដាក់មិត្តខ្លួន​

រាងតូចក៏សម្លក់ Yibo បន្តិច​

"​ Jiang Cheng "​ Yibo ក៏សង្គ្រឺតធ្មេញដាក់

"​ អេៗៗៗ.....គ្នានិយាយលេងតា៎....មកៗ​Zhan មកអង្គុយទីនេះមក​ "​ Cheng និយាយរាក់ទាក់ទៅកាន់រាងតូចព្រោះ Zhan ស្អាតខ្លាំងណាស់ហេីយចរិកវិញគួរអោយខ្នាញ់

"​ បាទ​ ^^ "​ រាងតូចមេីលទៅក៏ចូលចិត្ត cheng ដូចគ្នា

"​ ថ្ងៃនេះយេីងមានការរវល់ខ្លាំងទេីបយក Zhan មកផ្ញេីរនិងឯងមួយថ្ងៃ "​ Yibo

" អូបានតា៎....​ គ្នានិងមេីលគេអោយបានល្អកុំបារម្មណ៍អី​ "​ Cheng និយាយម្ញែកៗព្រោះគេជាខ្ទេីយចំតួរ

" ល្ងាចចាំខ្ញុំមកទទួលឯង​ "​ Yibo និយាយរួចក៏បេីកឡានចេញទៅក្រៅបាត់​

—————————

"​ Ling'er អូនមានការអីមែនទេបានហៅបងមកដោយប្រញាប់បែបនេះ​ "​ Yibo

" ជាគូរស្នេហ៍និងគ្នាទាល់តែមានការទេីបជួបបានមែនទេ​ ? "​ នាងតូចតបទៅវិញទាក់ងរង៉ក់

"​ មិនមែនទេ.....បងគ្រាន់តែប្លែកចិត្តប៉ុណ្ណោះ​ "​ រាងក្រាស់ក៏ប្រញាប់ទៅអោបចង្គេះសង្សាខ្លួនកុំអោយអន់ចិត្ត

"​ គឺអូនមានរឿងចង់ពឹងពាក់បង.....តែអូនពិតជាអៀនខ្មាស់ក្នុងការនិយាយណាស់​ "​ Ling'er

"​ មានរឿងអីក៏ឆាប់និយាយមក....បេីបងអាចធ្វេីបានប្រាកដជាជួយអូន​ "​ នាយនិយាយយ៉ាងទន់ភ្លន់

"​ គឺអូនចង់ខ្ចីលុយបង​ 70 លានដុល្លារ "​ នាងនិយាយឡេីងមកទាំងអៀនមាត់

"​ បានបងនិងរកមកអោយ​ "​ Yibo និយាយលួងលោមអ្នកជាសង្សាខ្លួន​ ( 70 លានដុល្លាគឺច្រេីនខ្លាំងណាស់សំរាប់គេ...ព្រោះគេមិនមែនអ្នកជំនួញដែលមានលុយវាល់លានឡេីយដូចច្នេះពាក្យថាកាកលុយមិនអាចថ្លែងដូចជាមនុស្សធនគេទេ​ )

"​ អរគុណបងខ្លាំងណាស់​ "​ Zhao Ling'er តបទាំងក្តីរំភេីបព្រោះបេីនាងមានលុយ 70 លាននាងមិនបាច់ត្រូវរៀបការជាមួយអ្នកមានម្នាក់ដែលម្តាយនាងណែនាំអោយឡេីយ .....ផ្ទះរបស់ Ling'er និងត្រូវរឹបអូសព្រោះបងប្រុសរបស់នាងញៀននិងល្បែងដល់ថ្នាក់យកផ្ទះទៅដាក់បញ្ចាំ....ហេតុដូចនេះហេីយទេីបម្តាយ ling'er បង្ខំកូនរៀបការជាមួយអ្នកមានម្នាក់....តែ ling'er ស្មោះតែជាមួយ Yibo ម្នាក់គត់

————————

"​ បង cheng ហាពួកយេីងទៅក្រៅល្អទេ​ ? "​ Zhan និយាយឡេីងជាមួយរឹកពារគួរអោយខ្នាញ់

"​ បេីឯងគួរអោយស្រលាញ់យ៉ាងនេះអោយបងបដិសេធយ៉ាងម៉េចទៅ​ "​ cheng តបរួចក៏នាំ​ Zhan​ ឡេីងឡានទៅ

"​ ឯងចង់ទៅណាដែរ​ ? "​ Cheng

" hmmm ខ្ញុំមិនដឹងទេព្រោះមិនស្គាល់ផង​ "​ Zhan គ្រវីក្បាលតិចៗ

"​ ទៅ​ shopping ទៅល្អទេ​ "​ Cheng

" បាទល្អ.....ល្អខ្លាំងណាស់​ "​ Zhan សប្បាយចិត្តណាស់ព្រោះគេចូលចិត្តដេីរផ្សារ

Jiang cheng និង​ Zhan គឺត្រូវជេីងគ្នាល្អណាស់បានទៅញាំអីនិងទិញរបស់របរអស់ជាច្រេីន.....តម្លៃវិញគឺកប់ពពក...

"​ អាឡូ.... Yibo ហាគឺពេលនេះឯងជួយវេរលុយចូលកុងរបស់យេីងបន្តិចមកណា​....Zhan របស់ឯងនេះទិញរបស់អស់រាប់លានយេីងគ្មានលុយចេញអោយទេ....គេថាលុយគេនៅនិងឯង​...អូមួយទៀតចាំយេីងជូនគេទៅ hotel វិញ "​ Cheng

"​ ok ចាំមួយភ្លែត​ "​ Yibo និយាយរួចក៏ទាញទូរស័ព្ទធ្វេីការវេរលុយចូលកុងរបស់ Cheng

បន្ទាប់ពីបានលុយហេីយ cheng និង​ zhan ក៏​ Hifi គ្នានិងដេីរចាយលុយបន្ត

————————

ពេលយប់

តាមផ្លូវមក hotel វិញ

"​ Zhan រាល់ថ្ងៃនេះគេងតែម្នាក់ឯងទេហ៎​ ? "​ Cheng និយាយបង្អូសសម្លេង

" បាទគឺត្រូវហេីយ....ខ្ញុំអផ្សុកណាស់បង....ពេលខ្លះក៏មានអរម្មណ៍ភ័យខ្លាចទៀតផង​ "​ Zhan ធ្វេីទឹកមុខគួរអោយអាណិត

"​ អញ្ចេះចុះទៅនៅជាមួយបងល្អទេ....បងរាល់ថ្ងៃនេះគឺនៅផ្ទះជាមួយ Yibo "​ Chengដោយទ្រាំមិនបានក៏ហារមាត់ឡេីងតែម្តង

"​ ពិតមែនហេ៎.....បងឆឹង...តែ Yibo មិចនិងព្រមអោយខ្ញុំនៅទៅ​ "​ Zhan ធ្វេីមុខពេប

"​ កុំព្រួយអីចាំបងជួយនិយាយអោយ​ "​ Cheng ឡូកដៃទៅអង្អែលសក់រាងតូចថ្នមៗ​

និយាយរួចពួកគេក៏ប្រញាប់ទៅសណ្ឋាគារនិងបាន check-out

———————

វីឡារបស់ Ling'er

រាងស្តេីងក្រោយពីមកជួបសង្សាររួចហេីយក៏ញរញឹមញរញែមដេីរចូលផ្ទះយ៉ាងរីករាយ.....តែដំណេីរត្រូវបានឈប់បន្ទាប់ពីឃេីញភ្ញៀវនៅក្នុងផ្ទះ

"​ Ling're ឆាប់មកនេះមកកូន....ជំរាបសួរបងទៅ​ "​ អ្នកជាម្តាយអោយកូនស្រីរាក់ទាក់ទៅភ្ញៀវ

"​ ជំរាបសួរ​ចា៎​ "​ នាងនិយាយទាំងទឹកមុខមិនសូវជាពេញចិត្តព្រោះដឹងខ្លួនថាម្នាក់នេះជាអ្នកណា​

ក្រោយពីនិយាយសួរនាំគ្នាជាហូរហែរភ្ញៀវក៏ត្រឡប់ទៅវិញ.....ling'er ក៏រត់ឡេីងទៅលេីបន្ទប់តែម្តង

"​ Ling'er​ ឯងយ៉ាងម៉េចហ្នឹង....ម៉េចក៏ធ្វេីរឹកពារបែបនេះជាមួយបង​ ? "​ ....

" ម៉ាក់ចង់លក់កូនសុីមែនទេ.....ស្មានតែខ្ញុំមិនដឹង​ "​ Ling'er ស្រែកឡេីងទៅម្តាយ

​~ ផាច់​ ~

"​ ឯងគ្មានសិទ្ធនិយាយបែបនេះចំពោះយេីងទេ​ "​ .....

" តែម៉ាក់ក៏មិនត្រូបង្ខំខ្ញុំដែរ.....ទុកពេលអោយខ្ញុំខ្លះបានទេ...ខ្ញុំកំពុងតែទៅពឹង Yibo ហេីយ....គេប្រាកដជាជួយពួកយេីងបាន​ "​ Ling'er លុតជង្គង់អង្វរករម្តាយ

"​ ហឹស.....វាក្រយ៉ាងនេះឯងគិតថាវាមានលុយអោយឯងអញ្ចឹងហេស....ទោះវាលក់ផ្ទះវាក៏លុយមិនគ្រប់ដែរ​ "​ .....

" តែម៉ាក់ខ្ញុំនិងគេ....ពួកយេីងពិតជាស្រលាញ់គ្នាណាស់​"​ Ling'er ហូរទឹកភ្នែកជាហូរហែរ

"​ យេីងទុកពេលអោយឯង 1 week បេីលុយមិនគ្រប់ទេ....គឺឈប់ទាក់ទងវាទៅ...ហេីយឯងត្រូវតែរៀបការជាមួយសេដ្ឋីដែលម៉ាក់នាំអោយស្គាល់​ "​ ....

"​ ខ្ញុំយល់ព្រម​ .... "​ Ling'er

—————————

ផ្ទះរបស់ Yibo គឺវីឡាកូនកាត់តូចល្មមដែលមានបន្ទប់គេង 4 តែប៉ុណ្ណោះ....មានកញ្ចុះអង្គុយលេងនៅចំហៀងផ្ទះ​និងផ្កាដាំជុំវិញផ្ទះ....ផ្ទះនាយមានអុំ Lin ជាម៉ែដោះម្នាក់និងមាន អាតុងជាអ្នកធ្វេីការបន្ទាប់បន្សំម្នាក់...

ឡានមួយគ្រឿងបានបេីកចូលមកដោយមានអាតុងជាអ្នកបេីកទ្វារវាអោយ​

Zhan និង​ Cheng ក៏បាននាំគ្នាចុះពីលេីឡានរួចដេីរចូលទៅក្នុងផ្ទះ​

Yibo ពិតជាមានកាភ្ញាក់ផ្អេីលជាខ្លាំងពេលដែលឃេីញមានវត្តមានរបស់រាងតូច

"​ Hi ..... " Zhan​ លេីកដៃទៅកាន់​ Yibo

" អា​ Cheng មិចក៏ឯងនាំគេមកទីនេះ​ ? "​ Yibo​ ប្រញាប់សួរនាំទៅកាន់​ Cheng

" គឺ....ហូយធ្វេីដូចមិនដែរស្គាល់គ្នា...Zhan គេនៅតែម្នាក់ឯងកណ្តោចកណ្តែងខ្លាំងណាស់.....ហេីយយេីងគិតថាផ្ទះឯងក៏សល់បន្ទប់ដែរ​ ក៏នាំ​ Zhan មកតែម្តងទៅ​ "​ Cheng

"​ ហេីយចុះ..... "​ Yibo

" ខ្ញុំបានប្រមូលឥវ៉ាន់មកអស់ហេីយ...check out ក៏រួចរាល់ដែរ​ .... "​ Zhan ធ្វេីមុខគួរអោយអាណិត

"​ ....ហុឺយ... "​ Yibo ដកដង្ហេីមធំ....ដេីរចុះឡេីងគិត2-3 ជុំព្រោះឈឺក្បាល

"​ ចាំអុំឡេីងទៅរៀបចំបន្ទប់អោយ​ "​ អុំ Lin និយាយរួចក៏ឡេីងទៅលេីបាត់

"​ ឯង.....បេីចង់នៅទីនេះ....ឈប់រញ៉េរញ៉ៃខ្ញុំ....ហេីយមិនអាចធ្វេីអ្វីតាមតែចិត្តខ្លួនទេ ព្រោះទីនេះមិនមែនជាសណ្ឋាគារឡេីយ​ "​ Yibo និយាយយ៉ាងមុឹងម៉ាត់

"​ ខ្ញុំយល់ព្រម​ "​ Zhan ឆ្លេីយយ៉ាងលឿ​នជាមួយការសេីចចេញធ្មេញទន្សាយនិងរត់ទៅអោប Yibo

"​ បាន​.....បានហេីយ... "​ និយាយរួច Yibo ក៏ដោះខ្លួនពីការអោបហេីយដេីរឡេីងទៅខាងលេីវិញទាំងមុខក្រហម​

—————

Zhan បាននៅផ្ទះ Yibo 3 ថ្ងៃហេីយគេត្រូវរ៉ូវជាមួយអាតុង​ អុំលីននិង Jiang Cheng ខ្លាំងណាស់.... Yibo តែងបង្រៀន Zhan ថតរូបក្នុងបរិវេនផ្ទះដែលមានផ្កាស្រស់ស្អាតជាច្រេីន....

Zhan ដេីរថតរូបដោយមិនបានចាប់អារម្មណ៍ក៏ដេីរទៅបុកស្រីម្នាក់ដែលទេីបតែដេីរចូលមក

"​ អាយ...."​ នាងដួលនិងស្រែកឡេីង

"​ អូ....សុំទោសផង​ "​ Zhan ក៏រៀបនិងជួយគ្រានាង

"​ ភ្នែកខ្វាក់មែនទេ....បានជាមិនឃេីញមនុស្ស​ "​ លឺបែបនោះ​ Zhan​ ក៏ព្រលែងដៃដែលគិតថាជួយនោះធ្វេីអោយនាងដួលម្តងទៀត

"​ អាចង្រៃឯងជាអ្នកបំរេីថ្មីហេស​ ? "​ Ling'er

" ចុះនាងជាអ្នកណា​ ? "​ Zhan​ បកទៅវិញ

"​ យេីងជាសង្សារបស់​ Wang Yibo "​ Ling'er ស្រែកខ្លាំងៗដែលធ្វេីអោយរាងក្រាស់ប្រញាប់ដេីរមករកម្ចាស់សម្លេង

(​ គេជាសង្សាយេីងជាអ្វីទៅ​ )​ Zhan គ្រាន់តែគ្រលាសកន្ទុយភ្នែកពីចម្ងាយឃេីញ Yibo ភ្លាមក៏ធ្វេីជាដួលទៅលេីដីតែម្តង....ដៃទាំងពីរគឺអោបពោះជាប់ជាមួយទឹកមុខបង្ហាញការឈឺចាប់និងសម្លេងអូយ...អាស...ស្រាលៗគួរអោយអាណិត...លាយលំនិងកែវភ្នែកដែលរលីងរលោង....

"​ នែក....អាចង្រៃឯងធ្វេីស្អីហ្នឹង​ "​ Ling'er ស្រាប់តែឆ្ងល់ភ្លាមព្រោះគេមិនបានឃេីញរាងក្រាស់

"​ Zhan កេីតអីហ្នឹង​ "​ Yibo ស្ទុះមកគ្រារាងតូចទាំងទឹកមុខមុខបារម្មណ៍

"​ Yibo .... ហឹក...ខ្ញុំចុកពោះណាស់...អូយ​ .... "​ Zhan បន្លឺស្រាលៗនិងក្រលេកទៅកាន់ ling'er ដែរឈរក្បែរនោះ....ដោយចង់បញ្ចាក់ថា ling'er បានធ្វេីអីមកកាន់ខ្លួន

"​ Ling'er ..... " Yibo

" ខ្ញុំ...គឺ...អត់ទេ... គេដួលដោយខ្លួនឯង​ "​ នាងប្រញាប់បកស្រាយព្រោះខ្លាច Yibo យល់ច្រលំ

"​ បងដឹងហេីយ....អូនទៅវិញសិនចុះចាំបងទាក់ទងទៅតាមក្រោយណា..."​ រាងក្រាស់មិនចង់អោយសង្សាខ្លួនថាលម្អៀងក៏និយាយបែបនេះ..... នាយក៏ត្រកង Zhan ដេីរចូលទៅក្នុងផ្ទះនិងឡេីងទៅខាងលេីបាត់....ដោយទុកអោយនាងតូចឈរក្តាប់ដៃខឹងតែម្នាក់ឯង

——————

Yibo យករាងតូចមកដាក់លេីពូក

"​ Zhan ឈឺត្រង់ណា​ ? "​ នាយសួរឡេីងទាំងបារម្មណ៍

Zhan ក៏ចង្អុលមកកាន់ពោះរបស់ខ្លួន

"​ ចាំមួយភ្លែតណា "​ .....

នាយក៏ដេីរចូលមកវិញជាមួយដបប្រេងក្រឡាក្នុងដៃ

"​ ខ្ញុំមិនចូលចិត្តវាទេលាបបន្តិចបានហេីយ​ "​ Zhan​ ទម្រេតខ្លួនលេីពូកនិងយកដៃខ្ទប់ច្រមុះ​

Yibo ក៏ផ្តិតវាបន្តិចនិងលូកដៃចូលទៅក្នុងអាវរបស់ Zhan ....លាបវាលេីផ្ទៃពោះរាបស្មេីរថ្នមៗយ៉ាងយូរ

"​ ធូរដែរទេ​ ? "​ Yibo

" hmmmm " Zhan

" អោយខ្ញុំសុំទោសជំនួសនាងផងបេីនាងបានធ្វេីអីខុសចំពោះឯង​ "​ Yibo និយាយដោយដៃនៅតែអង្អែលលេីពោះរបស់ Zhan

"​ ខ្ញុំឃ្លានហេីយ​ "​ និយាយរួចរាងតូចក៏ក្រោកឡេីង...តែធ្វេីជាដេីរមិនរួច

Yibo ក៏ត្រកងចុះមកក្រោមវិញ។

————————

ពេលយប់

~ ក្តាំង​ ~

សម្លេងរន្ទះបាញ់និងផ្លេកបន្ទោរជាការរំខានធ្វេីអោយរាងតូចដែលគេងលក់យ៉ាងស្កប់ស្កល់ភ្ញាក់ក្រញាងដោយភាពភ័យខ្លាច

នាយក៏ដេីរចេញក្រៅ

~ តុកៗៗៗ​ ~

"​ អ្នកណាគេហ្នឹង​ ? "​ Yibo

"​ គឺខ្ញុំ​ .... "​ Zhan

" ចូលមកទ្វារមិនបានចាក់សោរទេ​ "​ Yibo

~ ក្រាក​ ~

"​ មានការអី​ ? "​ Yibo

" សុំគេងជាមួយផងបានទេ​ ? "​ Zhan

" ហេតុអី....បន្ទប់ឯងក៏មានមិនអញ្ចឹងហី? "​ Yibo

" គឺខ្ញុំខ្លាច... "​ Zhan និយាយទាំងរលីងរលោង....លេីកនេះគឺខ្លាចពិតមែន

"​ ចូលមក​ ..... "​ Yibo

Zhan ក៏បានបិទទ្វារនិងដេីរឡេីងទៅលេីពូក.....Zhan ស្រាប់តែឈ្មុលទៅអោប Yibo តែម្តងដោយមុខខ្ទប់និងដេីមទ្រូង.... Yibo មិនប្រកាន់ក៏សង្ងំគេង....Yibo មានអារម្មណ៍ថាអាវរបស់នាយដូចជាសេីមៗនៅផ្នែកទ្រូង....ក៏បេីកភ្លេីងរាត្រីដែលនៅក្បែរគ្រែក៏សង្គេតឃេីញថា Zhan កំពុងយំក្សឹបក្សួលទាំងបិទភ្នែក

"​ Zhan កេីតអីហ្នឹង​ ? "​ Yibo សួរដោយយកដៃទៅអង្អែលខ្នង

"​ ខ្ញុំខ្លាច....ខ្ញុំមានអារម្មណ៍មិនល្អ....ខ្ញុំនឹកប៉ា....ខ្ញុំចង់ត្រឡប់ទៅវិញ...ហឹក..."​ Zhan

" កុំខ្លាចអី....មានខ្ញុំនៅក្បែរហេីយ....ឆាប់គេងទៅ...កុំគិតច្រេីន​ "....

"​ លោកដឹងទេពេលមានមេឃភ្លៀងខ្ញុំខ្លាចខ្លាំងណាស់.....ខ្ញុំមិនដែលគេងម្នាក់ឯងទេ​ "​ .....

" អញ្ចឹងគ្រប់ពេលមានភ្លៀងធ្លាក់មកគេងជាមួយខ្ញុំមក​ "​ Yibo ក៏បន្ថែមកម្លាំងដៃអោបទៅកាន់រាងតូចនិងអង្អែលស្មារតិចៗទាល់តែ Zhan គេងលក់ដោយមានភួយដណ្តប់ត្រឹមទ្រូង

———————

ស្អែកឡេីង

"​ តោះទៅក្រៅ​ "​ Yibo ដេីរចេញមកដោយតម្រង់ទៅកាន់ឡាន

"​ ទៅណាហ្នឹង....ចាំផង​ "​ Zhan ក៏ស្ទុះចេញពីតុអាហាររត់ទៅតាមរាងក្រាស់តែម្តង

———————

ក្នុងឡាន

"​ Yibo ពួកយេីងទៅណា​ ? "​ Zhan

" ទៅដេីរលេង​ "​ Yibo

"​ Ayyyy .... ថ្ងៃនេះម៉េចក៏មានចិត្តនាំខ្ញុំដេីរលេងអញ្ចឹង​ .... "​ Zhan ក៏ចូលខ្លួនទៅជិតរាងក្រាស់​

"​ រឺក៏មិនចង់ទៅទេ.... មិនបង្ខំទេ​ "​ Yibo ក្រហមមុខជាខ្លាំងទេីបធ្វេីជានិយាយបន្លប់

"​ អ្នកណាថា....ចង់ទៅសឹងស្លាប់ហេីយ.....នៅផ្ទះអផ្សុកណាស់​ "​ Zhan និយាយឡេីងទាំងងាកមេីលឆ្វេងស្តាំ

រាងតូចក៏លួចបង្ហេីយស្នាមញរញឹមឡេីងដោយការពេញចិត្ត

——————————

China Town

ជាកន្លែងដេីរលេងសម្រាប់មនុស្សទូទៅ....មានដូចជា Street Food កន្លែងដែលពោរពេញទៅដោយវត្ថអនុស្សាវរីយ៍....ការបង្ហាញសិល្ប:តាមផ្លូវនិងអ្វីជាច្រេីនទៀត​....

"​ នេះ.... ញាំទៅ​ ? "​ Yibo ហុចមឹកអាំងចង្កាក់អោយទៅរាងតូច

"​ ជាស្អីហ្នឹង​ ? "​ Zhan មានអារម្មណ៍រអេីមនិងម្ហូបតាមផ្លូវទេីបចិញ្ចេីមជ្រួញចូលគ្នា

"​ ជាមឹក BBQ ....​ សាកទៅដឹងហេីយ​ "​ Yibo

" អត់ទេ! ខ្ញុំមិនញាំរបស់តាមចិញ្ចេីមផ្លូវអញ្ចឹងទេ​ "​ ....​ រាងតូចនិយាយត្រង់តែការនិយាយបែបនេះវាដូចជារេីសអេីងនិងមិនអោយតម្លៃ

"​ បេីមិនញាំក៏បោះវាចោលទៅ...."​ នាយខ្ចឹលនិយាយច្រេីន

"​ អេ៎ៗៗៗៗ​..... ខ្ញុំសាកសិន... "​ Zhan ក៏យកវាមកញាំបន្តិចស្រាប់តែលាន់មាត់...

"​ ឆ្ងាញ់ខ្លាំងណាស់..... Yibo ខ្ញុំចង់ញាំទៀត....អោយខ្ញុំ 10 ចង្កាក់ទៀតមក​ "​ Zhan ញាំបណ្តេីរហៅថែមបណ្តេីរព្រោះវាជាលេីកទី 1 ដែលគេបានសាករបស់បែបនេះ​

"​ នៅមានរបស់ផ្សេងច្រេីនទៀតប្រយ័ត្នតែពេញពោះដាក់មិនចូលទៅ​ "​ Yibo បានសេីចនិងរឹកពាររបស់​ Zhan

ថ្ងៃនេះ Yibo និង​ Zhan​ បានដេីរលេងនិងអង្គុយសំរាកនិយាយគ្នាពីនេះពីនោះអស់ពេញមួយថ្ងៃ​ ... Yibo បានសង្គេតឃេីញថា Zhan ក៏ជាមនុស្សដែលគួរអោយស្រលាញ់និងមិនឆ្មេីងឆ្មៃអ្វីឡេីយគ្រាន់តែគ្រប់គ្នាទម្រេីសគេពេកទេីបគេមិនសូវយល់ការ.....ក្រោយពីដេីរសាករបស់ញាំជាច្រេីននិងផឹកនោះពេលយប់ក៏ឈានចូលមកដល់....

~ វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតសំរាប់គូរស្នេហ៍ៗៗៗ​ ~ អ្នកលក់ស្រែកជារេីយៗ

Zhan ក៏ធ្វេីជាដេីរទៅតាមផ្លូវនោះ

"​ អ្នកកម្លោះត្រូវការទិញរបស់ផ្ញេីរគូសង្សាទេ​ "​ អ្នកលក់

Zhan ក៏ទាញ Yibo អោយចូលមកមេីលជាមួយខ្លួន

"​ wow ខ្សែរដៃនេះស្អាត​ខ្លាំងណាស់​ ..... Yibo ខ្ញុំចង់បានវា​ "​ Zhan សម្លឹងដោយក្រសែរភ្នែកភ្លឺថ្លាព្រោះវាមានរូបផ្កាយ​និងបេះដូងពាក់កណ្តាលដែលអាចផ្គុំគ្នាបាន

"​ ខ្ចប់មួយហ្នឹងមក​ "​ Yibo

" គឺថារបស់នេះលក់ជាគូរ...ហេីយបេីបានពាក់រួមគ្នាគូរស្នេហ៍មួយនោះនិងស្រលាញ់គ្នាដល់ចាស់កោងខ្នង​ "​ អ្នកលក់

"​ អោយខ្ញុំមួយគូរមកអញ្ចឹង​ "​ Zhan

បន្ទាប់ពីដេីរលេងអស់ជាច្រេីនម៉ោងហេីយក៏ដល់ពេលត្រឡប់ទៅផ្ទះល្មម

"​ អូយ.... "​ Zhan ធ្វេីជាដេីរដួល

" Zhan យ៉ាងម៉េចហ្នឹង​ ? "​ Yibo

" គឺខ្ញុំគ្រិចជេីង..... អូយ​ .... "​ ....

"​ ទៅរួចដែរទេ ? "​ Yibo

" មិនអីទេ... ទៅរួច..... អា៎ "​ .... (​ ខូចនោះអ្នកសរសេរក៏ជ្រេញដែរ​ )​

" ឡេីងមក​ ..... "​ Yibo

" មិនបាច់ពិបាកដល់លោកទេ....ខ្ញុំធ្ងន់ណាស់​ "​ ...

"​ កុំសាំញាំច្រេីន...នេះយប់ជ្រៅហេីយ​ "​ រាងតូចក៏ដាក់ខ្លួនទៅលេីរាងក្រាស់

"​ ធ្ងន់ឯណា....ស្រាលដូចស្រមោច​ "​ Yibo ក៏លេីក Zhan អៀវឡេីងខ្ពស់

( hmmm ឈ្ងុយណាស់​ )​ Zhan ក៏បន្លំថេីបកញ្ចឹងកររបស់ Yibo ម្តងៗដោយធ្វេីជាគេងលក់

តាមផ្លូវទៅយកឡានវិញទាំងកណ្តាលយប់អាធ្រាត....បែរជាមានអារម្មណ៍ថារ៉ូមែនទីកសំរាប់មួយគូរនេះទៅវិញ

សុខៗ Zhan ក៏ថេីបជញ្ជក់ខ្លាំងៗ.....ធ្វេីអោយ Yibo ងេីយឆ្ងល់និងចាប់អារម្មណ៍ដឹង

"​ នែក... Zhan ធ្វេីស្អីនិង​ ? "​ Yibo

" មឹកអាំង.... ទារខ្វៃ....ស្លាបមាត់​ .... គូទមាន់​ "​ រាងតូចប្រឌឹតឡេីងភ្លាមៗ

"​ ឆឹស....គេងមមេីល...ដល់ថ្នាក់នេះផងហេស​ "​ នាយមិនប្រកាន់ក៏អោយរាងតូចខាំលេងតាមចិត្ត....បន្លំទាំងរស់..

មកដល់ក្នុងឡានក៏ដាក់រាងតូចអោយស្រួលបួលនិងទាញខ្សែរក្រវ៉ាត់មកពាក់អោយ.....ផ្ទៃមុខគៀកគ្នាបំផុត....Yibo ក៏ភ្លេីតភ្លេីនថេីបមាត់រាងតូចបន្តិចនិងប្រញាប់ដកមកវិញព្រោះខ្លាចគេដឹង​ខ្លួន.....Zhan លួចញរញឹមក្នុងចិត្តដោយក្តីត្រេកអរនឹកស្មានមិនដល់....

មកដល់ផ្ទះនាយក៏បីរាងតូចចូលបន្ទប់គេង....Zhan ក៏ធ្វេីជាភ្ញាក់ឡេីង

"​ អូ....ពួកយេីងមកដល់ផ្ទះហេីយហេស​ ? "​ Zhan

" បេីគ្មានការអីទេ....ខ្ញុំចេញទៅវិញហេីយ​ "​ Yibo

"​ ឈប់សិន​ .... "​ Zhan

រាងតូចក៏យកខ្សែរដៃមួយខ្សែរទៀតមកពាក់អោយរាងក្រាស់...

"​ ហេតុអី....ក្រែងមួយនេះទុកអោយបេណាតគូរដណ្តឹងរបស់ឯងហេស​ ? "​ Yibo

" បេីមិនពេញចិត្តទេ​.... បោះវាចោលទៅ​ "​ Zhan ឆ្លេីយទាំងគំរោះគម្រេីយ

រាងក្រាស់ក៏មិនមាត់និងដេីរតំរង់ទៅបន្ទប់ខ្លួនវិញ

Yibo .... ~ អុឹប .... Zhan ចាប់រាងក្រាស់ថេីបទាំងបិទភ្នែក....រួចក៏ព្រលែងវិញ

"​ ហេតុអី ? "​ Yibo

" ធ្វេីលេង​ ...! "​ Zhan និយាយរួចក៏រៀបនិងដេីរចេញ

~ អុឹប ~ Yibo ទាញ Zhan មកថេីបដោយដៃអោបចង្គេះរាងតូចយ៉ាងជាប់និងធ្វេីចលនាមាត់យ៉ាងរស់រវេីក​ .... បានមួយសន្ទុះនាយក៏ព្រលែងអោយមានសេរីភាពវិញ​....

"​ ធ្វេីលេងដូចគ្នា​ .... "​ និយាយរួចក៏បេីកទ្វារចូលបន្ទប់ក្តាំង

រាងតូចក៏ដេីរចូលក្នុងបន្ទប់ដោយមុខក្រហមងាំង

Cheng ដែលឈរមេីលពីចម្ងាយឃេីញគ្រប់សកម្មភាពទាំងអស់នាយក៏ស្រែកឡេីង

"​ យេីងក៏ចង់ធ្វេីលេងដែរ.... ពួកឯង​ "​ Cheng បង្អាប់ពីរអ្នកហ្នឹងច្បាស់ណាស់

——————

ថ្ងៃកំណត់ក៏បានមកដល់

Ling'er ក៏បានដេីរចូលមកផ្ទះរបស់ Yibo ម្តងទៀត.....តែនាងគ្មានជំនឿរទុកចិត្តនិង Yibo ឡេីយ

Yibo ~ Ling'er ស្រែកពីចំងាយនិងរត់ទៅអោបអ្នកជាសង្សា

" អូននឹកបងណាស់... "​ ling'er ក៏ថេីប Yibo មួយខ្សឺត

សកម្មភាពទាំងអស់គឺស្ថិតក្នុងក្រសែភ្នែករបស់អ្នកនៅជាន់លេីដែលមេីលមកតាមកញ្ចក់បង្អួច

Yibo ក៏នាំនាងទៅអង្គុយសាឡុងខាងក្នុងផ្ទះ

"​ ling'er គឺថាបងអាចជួយអូនបាន​តែ 50 $ លានប៉ុណ្ណោះព្រោះក្រុមហ៊ុនបងនិងក្ស័យធន់ប្រសិនបេីបងដកហូតយកលុយច្រេីនជាងនេះ​ "​ Yibo

" អូនអរគុណបងខ្លាំងណាស់....ហេីយក៏​ .... "​ Ling'er

" ហេីយក៏ដាច់គ្នាទៅ​ ...."​ ម៉ាក់របស់​ ling'er មកតាំងពីថ្មេីរណាក៏មិនដឹងបាននិយាយនិងទាញកូនស្រីខ្លួនអោយមកឈរក្បែរខ្លួន

"​ អ្នកម៉ាក់... "​ នាងតូចសង្កត់សម្លេងដោយការហួសចិត្ត

"​ ឯងជាអ្នកនិយាយខ្លួនឯងមិនអញ្ចឹង​ ? វាក្រល្ហាមយ៉ាងនេះម៉េចនិងមានលុយអោយឯងទៅ​ ....​ ឯងត្រូវតែធ្វេីតាមការសន្យារបស់ឯង.... យកអ្នកនាងទៅវិញទៅ​ "​ .... និយាយបញ្ជាអ្នកបំរេីខ្លួន

" ឯង..... ចាប់ពីថ្ងៃនេះតទៅឈប់ទាក់ទងជាមួយកូនស្រីរបស់យេីងទៀត....ខ្លួនតូចទាបស្រវ៉ាអោបភ្នំ​ "​ ....

" នែក....អ្នកស្រីប្រយ័ត្នមាត់របស់ខ្លួនបន្តិចទៅ.....អ្នកស្រីមានសិទ្ធិអីមកថាអោយ Yibo នោះ.... ប៉ុន្មានថ្ងៃនេះខ្ញុំឃេីញតែកូនអ្នកស្រីមកតាម Yibo ដល់ផ្ទះទេ​ "​ Zhan មិនអាចទ្រាំបានពីការប្រមាថទាំងនេះទេីបស្ទុះមកតវ៉ាតែម្តង

"​ ឯងជាអ្នកបំរេីមែនទេ.....គ្មានសិទ្ធិមកថាអោយយេីងទេ​ "​

....

~ ផាច់​ ~ ម្តាយ ling'er ចង់ទះកំផ្លៀង​ Zhan តែ Yibo មករងជំនួស

"​ សូមអ្នកស្រីចេញពីផ្ទះរបស់ខ្ញុំឥឡូវនេះភ្លាម....ខ្ញុំគ្មានអ្វីពាក់ព័ន្ធិងកូនអ្នកស្រីទៀតទេ​ ".....

លឺដូចនេះម្តាយ ling'er ក៏ចេញទៅបាត់

"​ Yibo..... លោកមិនអីទេ​...មែនទេ​ ? "​ Zhan សួរនាំដោយទឹកមុខបារម្មណ៍

រាងក្រាស់មិនតបក៏បេីកឡានចេញទៅក្រៅបាត់....

"​ ទុកពេលអោយអ្នកប្រុសទៅ​ "​ អុំ Lin

———————

Zhan ពិតជាបារម្មណ៍ពី Yibo ខ្លាំងមែនទែនគេគេងមិនលក់សោះ

"​ Yibo នេះតេីលោកស្រឡាញ់នាងខ្លាំងណាស់មែនទេ​ ? បានជាទុកខ្ញុំចោលមិនរវល់បែបនេះ​ "​ Zhan រអ៊ូរង៉ូវៗតែម្នាក់ឯង

តាមពិត Yibo មិនបានខូចចិត្តរឿងស្នេហាទេ....តែនាយ ខូចចិត្តព្រោះការប្រមាថ

យប់កាន់តែជ្រៅមេឃកាន់តែត្រជាក់.....រាងតូចគេងអន់ចិត្តមិនស្ទេីរ

ក្រាក ~

"​ Yibo..... " ....

រាងក្រាស់ទាញទ្វារបិទចាក់គន្លឹះនិងចូលទៅសង្គ្រប់លេីខ្លួនរាងតូចលេីពូកតែម្តង.....នាយទម្លាក់បបូរមាត់ទៅលេីអ្នកខាងក្រោមខ្លាំងៗដោយមិនអោយឱកាសនិយាយអ្វីទាំងអស់....Zhan មិនបានថេីបតបទេព្រោះគិតថារាងក្រាស់ច្រលំថាខ្លួនជា Ling'er មិនខានបានធ្វេីបែបនេះ....

"​ Yi....Yibo លោកធ្វេីស្អីហ្នឹង? "​ Zhan​ យកដៃរុញមុខអ្នកខាងលេីបន្តិច

នាយមិនមាត់ក៏ឈ្មុលទៅថេីបកញ្ចឹងករយ៉ាងញួកញីតែម្តង....ឯដៃវិញចាប់ដៃដ៏តូចស្រលូនរបស់ Zhan ជាប់

" Yibo .....​ លោកមិនអាចធ្វេីបែបនេះចំពោះខ្ញុំដោយសារតែការស្រវឹងនោះទេ....ខ្ញុំមិនមែនជា.... "​ ....

" ទោះខ្ញុំស្រវឹងក៏ដឹងច្បាស់ថាឯងជា Xiao Zhan ដែរ​ "​ នាយក៏ឱនទៅថេីបបន្ត.....Zhan មិនបានប្រកែក...ក៏មិនដឹងថាគួរធ្វេីយ៉ាងមិចបន្តមានតែបណ្តោយអោយ Yibo រុករានតាមចិត្ត

"​ Zhan .... បងស្រលាញ់អូន​ "​ និយាយរួចក៏ទៅគ្របដណ្តប់បបូរមាត់សារជាថ្មី....រាងតូចក៏ថេីបតបវិញដោយការពេញចិត្តនិងយកដៃតោងករតួ top ជាប់

តម្រូវការឡេីងដល់កំពូលនាយក៏ចាត់ការសម្លៀកបំពាក់ចោលខ្ទេចគ្មានសល់....នាយថេីបជញ្ជក់គ្រប់កន្លែងសុះសាច់យ៉ាងស្រេីបស្រាលធ្វេីអោយ Zhan ថ្ងូរឡេីងយ៉ាងគ្រលួច..

"​ Yibo ....ឈប់សិន..."​ ឃេីញតួ Top ញែកជេីងខ្លួនចេញពីគ្នា Zhan មានអារម្មណ៍មិនសូវស្រួល

"​ កុំខ្លាច.... "​ នាយនិយាយរួចក៏ស៊កទៅសន្សឹមៗយ៉ាងពិបាកព្រោះរបស់នាយធំពេក....

"​...អា៎.....ឈឺណាស់.....ចាំបន្តិចបានទេ​.... "​ Zhan

នាយមិនមាត់នៅតែព្យាយាមញាត់ចូលមិនឈប់...

"​ ហឹក..... Yibo .... អា៎..... "​ ទីបំផុតក៏ដាក់ចូលយ៉ាងជ្រៅតែវាតឹងណែនខ្លាំងព្រោះជាលេីកទី 1 របស់រាងតូចទេីបការធ្វេីចលនារបស់តួ Top ធ្វេីអោយ Zhan ហូរទឹកភ្នែកឥតល្ហែរ

"​ អា៎ៗៗៗៗៗៗ.....ឈឺ... "​ ខ្លួនរលាក់ទៅតាមកម្លាំងដែលរាងក្រាស់សម្រុក

Yibo ធ្វេីចលនាដកដាក់ៗៗៗៗៗ..... យ៉ាងញាប់មិនឈប់...

"​ ហឹកៗៗៗ....ខ្ញុំមិននឹក....ស្មានថាធ្វេីវា....ឈឺយ៉ាងនេះ....សោះ​ .... Ahhh អឹស...ៗៗៗ​ "​ Zhan ថ្ងូរមិនដាច់សម្លេងទាំងយកដៃចាប់ដេីមដៃរបស់រាងក្រាស់ទប់ទល់និងការឈឺចាប់

"​ ទ្រាំបន្តិចទៅ.... "​ នាយលួងលោមដោយថេីបថ្ងាសនិងយកដៃស្រាក់ចូលគ្នាបញ្ចាក់ថាស៊ូជាមួយគ្នា

មួយសន្ទុះធំឈាមបរិសុទ្ធក៏ហូរចេញមក....

Yibo ញរញឹមយ៉ាងពេញចិត្តព្រោះគេជឿរជាក់តាំងពីដេីមច្បាស់ណាស់ថាខ្លួនប្រាណ​ Zhan គឺបរិសុទ្ធ

"​ Yibo .... ខ្ញុំកេីតអីមែនទេ.....ហេតុអីបានជាមានឈាម​? "​ Zhan​ បង្ហាញទឹកមុខភ័យខ្លាច

"​ ក្មេងល្ងង់.... "​ នាយនិយាយរួចក៏ថេីបមាត់អោយបាត់ខ្លាចបន្តិចសិនមុននិងធ្វេីទៀត

នាយត្រឡប់អោយ Zhan គេងផ្កាប់មុខនិងដាក់របស់នោះចូលសារជាថ្មី....

"​ អា៎....អឹស... ហឹស....ទាក់ទាញណាស់​ .... "​ Yibo

" ហេតុអី....អា៎ៗ... ហា៎ៗៗ... ធ្វេីយូរយ៉ាងនេះ​? "​ Zhan ដេកស្ពាបតវ៉ាមិនឈប់ព្រោះវាពិបាកទ្រាំ....កន្លែងដែលតួ top បានសម្រុកគឺដដែលៗណាមួយបរិវេនសាច់របស់រាងតូចគឺខ្ចីនិងសរ....ដូច្នេះហេីយវាងាយនិងជាំហេីម

~ ផ្លាប់ ៗៗៗៗ.....សម្លេងលាន់លឺពេញបន្ទប់...

"​ ឈប់ទៅ...អា៎ៗៗៗ....បានទេ....ខ្ញុំទ្រាំលែងកេីតហេីយ.... ឈឺណាស់​ ...អា៎ៗៗៗៗ​ "​.....

.... អឹសៗៗៗ ..... ស្រួលណាស់....​ អុឹស...

"​ អូយ.... ឈឺ....ផ្សារខ្លាំងណាស់​ .... អា៎... "...

"​ បន្តិចទៀតទេ...ណា​ "​ នាយផ្ងាររាងតូចមកវិញដោយស៊កវាចូលទៅដល់គល់និងដៃទាំងពីចាប់ត្រកៀករាងតូចជាប់ជាជំនួយសំរាប់ទឹកចុងក្រោយ

នាយធ្វេីចលនាបន្តទៀតសារជាថ្មីយ៉ាងសមចិត្ត....ឯរាងតូចបានត្រឹមតែថ្ងូរនិងដៃខ្ញៅពូកឡេីងដាច់រហែក។

សង្គ្រាមក្តៅគគុកបានបញ្ចប់អ្នកដែលឈ្នះសង្គ្រាមគឺ Wang Yibo ...

នាយក៏បីរាងតូចចូលទៅសម្អាតខ្លួនជាមួយ...ស្លៀកពាក់រួចរាល់ក៏បីតម្រង់ទៅបន្ទប់ខ្លួនតែម្តង...

នាយគេងអោបរាងតូចទាំងក្តីស្រលាញ់ពេញបេះដូង....ឯរាងតូចក៏អោបដោយការពេញចិត្តដូចគ្នា

"​ អរគុណអូន....ដែលព្រមធ្វេីវាជាមួយបង​ "​ Yibo បន្ថែមកំលាំងឱប

"​ hmmm .... តែខ្ញុំមិនអរគុណបងទេ...ព្រោះវាឈឺ....អោយឈប់មិនព្រមឈប់ទេ​ ... "​ Zhan​ ធ្វេីជានិយាយអញ្ចឹងចង់អោយគេលួង

"​ អូយ.....នរណាឈប់កេីតទៅបេីទាក់ទាញបែបនេះ...hmmm អញ្ចេះចុះលេីកក្រោយចាំបងថ្នមណា... goodnight "​ នាយក៏ថេីបមួយខ្សឺត

"​ goodnight ☽ " ..... អោបគ្នាទល់ភ្លឺ

————————

ថ្ងៃថ្មី

រាងកាយមួយគូរគេងអោបគ្នាមិនព្រមងេីប..... Yibo នៅសម្លឹងផ្ទៃមុខរាងតូចដែលគេងកេីយលេីដេីមទ្រូងខ្លួនដោយគិតអ្វីម៉្យាង​ .....

"​ ហេតុអីបានបងថ្លេីមធំឈោងខ្ពស់យ៉ាងនេះ​ .... ម៉េចនិងសាកសមនិងអូនទៅ​ "​ Yibo បន្លឺតិចៗ

(​ នេះខ្លួនបានដេកជាមួយរាងកាយស្អាតស្អំ....ដែលមានតម្លៃនិងការគោរពយ៉ាងធំធេង... គេមិចនិងសាកសមទៅ​ )​

"​ នេះ.....បងមិនចង់ទទួលខុសត្រូវមែនទេ​ ? "​ រាងតូចភ្ញាក់យូរហេីយគ្រាន់តែសំងំលេីទ្រូងមនុស្សដែលខ្លួនស្រលាញ់

"​ មិនមែនទេ.....តែបង....គឺ...ឋាន:បង.... "​ Yibo

" យ៉ាងម៉េច .... មនុស្សកេីតមកលេីភពផែនដីនេះសុទ្ធតែមានជីវិតឋាន:ស្មេីរគ្នា....គ្មានតូចទាបអ្វីទេ....ឋាន:បុណ្យស័ក្តគ្រាន់តែជារបស់ក្រៅខ្លួន....ស្លាប់ទៅយកអីទៅវិញមិនបានផង....ហេតុអីបានជាមិនរកក្តីសុខដាក់ខ្លួនក្នុងជាតិនេះ​ "​ Zhan និយាយលេីកហេតុផលមួយៗទាំងអង្អែលមុខរាងក្រាស់

"​ នេះ​ ....​អូនប្រែជាចេះគិតច្រេីនតាំងពីពេលណាមក? "​ ....

" ក្រោយគេងជាមួយបងទេដឹង..."​ .....

"​ ចុះគូដណ្តឹងអូន....និងប៉ាអូន​ ? "​ ....

"​ បេណាតជាមនុស្សប្រុសល្អតែខ្ញុំមិនដែរស្រលាញ់គេទេ.... លោកប៉ាស្រលាញ់ខ្ញុំណាស់គាត់មិនហ៊ានជំទាស់ចិត្តខ្ញុំទេ..... បេីខ្ញុំជ្រេីសរេីសយកបងហេីយទោះស្លាប់ក៏មិនកែប្រែដែរ​ "​ និយាយរួចរាងតូចក៏ងេីបខ្លួនបន្តិចទៅថេីបគ្រាប់ពោតជាប់និងករ Yibo ( អាពកករតិចហ៎​ )​

~ ឈ្ងុយណាស់​..... រាងតូចជញ្ជក់វាតិចៗ​ និងជញ្ជក់បរិវេនកញ្ចឹងកររបស់ Yibo ....មឹកអាំងរបស់ខ្ញុំ...

គ្រាន់តែលឺបែបនេះរាងក្រាស់ក៏នឹកឃេីញរឿងមួយ....

"​ ohhh .... នេះអូន....​ ខូចណាស់​ ! "​ Yibo ឆ្លេីយទាំងខ្នាញ់ម៉េចក៏ Zhan ខូចយ៉ាងនេះ

" .... យ៉ាងម៉េច..... ដឹងហេីយមែនទេ?​ ហា៎ៗៗៗ​ "​ Zhan ដឹងខ្លួន

"​ បន្លំ.... យូហេីយហ៉េស​ ? "​ Yibo ដឹងខ្ទេច

"​ hmmm .... ច្រេីនដងដែរ​ ... "​ Zhan ធ្វេីជាងេីយរកនឹក....

"​ បែបនេះត្រូវតែដាក់ទោស.... "​ Yibo ក៏ឈ្មុលទៅកញ្ចឹងករ Zhan និងដៃចាក់កាលេខធ្វេីអោយមានសម្លេងសំណេីចចេញទៅក្រៅបន្ទប់

តុកៗៗ​ ~

សកម្មភាពក៏ត្រូវបានបញ្ឈប់

"​ Yibo ... យេីងគឺ Cheng "....

"​ ហេីយយ៉ាងម៉េច​ ? "​ Yibo ស្រែកចេញទៅក្រៅវិញ

"​ យេីងទៅរក Zhan នៅឯបន្ទប់តែមិនឃេីញទេីបមកសួរឯង..... តេីគេ​ .... "​ Cheng

" Zhan នៅលេីគ្រែជាមួយយេីង.... ! "​ Yibo

" Yaaaa ! "​ Zhan សម្លក់រាងក្រាស់

"​ Ohhhh តាមសប្បាយចុះមិនរំខានទេ​ ! "​ អា​ cheng ហាក់ត្រេកអរក៏ដេីរចុះទៅក្រោមតែម្តង​

———————

ពេលវេលាហាក់អំណោយផលជាខ្លាំង ... 3 ខែកន្លងផុតទៅ Yibo & Zhan ស្រលាញ់គ្នាខ្លាំងណាស់អ្នកទាំងពីរបង្កេីតភាពស្នឹទ្ធស្នាលដេីរលេងជាមួយគ្នាគ្រប់កន្លែង.... Zhan ជាមនុស្សឆ្លាត... ទុកចិត្តមនុស្សដែលខ្លួនស្រលាញ់និងបុិនយកចិត្ត Yibo ទេីបធ្វេីអោយ Yibo កាន់តែងប់ងល់ងេីបក្បាលមិនរួច...

ការធ្វេីរដ្ឋប្រហារទម្លាក់លោករ៉ូឡង់គឺមិនបានជោគជ័យព្រោះមន្ត្រីដែលស្មោះត្រង់និងលោកបានធ្វេីការរំដោះខ្លួនលោកចេញពីគុកឥតជញ្ចាំងបានសម្រេច..... កម្លាំងទាហានបានបះបោរព្រោះការគ្រប់គ្រងរបស់ឱពុកបេណាតគឺ

ប្រេីអំណាចផ្តាច់ការជិះជាន់កម្លាំងប្រជាពលរដ្ឋ....បន្ថែមទៅលេីពន្ធដា....គ្មានការតវ៉ាគ្មានសិទ្ធសេរីភាព...ប្រឆាំងគុកៗរឺបាញ់ចោល....

ដោយសារតែការចាញ់ឱពុកបេណាតបានឡេីងទៅអង្គុយអស:ន:ខ្ពស់ជាងគេរួចទាញកាំភ្លេីងបាញ់ក្បាលខ្លួនឯងចោលតែម្តង... លោករ៉ូឡង់យោគយល់ថាបេណាតជាមនុស្សល្អគ្រាន់តែស្តាប់បញ្ជាឱពុកក៏មិនដាក់ទោសអោយជាប់គុករឺដកហូតទ្រព្យសម្បត្តិអីដែរគ្រាន់តែមិនអោយជាន់ប្រទេកាណាដាទៀតនិងផ្តាច់ទំនាក់ទំនងជាមួយ​ Xiao Zhan

Zhan បានដឹងរឿងគ្រប់យ៉ាងតែក៏មិនបានស្អប់បេណាតអីដែរ... នាយយល់... Zhan បានប្រាប់រឿងរ៉ាវទាំងអស់ទៅឱពុកថាខ្លួននិង Yibo ត្រូវជាអ្វីនិងគ្នានៅពេលនេះ

លោករ៉ូឡង់ស្រលាញ់កូនដូចកែវ​ភ្នែកមិចនិងជំទាស់ចិត្តកូនបានទៅ​ ..... លោកក៏បានបង្ហាត់បង្រៀន Yibo អំពីកិច្ចការងាររបស់លោកព្រោះលោកដឹងថា Zhan មិនចូលចិត្តនយោបាយទេរឹតតែទន់ជ្រាយមិចនិងអាចកាន់កិច្ចការធំបានទៅ....មានតែអោយ Yibo ជាអ្នកបន្តក្រោយពីរៀបការជាមួយ Zhan ....

꧁ សេតវិមានរបស់ប្រធានាធិបតេយ្យ​ ꧂

"​ Zhan ប្រៀបដូចជាកែវភ្នែករបស់យេីងឯងត្រូវតែថែរក្សាគេអោយល្អបំផុត​ .... "​ លោករ៉ូឡង់និយាយទាំងដាក់ដៃលេីស្មារអនាគតកូនប្រសាររបស់ខ្លួន

"​ បាទ....ខ្ញុំនិងមេីលថែរ Zhan អស់មួយជីវិត​ "​ Yibo ឆ្លេីយយ៉ាងមុឺងម៉ាត់ជាមួយទឹកមុខស្រស់បស់ទៅកាន់ឱពុកក្មេក

លោកក៏បង្ហាញស្នាមញរញឹមយ៉ាងជឿរជាក់លេី Yibo ដូចគ្នា...

—————

បន្ទប់ YiZhan​ ~ ពេលយប់

​Zhan កំពុងឈរមេីលទេសភាពនៅខាងមុខខ្លួនយ៉ាងត្រជាក់ភ្នែកជាមួយស្នាមញរញឹមយ៉ាងស្រស់ស្អាត.... នាយសម្លឹងមេីលផ្កាយដែលរះនៅលេីមេឃជាច្រេីនដួង...

រាងក្រាស់តែងខ្លួនប្រៀបដូចជារាជបុត្របានលូកមកអោបពីក្រោយ

"​ គិតអីហ្នឹង​ ? .... "​ Yibo

" មកពីធ្វេីការវិញហេីយហ៎.... "​ Zhan ងាកខ្លួនទៅរកវិញ

"​ បាទនឹកណាស់.... សុំកម្លាំងចិត្តបន្តិចមក​ "​ ... អុឹប....

ទាំងពីរនាក់បានថេីបគ្នាយ៉ាងផ្អែមល្ហែមក្រោមពន្លឺផ្កាយនិងដួងច័ន្ទ

"​ អូន​ ស្រលាញ់បង​ .... "​ អុឹប​ .... រាងតូចបន្លឺភ្លាមក៏ឈោងតោងករថេីបរាងក្រាស់បន្ត

នាយក៏ថេីបតបនិងចាប់បីចូលទៅក្នុងបន្ទប់វិញ..... រួចក៏ធ្វេីរឿងយ៉ាងក្តៅគគុកជាមួយគ្នា.....(​ ស្រម៉ៃទៅ... ខ្ចិលសរសេរ....ច្រេីនពេកខ្លាចអ្នកអានលេីសជាតិស្ករ​ )​។

អ្នកទាំងពីក៏រស់នៅដោយភាពផ្អែមល្ហែមពញមួយជីវិត​

ចប់​ XD

អរគុណសំរាប់ការអាន ♥️ ពេលសរសេរបានពាក់កណ្តាលរឿងអេតមីនមានអារម្មណ៍ថាវាមិនគួរជា Short Novel សោះ​ .... ព្រោះកាត់វគ្គដែលរកនឹកឃេីញឡេីងច្រេីន​ 🤣 ដូចអង្គុយសង្ខេបរឿង..... ពេលសរសេរវគ្គមួយៗជក់នោះ....តែក៏ប្រាប់ខ្លួនឯងថា No no កុំរៀបរាប់ច្រេីនពេក..... 😂

————————

⭐️ សម្តីមាសរបស់Zhan : មនុស្សកេីតមកលេីភពផែនដីនេះសុទ្ធតែមានជីវិតឋាន:ស្មេីរគ្នា....គ្មានតូចទាបអ្វីទេ....ឋាន:បុណ្យស័ក្តគ្រាន់តែជារបស់ក្រៅខ្លួន....ស្លាប់ទៅយកអីទៅវិញមិនបានផង....ហេតុអីបានជាមិនរកក្តីសុខដាក់ខ្លួនក្នុងជាតិនេះ​។

Me : Yeah ! យកស្អីទៅវិញខ្លះបានមួយៗប្រឹងផ្តន្ទាគេម៉េស​ ! ជឿរទៅមនុស្សបុិនរករឿងគេមិនសូវ happy ទេព្រោះរវល់រកនឹកអ្វីដែលអាក្រក់ៗ....So គ្មានពេលសំរាប់ជីវិតខ្លួនឡេីយ​ ..... : )